ភាគ៣:ញាំបងវិញទៅចឹងចំណេញ

613 26 2
                                    

<ស្តាយក្រោយហេសគ្មានទេសម្រាប់Jeon jungkook>ក្រោយពីការដើរសំដៅទៅរកកាយតូចទាំងកែវភ្នែកក្រហមឈាមស្របនឹងផ្ទៃមុខពឹសពុលក៏ឱនទៅជិតវង់ភក្ត្ររបស់រាងតូចភ្លាមនោះស្រាប់តែដំណក់ឈាមបានហូរស្រស់ពីកែវភ្នែកអ្នកកម្លោះមកលើខ្សែកត្បូងពណ៌បៃតងនោះធ្វើឲនៅក្នុងបន្ទប់ទាំងមូលមានពន្លឺជញ្ជាចពេញបន្ទប់ទាំងមូលមួយសន្ទុះក្រោយមកស្រាប់តែឮសម្លេងចង្វាក់បេះដូងរបស់អ្នកបានស្លាប់មុននេះលោតឡើងវិញភ្លាមៗប្រៀបដូចអភិនីហាដែលបង្កជាការភ្ញាក់ផ្អើរដល់អ្នកគ្រប់គ្នាដែលនៅក្នុងមន្ទីរពេទ្យនេះជាខ្លាំងជាពិសេសJkសឹងតែចំហមាត់ភ្លាមៗក៏លោតសំណួរជាច្រើនក្នុងខួរក្បាល

<វាអាចទៅរួចយ៉ាងម៉េចទៅសូម្បីស្លាកស្មាមក៏គ្មានដែរខ្មោចលងទេដឹងនៀក>Jkឈានជើងទៅជិតរាងតូចព្រមទាំងយកដៃចុចទៅលើខ្លួនTaeតិចៗក្រែងវាមិនមែនជាការពិតដែលមនុស្សស្លាប់ហើយអាចរស់ឡើងវិញបាន

<ស្រែកទឹកណាស់.....ខិៗ....ហឹកៗ...Jung>
Taeបើកភ្នែកសន្សឹមព្រមទាំងហៅឈ្មោះប្រុសម្ចាស់ចិត្តតិចៗ

<ចាំបន្តិចយើងទៅយកឲ>Jkបានលើកគ្រារាងតូចថ្នមៗមុននឹងកាន់កែវទឹកបញ្ចុកTaeក្រោមកែវភ្នែកពោពេញទៅដោយបារម្មណ៍

<យ៉ាងម៉េចហើយរៀងធូរខ្លះឬនៅគេងសិនទៅយើងទៅប្រាប់Jayឲហៅគ្រូពេទ្យបន្តិច >Jkរៀបនឹងដើរចេញទៅហើយដៃតូចៗគ្មានកម្លាំងកំហែងក៏ឈងទៅចាប់ជាយអាវអ្នកកម្លោះតិចៗ

<កុំទៅបានទេខ្ញុំចង់នៅក្បែរខ្លួនលោកនៅបែបនេះតែមួយភ្លេតក៏បានដែររួចលោកអាចទុកខ្ញុំចោលទៅណាក៏ទៅចុះ>Taeលើកដៃស្រឡូនរបស់ខ្លួនឱបចង្កេះអ្នកកម្លោះជាប់ទ្រូងដោយមិនខ្វល់ទោះអ្នកម្ខាងទៀតពេញចិត្តឬមិនពេញចិត្តឡើយតែតាមការពិតទៅនៅកៀកៗគេបែបនេះពិតជាកក់ក្តៅណាស់សំខាន់ក្លិនកាយJkពិតជាក្រអូបធ្វើរាងតូចចូលចិត្តជាខ្លាំងរហូតងងុយទន់កងក់នៅនឹងកន្លែងដោយឃើញបែបនេះJkក៏មិននិយាយអីច្រើនបានត្រឹមទាញកម្លោះតូចគេងឲស្រួលបួលវិញដោយភ្នែកនៅសម្លឹងមើលមុខអ្នកគេងលក់មិនព្រិច

<ការពិតទៅគេងលក់បែបនេះគួរឲស្រឡាញ់ដែលតា៎ថ្ពាល់ប៉ោងៗ>Jkបានឱនទៅថើបថ្ងាសរាងតូចមួយដង្ហើមរួចក៏ចេញពីបន្ទប់បាត់ទៅ(ប្តីអេដមីនលេបថ្នាំច្រលំទេបងប្អូន🤣)

The story love of sign2 (slow Update)Where stories live. Discover now