📜my possessive📜

160 26 1
                                    

Episode:1

"ជុងគុក... ជុងគុក កំលែងសើចនឹងយើងយើងគ្មានអារម្មណ៍លេងជាមួយទេ ឆាប់ចេញមក"

"ហ៉ីយ៉ុន ធ្វើយ៉ាងមិចទៅនេះវាមុជចូលទឹកយូរហើយមិនឃើញងើបឡើងវិញទេ"

   ពួកគេទាំងពីរនាក់ចាប់ផ្តើមភ័យនៅពេលដែលមិនឃើញជុងគុកងើបពីរទឹកវិញក្នុងរយះពេល 10 នាទីទៅហើយ។

   វាជាបឹងដ៏ធំមួយដែលមានប្រពន្ធ័ទឹកជាច្រើនភ្ជាប់ទៅនឹងបឹងមួយនេះ។

   សាហេតុនៃរឿងទាំងអស់នេះគឺដំបូងឡើយ ជុងគុកនឹងមិត្តភ័ក្ករបស់គេបានបបួលគ្នាមកកាន់បឹងនេះព្រោះតាមដែលពួកគេភ្លាប់បានលឺគេនិយាយបន្តៗគ្នាយ៉ាងច្រើនថាបឹងមួយនេះ ជាបឹងដែលសល់តាំងពីរាងវង្សស្តេចថាងមកម្លេះ ហើយរឿងដែលល្បីប្រចាំបឹងនេះគឺ បើអ្នកណាបានភ្លាក់ចូលទៅក្នុងបឹងនេះហើយគឺមិនអាចងើបឡើងវិញឡើយមិនថាអ្នកស្រាវជ្រាវអ្នកមុជទឹកជំនាញយ៉ាងណាក៏ដោយក៏មិនអាចរកពួកគេទាំងនោះឃើញដែល។ ដោយបែបនេះហើយទើបនៅទីនោះបានដាក់ជាតំបន់ហាមឃាត់ដល់សព្វថ្ងៃ។

   ជុងគុកជាមនុស្សដែលចង់ដឹងចង់ឃើញ ណាមួយគេគិតថាគេជាជើងឯកហែលទឹកប្រចាំសាលាផងនឹងមានមិត្តភ័ក្កភ័ក្ករបស់គេនៅឈរមើលពីខាងលើបែបនេះ ប្រហែលជាវាមិនទៅមានរឿងស្អីកើតឡើងទេ។

ត្រឡប់អីឡូវនេះវិញ

   មិត្តភ័ក្ករបស់ជុងគុកទាំងពីរនាក់ ពេលនេះមិនដឹងត្រូវធ្វើយ៉ាងមិចទេ បើអោយពួកគេចុះទឹកទៅតាមរកប្រាកដណាស់ពួកគេមិនហ៊ានទេ។បន្ទាប់ពួកគេក៏បានខលទៅប៉ូលីសភ្លាមៗ។

______________

    រាងកាយគ្មានស្មារតីទទឹកជោគ បានដេកផ្ងានៅក្បែច្រាំងនៃមាត់បឹង។

"អេររ អ្នកណាគេមកដេកនៅមាត់បឹងបែបនេះ?" បុរសម្នាក់វ័យស្របាល30ស្តើង មានកាន់ធ្នូរនឹងមានស្ពៀយបំពង់គ្រាប់ព្រួញដើរបម្រុងនឹងទៅលុបលាងមុខនឹងទឹកបឹងក៏ប្រទះភ្នែកនឹងរាងកាយមនុស្សសន្លប់នៅមាត់បឹងក្បែនោះ។

   ដោយគាត់ពិនិត្យមើលឃើញថានៅមានដង្ហើមគាត់ក៏លើកបីរាងកាយសន្លប់នោះទៅកាន់ផ្ទះគាត់ដែលនៅមិនឆ្ងាយពីនេះប៉ុន្មានទេ។

📜MY POSSESSIVE📜Where stories live. Discover now