ភាគ១០:សុំទោស

345 27 2
                                    

កម្លោះសង្ហារដែលសន្លប់មុននេះស្រាប់តែបើកភ្នែកមកតិចៗទាំងធ្ងន់ក្បាលចំប្រក់ឈឺខ្លួនជាទំងន់កម្រើកខ្លួនមិនកើតព្រោះជាប់ចំណង

<អួយឈឺក្បាលណាស់មុននឹងមានរឿងអីនឹង>Jkនិយាយតិចៗទាំងងាកមើលជុំវិញបន្ទប់ក្រែងឃើញអ្នកខ្លះ

<មិនបាច់រកមើលទេខ្ញុំនៅនឹងមុខលោកហើយ>Taeនិយាយទាំងក្រពាត់ដៃចូលគ្នាភ្អែកស្មាលទៅនឹងទ្វារបន្ទប់ធ្វើប្រងើយ

<Taeអូនមិនទៅចោលបងទេមែនហើយចាប់បងចងធ្វើអី>Jkសួរទាំងងើងឆ្ងល់ជាខ្លាំងទាំងខំរើខ្លួនតិចៗ

<បើចងគេមានមូលហេតុហើយលោកមានសិទ្ធិអីមកសួរ>Taeនិយាយទាំងម៉ឺងម៉ាត់សង្កត់សំឡេងច្បាស់ព្រមទាំងដើរមកឱនផ្ងើញចង្ការអ្នកកម្លោះ

<នេះអូនចង់លេងអីនឹងបងមិនយល់ទេ>

<ហាសហាស...លោកធ្វើល្ងង់ឬល្ងង់មែននឹងបាត់ការចងចាំអស់ហើយមែនទេកុំស្មានតែលោកធ្វើល្អដាក់ខ្ញុំប៉ុណ្ណឹងអាចលប់បំបាត់ទង្វើថោកទាបដែលលោកធ្វើដាក់ខ្ញុំបានឲសោះJeon jungkook>Taeបើកភ្នែកធំៗស្រែកដាក់នាយកម្លោះខ្លាំងទាំងកំហឹងគេពិតជាឈឺចាប់ណាស់ឲនឹកដល់រឿងនោះ

<អូននៅខឹងស្អប់បងរឿងកាលពីមុនទៀតមែនទេត្រូវបងអ្នកខុសបងពិតជាសុំទោសពិតមែនសុំទោសៗៗអូនមិនអាចសូម្បីអភ័យទោសឲបងម្តងមែនទេ>អ្នកកម្លោះព្យាយាមបរិយាយគ្រប់បែបយ៉ាងក្រែងនាយតូចអាភ័យទោសខ្លួនតែដូចជាគ្មានប្រយោជន៍ទេ

<ហួសពេលហើយគ្រាន់តែពាក្យសុំទោសមួយម៉ាត់នោះលោកគិតថាការឈឺចាប់ខ្ញុំគ្រប់យ៉ាងរសាយបាត់ហើយឬខ្ញុំប្រាប់ធ្លាប់ប្រាប់លោកហើយមែនទេមនុស្សដូចខ្ញុំបើស្រឡាញ់ៗអស់ពីបេះដូងបើស្អប់ៗដល់ឆ្អឹង>Taeនិយាយទាំងអួលដើមករកកល់ចង់យំតែក៏ព្យាយាមទប់ក្នុងកែវភ្នែកមានទាំងភាពសោកសៅឈឺចាប់រាប់រយហេតុផល

<បងដឹងថាវាមិនអាចកែប្រែអ្វីបានទេតែបងគ្រាន់តែសុំឱកាសតែម្តងក៏បានដែរ>

<ទេ!ដរាបណាសងខ្ញុំមិនទាន់លោកគ្មានសិទ្ធិមកសុំអ្វីពីខ្ញុំឡើយ>Taeនិយាយរួចក៏បញ្ជាឲជំនិតអ្នកកម្លោះស្រាយចំណងចេញនឹងយកច្រវ៉ាក់ចាក់ជាប់ជើងអ្នកកម្លោះរួចយកទៅបន្ទប់ក្រោមដីធ្វើដូចនឹងអ្វីដែលនាយធ្លាប់ធ្វើដាក់ខ្លួន

The story love of sign2 (slow Update)Where stories live. Discover now