Episode: 2
"វីវហើយក្រាបទូល ព្រះអង្គម្ចាស់ថេយ៉ុងបានយកសះចម្បាំងរបស់ព្រះរាជាជិះចេញទៅក្រៅវាំងបាត់ហើយ" សេនាម្នាក់បានរត់មកគាល់ព្រះអង្គម្ចាស់ទី4នឹងទី5ដែលនៅអង្គុយនិយាយពិភាក្សាគ្នានៅឯរោងមាត់ទឹក។
"ឆាប់បញ្ចូនទាហានអោយទៅចាប់ទ្រង់ត្រឡប់មកវិញភ្លាម" ហូសុក ទ្រង់បានបញ្ជាទៅកាន់ទាហ៊ានទាំងទឹកមុខមាំ។ព្រោះថាថេយ៉ុងចូលចិត្តបង្ករឿងស្ទើតែគ្រប់ពេលទៅហើយ ។
"ហីយ៉ា ម្ចាស់បងមិចក៏ទ្រង់ចិត្តចង្អៀតបែបនេះ គ្រាន់តែម្ចាស់ប្អូនចង់ចេញដើរលេងខ្លះមិនបានរឺ?" សំដីកាន់ជើងរបស់ព្រះអង្គម្ចាស់ជីមីន មិនបានធ្វើអោយព្រះអង្គហូសុកគិតច្រើននោះទេ ព្រោះជីមីនទ្រង់គឺបែបមេះឯង ហើយចូលចិត្តបង្ករឿងក៏មិនខុសពីថេយ៉ុងដែល រឿងអីដែលពួកគេមិនការពារគ្នា។ តែមិនមែនថាគេមិនស្រឡាញ់ប្អូននោះទេ។
"ជីមីនទ្រង់យាងទៅដំណាក់វិញទៅ រឿងថេយ៉ុងយើងចេះចាត់ចែងហើយ" ទ្រង់បាននិយាយដោយសម្លេងទទេល ព្រោះបំណងអោយជីមីនលឺហើយគឺត្រូវតែទៅដំណាក់វិញជាកំហិត។
"អញ្ចឹងយើងទៅហើយ " ទ្រង់ក៏ដើរក្រព័ទ្ធដៃទៅក្រោយចេញទៅបាត់។
__________________
"សេះ ល្អៗ " នៅតាមផ្លូវកំពុងជិះសេះទ្រង់បានសរសើរសេះដែលកំពុងនឹងរត់យ៉ាងលឿន។ បើមិនអោយល្អយ៉ាងមិចបើវាជាសេសរបស់ស្តេចទៅហើយ វាជាប្រភេទសេះមួយគ្មានពីរនៅនគនេះ។
សេះបានបោលយ៉ាងលឿនកាត់តាមផ្សាដែលរាស្រ្តកំពុងតែលក់ដូរធ្វើអោយចលាចលចេញទាំងផ្សា ព្រោះម្នាក់ដែលដើរលើផ្លូវគេចចេញពីផ្លូវសេះស្ទើរតែប្រាស់អាយុទៅហើយ។
គ្រាន់តែសេះរបស់ថេយ៉ុងផុតផ្សាបានបន្តិច ក៏ស្រាប់តែមានទាហ៊ានវាំងប៉ុន្មាននាក់ជិះចេញតាមពីក្រោយធ្វើអោយមនុស្សនៅក្នុងផ្សារឹតតែចលាចលទៅទៀត។
គ្រាន់តែដឹងថាទាហ៊ានវាំងដេញតាមគទ្រង់ ទ្រង់ក៏កាន់តែមានព្រះទ័យសប្បាយរីករាយព្រោះទ្រង់ចូលចិត្តលេងបែបនេះណាស់។
ទ្រង់ញញឹមហើយជិះសេះកាន់តែលឿនជាងមុន ។ ទីបំផុតទ្រង់ក៏ដាច់ពីក្រសែភ្នែករបស់ទាហ៊ាននៅផ្លូវបំបែកជាបីមួយនៅក្នុងព្រៃ។
YOU ARE READING
📜MY POSSESSIVE📜
Короткі історіїតើនឹងមានអ្វីកើតឡើងនៅពេលដែលក្មេងប្រុសម្នាក់មកដល់អតីតកាល។ ចាប់ផ្តើមសរសេរ: 11/08/2021