ភាគទី១១ : ពួកយើងស្រលាញ់អូន!!!

5.3K 381 6
                                    

" សម្រាប់យើងមិនអីទេប៉ុន្តែ... " និយាយហើយក៏ងាកទៅមើលនាយតូចដែលកំពុងតែគេងលក់ទាំងពិបាកចិត្តបូន្តែយុនហ្គីបែរជាញញឹមទៅវិញចាំមើលថាតើមានគំនិតអ្វីដែលធ្វើឲ្យជីមីនដឹងហើយមិនខឹងពួកគេយុនហ្គីច្បាស់ជាធ្វើបានស្រាប់ហើយ ។
ក្រោយមកទៀតបងប្អូនភ្លោះក៏នាំគ្នាឡើងទៅគេងក្បែរនាយតូចដោយសារតែអស់កម្លាំងផងទើបឡើងទៅគេងទាំងពីរនាក់នឹងតែម្ដងទៅ ><
បើងាកមកមើលម្ចាស់ផ្ទះវិញក៏អង្គុយញញឹមខ្ចឹបដល់ហើយមិនដឹងថាសប្បាយចិត្តរឿងអ្វីនោះទេ ។

" បងធ្វើបាបមិត្តរបស់ខ្ញុំណាស់ " ថេយ៉ុងធ្វើមុខក្រញូវដែលប្ដីរបស់គេមកលាក់បាំងរឿងនេះនិងរៀបចំគម្រោងអាក្រក់ៗធ្វើបាបមិត្តរបស់គេទៀតគួរឲ្យខឹងពិតមែន ។

" មិនបានធ្វើបាបទេ..បងជួយមិត្តរបស់អូនទៅវិញទេឃើញទេថាបន្តិចគេនឹងបានស្វាមីដល់ទៅពីរឯណោះនេះហៅថាជួយណា "

" ជួយ? មានប្ដីពីរគិតថាជីមីនសប្បាយចិត្តមែនទេបងអាក្រក់ណាស់គួរឲ្យស្អប់..ឆើស " នាយតូចអផបដៃនិងបែរខ្នងដាក់ជុងហ្គុកមិនពេញចិត្តសោះឡើយនឹងគំនិតបែបនេះហើយនៅលាក់រឿងយុនជេមានកូនភ្លោះទៀតនឹកឃើញកាន់តែមួមៅ ><

" ពុទ្ធោប្រពន្ធសម្លាញ់..ស្អែកពួកយើងចាំមើលបន្តល្អជាងកុំខឹងបងអីណា " នាយចូលមកអោបលួងទើបថេយ៉ុងព្រមស្ដាប់តាមហើយពួកគេក៏នាំគ្នាសង្ងំគេងតែម្ដងទៅយប់ជ្រៅហើយកុំនៅយូរពេកអាចឈឺបានហើយស្អែកចាំមើលរឿងបន្តទៀតដឹងតែល្អមើលហើយពិតៗទៀតមិនមែនសម្ដែង ។
៚ ព្រឹកព្រលឹមមេឃភ្លឺស្រឡះនៅក្នុងបន្ទប់ដែលមានមនុស្សបីនាក់កំពុងតែគេងអោបគ្នាដោយអ្នកដែលនៅកណ្ដាលគឺចង់ស្ទះខ្យល់ដោយសារតែមានពីរនាក់ទៀតនៅអោបសងខាងរកតែកន្លែងរើបម្រើសខ្លួនមិនបាន >< ត្របកភ្នែកបើកឡើងសន្សឹមៗសម្លឹងមើលជុំវិញខ្លួនដំបូងងាកទៅម្ខាងឃើញថាយុនជេគេងនៅក្បែរខ្លួនក៏លេចស្នាមញញឹមចេញមកតិចៗបន្ទាប់មកក៏ងាកមកម្ខាងទៀតឃើញមានម្នាក់ទៀតមុខដូចគ្នាធ្វើឲ្យជីមីនភ្ញាក់ផ្អើលទើបស្រែកឡើងមួយទំហឹង ។

" អ្ហាយយយ..ខ្មោចលងៗ " នាយតូចស្រែកឡើងភ្លាត់សម្លេងនិងបានទាញយកខ្នើយមកវាយពួកគេខ្លាំងស្ទុះមកសឹងតែគេចមិនទាន់ទៅហើយលេងមកស្រែកជំទាលទាំងព្រឹកបែបនេះអ្នកណាមិនភ័យ ><

💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )Where stories live. Discover now