ភាគទី០៥ : សរសៃប្រសាទ

4.5K 365 4
                                    

ការមកជួបជុំគ្នាលើកនេះគឺមិនសូវជាសប្បាយប៉ុន្មានទេគឺថាជីមីនមុខមិនរីកមិនញញឹមដូចជាមិនពេញចិត្តនឹងអ្វីមួយអញ្ចឹងភ្លាមនោះអាហារពេលពួកគេកម្មង់ក៏បានមកដល់ហើយបើងាកមើលគូថេហ្គុកគឺថាផ្អែមសម្បើមណាស់មានបញ្ចុកគ្នាទៅវិញទៅមកជូតមាត់ឲ្យគ្នាដោយមិនខ្វល់នឹងភ្នែករបស់មិត្តរបស់គេនៅមុខនឹងឡើយ >< ក្រឡែកមកមើលប្ដីប្រពន្ធដែលទើបរៀបការទេៗមិនមែនទេគឺជាបងថ្លៃនិងប្អូនថ្លៃគ្រាន់តែគ្មានអ្នកណាដឹងពួកគេគឺមិនបានមកផ្អែមៗដាក់គ្នាដូចគូនោះទេជីមីនញាំដោយខ្លួនឯងធម្មតាក៏មិនបានចង់ឲ្យយុនហ្គីធ្វើដូចនោះដែរ ។

" អាហារមិនឆ្ងាញ់ឬប្រពន្ធសម្លាញ់? " នាយខិតមុខមកសួរជិតៗនាយតូចតែម្ដងជាមួយនឹងស្នាមញញឹមនៅលើមុខស្រាលៗប្រសិនបើម្នាក់នេះជាយុនចេវិញគឺមិនមែនមកញញឹមដាក់បែបនេះទេក៏មិនបានសួរនាំច្រើនដែរ ~,~ ជីមីនងាកមកសម្លឹងបន្តិចហើយក្រវីក្បាលរួចក៏ងាកចេញវិញមិននិយាយអ្វីច្រើនទេព្រោះពេលនេះកំពុងតែជ្រេញនឹងមិត្តរបស់គេណាស់មកជួបគ្នាប៉ុន្តែផ្អែមល្ហែមជាមួយប្ដីនៅមុខគេទៅវិញ? គ្មានយល់អារម្មណ៏គ្នាសោះធម្មតាៗដូចមិនសូវអីទេប៉ុន្តែនេះគឺលើសហើយ ។

" ចង់ឲ្យប្ដីបញ្ចុកហេតុអ្វីមិនប្រាប់? "

" អ្នកណានិយាយ? " ជីមីនបកទៅវិញគេមិនបាននិយាយថាចង់បានបែបនឹងឡើយចេះមកកាត់សេចក្ដីម្លេះ?

" ទឹកមុខអ្នកនិយាយ "

" មុខយើងនិយាយតាមណាប្រាប់ឯង? " មិនឲ្យបាត់មួយម៉ាត់ណាទេឆ្កួតទេឬទឹកមុខនិយាយយ៉ាងម៉េច? ប្រើពាក្យមិនឲ្យមនុស្សស្ដាប់យល់សោះប្លែកៗរហូត ><

" វាខ្សឹបប្រាប់បេះដូងរបស់បង " នាយតបទៅវិញនិងយកដៃរបស់នាយតូចមកស្ទាបទ្រូងរបស់ខ្លួនឲ្យដឹងថាទឹកមុខរបស់ជីមីនបានខ្សឹបប្រាប់បេះដូងមួយនេះថាគេចង់បានបែបនឹងនិយាយទៅសូម្បីពាក្យញ៉ែណាស់យុនហ្គីនឹងធ្វើឲ្យជីមីនភាំងម្ដងៗដែរ ។

" សរសៃប្រសាទ " និយាយទាំងក្រឡាប់ភ្នែកឡើងក្រវីក្បាលតិចៗនិងដកដៃចេញពីទ្រូងរបស់នាយវិញចេញមកធ្វើបែបនេះទៅកើតមិនចេះខ្មាស់គេទេឬ? បើមិនខ្មាស់ទេក៏ចេះយល់ពីអ្នកនៅក្នុងនេះផងទោះជាប្ដីប្រពន្ធក៏គេខ្មាស់អៀនដែរ ><
យុនហ្គីញញឹមចុងមាត់ជាមួយចរឹករបស់ជីមីនឆ្នាស់ៗបែបនេះគេចូលចិត្តបើបងប្រុសរបស់គេអត់ចង់បានទេទុកឲ្យគេមកប៉ុន្តែប្រហែលមិនអាចទេគ្រាន់គិតលេងប៉ុណ្ណោះ ។

💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )Where stories live. Discover now