សុំសារភាពស្នេហ៍ [END]

391 24 0
                                    

រ៉ឺងៗៗៗ!!!!

ទូរស័ព្ទជេននីរោទី៍ឡើងយ៉ាងខ្លាំង នាងបានមើលលេខទូរស័ព្ទហើយចាប់លើកមកនិយាយ៖

«អាឡូ! អាយរិន»

«អាឡូជេននី! ឯងមានបានមើលព័ត៌មានទេ?» សម្លេងអាយរិនលាន់សឹងបែកក្រដាសត្រចៀកជេននីក៏តបទាំងមួរម៉ៅ។

«មនុស្សកំពុងមិនសប្បាយចិត្ត នៅមានអារម្មណ៍មើលព័ត៌មានស្អីទៀត?»

«នែ! ព័ត៌មានសំខាន់ណាស់ណា»

«ព័ត៌មានស្អី?»

«ឯងបើកព័ត៌មានMSCមើលខ្លួនឯងទៅ» សំឡេងអាយរិនលឺតែត្រឹមនេះរួចទូរស័ព្ទក៏ដាច់ទៅ។ ជេននីឆ្ងល់ណាស់នាងក៏បើកតាមអ្វីដែលអាយរិនបានប្រាប់ភ្លាម។ សារព័ត៌មានបានចុះផ្សាយនូវព័ត៌មានថ្មីមួយដែលនាំឱ្យគេភ្ញាក់ផ្អើលជាខ្លាំង។ រូបភាពស៊ុនអ៊ូដែលត្រូវបានក្រុមប៉ូលីសបោសសម្អាតគ្រឿងញៀនចាប់ខ្លួនត្រូវបានគេចែករំលែកពេញក្នុងបណ្ដាញ សង្គម។ ជេននីក៏បានសង្កេតឃើញជីស៊ូនៅក្នុងរូប​ភាពនោះដែរ នាងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នាងដើរចេញពីបន្ទប់ទៅរកឪពុកភ្លាម។

«ប៉ា!»

«មិនបាច់និយាយទេ! ប៉ាដឹងហើយ ប៉ានឹងផ្តាច់ពាក្យពីគេព្រឹកស្អែកនេះ» គ្រាន់តែលឺ ប៉ានាងនិយាយភ្លាមជេននីសប្បាយចិត្តណាស់ នាងញញឹមបិទមាត់មិនជិតទេ។

ព្រឹកឡើងជេននីចេញទៅសាលាតាំងពីព្រលឹម ទៅដល់សាលានាងប្រញាប់ទៅរកជីស៊ូភ្លាមនៅក្រោមដើមឈើដែលពួកគេជួបគ្នាលើកមុន នាងឃើញជីស៊ូកំពុងឈរតែម្នាក់ឯង។ជេននីក៏ប្រញាប់រត់ទៅរកនាងភ្លាម។

«សិស្សច្បង»

«មានការអ្វីបន្ទាន់ម្ល៉េះ?» ជីស៊ូសួរនាងទាំងចម្លែកចិត្ត។

«គឺខ្ញុំចង់មកអរគុណសិស្សច្បង»

«រឿងអ្វី?»

«រឿងកាលពីយប់មិញ»

«នោះជាតួនាទីរបស់ប៉ូលីសទេ»

«យ៉ាងណាខ្ញុំក៏ត្រូវតែអរគុណសិស្សច្បង»

«មិនចាំបាច់ទេ» នាងតបទាំងមុខស្មើរ។ ជេននីឆ្ងល់ណាស់នាងក៏សួរជីស៊ូភ្លាម។

មន្តស្នេហ៍សិស្សប្អូនWhere stories live. Discover now