"អូនហា៎បងខានយូរហើយបងសុំហើយណា"នាយកម្លោះដៃរវាមសើយជាយអាវគេងយប់ស្តើងនាំយកដៃធំស្ទាប់អង្អែរពោះរាបស្មើរថ្នមៗមុននឹងឱនខ្សឹមសួរក្បែរត្រចៀកtaeស្រាលៗទាំងមុខស្អុយៗ
"បងសុំមួយមកម៉ែប្រពន្ធ"
"Jungអត់ទេភ្ញាក់កូនឥឡូវហើយដកដៃចេញ"
"ទៅបន្ទប់ផ្សេងទៅកូនមិនឮទេ"
"អឺគឺថា....អឹម...ចឹងក៏បានដែរលោកប្តី"រាងតូចនិយាយតិចៗផងរដាក់រដុបដូចផ្លូវរថភ្លើងព្រមទាំងថើបមាត់នាយថើរៗបន្ថែមចំណង់លើសដើមហើយបន្តហែកមីឆុងដូចគេដូចឯងទៅ(បានហើយកុំចេះដឹងរឿងប្តីប្រពន្ធគេពេកអ្នកអាននឹង😌)
ព្រឹកថ្ងៃថ្មីឈានមកដល់បើកទំព័រជីវិតថ្មីនៃគ្រួសារដ៏មានសុភមង្គលមួយនេះ ឲកាន់តែផ្អែមល្ហែមបន្ថែមទៀតក្រោយពីបានឆ្លងព្យុះភ្លៀងឧបសគ្គយ៉ាងច្រើនមកធ្វើឲជីវិតគូស្វាមីមួយគូនេះកាន់តែរឹងមាំ រុងរឿង និងមានតែពាក្យសុខនិងសុខគ្មាននរណាមករំខាបំបែកបំបាក់បានឡើយ.....
"Jungក្រោកឡើងធ្ងន់ណាស់ណាមាឌឲដូចដំរីចេះមកដេកលើអូនទៅកើត"
"ហ៊ឹម រអ៊ូអីទាំងព្រឹកនឹងប្រពន្ធសម្លាញ់ចិត្តបងគ្រាន់ប្តីគេងលើបន្តិចមិនបានដែរអីក៏កំណាញ់ម្ល៉េះយប់មិញធ្វើលើសនឹងផងមិនឃើញអូនរអ៊ូអញ្ចឹងទេ"
"ស្អីៗ ស្តាប់បងនិយាយចុះមិនចេះអៀនមាត់ទេអីស្អប់ណាស់អញអាប្តីមាត់ដាច មាត់ឆ្កែ"
"មាត់ឆ្កែមែនតែក៏បានអូនថើបនោះអី"
"ការពិតទៅមិនចង់ថើបប៉ុន្មានទេកុំតែប្តីមានតែមួយបើមាន២ ៣អីវិញអូនទុកបងក្លៀតជញ្ជាំងហើយប្រាប់ទៅ"
"ព្រះហើយនេះហីសម្ដីប្រពន្ធខ្ញុំឃោឃៅណាស់អូនឯងនេះ"
"ក៏មកពីបងនឹងហើយនិយាយឆ្គួតៗញោះច្រើនពេកធ្វើអីឥឡូវឈប់និយាយជាមួយអូនភ្លាមមិនចង់ច្រលក់ជាមួយទេ...ហឹស...ខឹងហើយ"
"ធ្វើកុំខឹងមើលទៅប្តីឈប់ញោះហើយឥឡូវទៅងូចទឹកសិនទៅល្អទេចាំបងនាំអូនទៅដើរលេង"
"ពិតមែនឬបងមិនកុហកទេអូនស្រាប់តែចង់ទៅទិញរបស់ដែលត្រូវការល្មម...ហិហិចាំបន្តិចណាអូនងូចទឹកតែមួយភ្លែតទេ"
YOU ARE READING
The story love of sign2 (slow Update)
Actionអូនសុខចិត្តទទួលរងទារុណកម្មជំនួសអធិរាជគ្រប់បែបយ៉ាងទោះត្រូវឈឺចាប់យ៉ាងណាក៏ដោយ Jeon jungkook Top/Kim taehyung bottom Author:Heriin_An Date:28/July/2021