ភាគ១៦:រើសមួយណាទៅ!!

219 16 2
                                    

គ្រាន់តែមកដល់វិមានភ្លាមនាយក៏ប្រញ៉ាប់ប្រញ៉ានាំរាងតូចឲទៅពេទ្យហ្លួងពិនិត្យដោយមិនចាំយូរ

"អរអរសាទរផងអធិរាជមហេសីទ្រង់មានគម៌ហើយក្រាបទូលជាកូនភ្លោះទៀតផង"

"ពិតមែនឬ"

"ក្រាបទូលពិតមែន"

"Jungកូនៗយើង...កូនអូនមានកូនឲបងហើយ...ហិហិ"

"ត្រូវហើយបងសប្បាយចិត្តណាស់អូនដឹងទេតែម៉េចក៏អូនយំចឹងហា៎"jkពេលនេះសប្បាយចិត្តហួសរកអីនិយាយមិនចេញទេរួចក៏ឱនទៅថើបសក់អ្នកជាម្តាយថ្មីថ្មោងមួយដង្ហើមទាំងក្តីស្រឡាញ់

"មកពីអូនរំភើបពេកនឹងណា"

"ក៏ប៉ុន្តែខ្ញុំមានរឿងមួយចង់ប្រាប់អាចថាវានឹងមិនសូវមានផលល្អទេបើខ្ញុំនិយាយទៅអធិរាជ"

"ហើយយ៉ាងម៉េចលោកមិននិយាយមកមានអីដែលមិនល្អទៅ"

"គឺថា...ការពិតទៅទោះមហេសីទ្រង់អាចមានគម៌បានតែក៏មិនអាចពពោះបានដែរបើកូនតែម្នាក់ក៏មិនថ្វីតែនេះគឺភ្លោះទៀតផងខ្ញុំខ្លាចថាទ្រង់អាចនឹងទ្រទ្រង់មិនរួច"

"មិនអីទេពេទ្យហ្លួងខ្ញុំអាចទ្រទ្រង់បានខ្ញុំគ្រាន់តែចង់ផ្តល់កំណើតបុត្រឲបានល្អតែប៉ុណ្ណោះ"

"តើមានវិធីអីដែលមិនអាចប៉ះពាល់ដល់ប្រពន្ធកូនយើងឬអត់ពេទ្យហ្លួង"

"មានគឺមានហើយក្រាបទូលតែក៏ត្រូវលះបង់ទ្រង់អាចរើសយកតែម្នាក់ទេក្នុងចំណោមកូននឹងប្រពន្ធ"

"រើសម៉េចនឹងកើតទៅហេតុអីក៏ត្រូវយើងរើសមិនអាចមានសុវត្ថិភាពទាំងពីរទេឬយើងរើសមិនកើតទេ"

ការពិតទៅរឿងវាមិនងាយស្រួលទេក្នុងការដែលពួកគេជារាជវង្សបក្សីហើយត្រូវមកផ្តល់កំណើតបុត្រទាំងពីរនោះជម្រើសអាចមានពីរក្នុងការជ្រើសរើសតែក៏មិនប្រាកដថាអាចនឹងជោគជ័យដែរនោះគឺបើTaeរើសយកពពោះកូនខ្លួនអាចនឹងស្លាប់ដោយសារតែពេលដែលរាងកាយទារកចាប់ផ្តើមលូតលាស់នឹងមានទំហំខុសពីទារកដទៃទៀតដែលជាមនុស្សលោកធម្មតាបើនៅតែបន្តទុកក្នុងផ្ទៃទៀតទឹកភ្លោះដែលនៅក្នុងពោះ(មានសារធាតុម្យ៉ាងលាយឡំជាមួយនឹងទឹកភ្លោះខុសពីមនុស្ស)នឹងជ្រាបទៅដល់ឆ្អឹងខ្នងអាចធ្វើឲ្យឆ្អឹងចាប់ផ្តើមផ្រេះបាក់មុខមាត់នឹងស្លេកស្លាំងកម្លាំងថាមពលនឹងចុះខ្សោយទៅតាមនឹងអាចនឹងឈានទៅរកការបាតបង់ជីវិតតែបើយកចេញនៅពេលនេះគឺត្រូវចិញ្ចឹមនៅក្នុងកែវមរកតដោយប្រើឈាមមាតាបិតានឹងថាមពលរបស់ពួកគេព្រមទាំងប្រើខ្សែកត្បូងមករួមបញ្ចូលដែរដើម្បីចិញ្ចឹមរាងកាយទារកនោះក៏ប៉ុន្តែអត្រានៃការលូតលាស់នឹងរស់រានមានជីវិតរបស់បុត្រពួកគេមានទាបខ្លាំងណាស់ទោះអាចរស់ក៏ត្រូវប្រើរយៈពេលយូរទម្រាំធំ

The story love of sign2 (slow Update)Where stories live. Discover now