possessive

119 17 2
                                    

Episode:4

" Jimin ថ្ងៃនេះឯងមើលទៅដូចជាអារម្មណ៍ល្អដល់ហើយ" Jhope ដែលកំពុងអង្គុយផឹកតែជា
មួយជីមីនរាល់ដងក៏សួរឡើង ព្រោះឃើញដូចជាសប្បាយចិត្តខុសពីធម្មតា។

"អីយ៉ា!!! បងទាយទៅ " គេដឹងថាបងប្អូនរបស់គេ
ទាំងអស់ម្នាក់ៗដឹងចិត្តគ្នាច្បាស់ណាស់ មិនបាច់ទាយក៏ដឹងច្បាស់ដែរជាពិសេសគឺជីមីនតែម្តង រឿងដែរអាចធ្វើអោយគេសប្បាយចិត្តបានគឺស្រីនឹងហើយ។

"យើងដឹងហើយថាឯងច្បាស់ជាបានរបស់ថ្មីមកទៀតហើយមែនទេ ប្រាប់យើងមកថាកូនក្រមុំរបស់
លោកម្ចាស់ម្នាក់ណាទៀតហើយ??" អ្នកដែរជាបង
និយាយដោយមិនបាច់ទាយច្រើនព្រោះជីមីននេះ
ណាគ្មានអ្វីប្រាកដចិត្តជាងរឿងស្រីទេ អោយតែកូន
ក្រមុំណាស្អាតៗមិនដែរផុតពីដៃជីមីនទេ ដល់ថ្នាក់
លោកម្ចាស់ក្នុងវាំងខ្លះលាក់កូនស្រីយ៉ាងណាអោយ
បានផុតពីភ្នែករបស់ជីមីន ព្រោះថាបើជីមីនចង់បាន
ហើយច្បាស់ជាបាន ហើយច្បាស់ណាមនុស្សស្រីទាំង
នោះបានត្រឹមតែជាស្រីដែរកំដរអារម្មណ៍សម្រាប់គ្រប់បងប្អូនរបស់គេទាំងអស់ប៉ុណ្ណោះ។

"បងចង់ចូលរួមទេ???" ជីមីននិយាយទាំងមុខខិល
នេះហើយបងប្អូនគេចូលចិត្តចែករំលែកណាស់។😑

"បងគ្មានអារម្មណ៍ទេ" ជេហូបបដិសេដព្រោះណាមួយគេមិនសូវល្មោភដូចជីមីននោះទេ មនុស្សគេទាល់តែអារម្មណ៍ទើបទៅរួច។🙂

______________

"ស្អីដល់ហើយមែនទេ???" ជុងគុកបន្ទាប់ពីរជិះរទះសះយ៉ាងយូរ ក៏ចាប់ផ្តើមភ័យស្លន់ស្លោនៅពេលដែល
រទេះសេះចាប់ផ្តើមឈប់។

ខណៈនោះមានស្រ្តីរាងចំណាស់បន្តិចបើកទ្វាឡើងធ្វើអោយរាងតូចភ្ញាក់ព្រឺតរកធ្វើអ្វីមិនត្រូវ។

"ពួកយើងមកដល់ហើយអ្នកនាងស៊ូជីន " គាត់លូក
ដៃមកដើម្បីអោយរាងតូចតោងចុះពីលើគ្រែស្នែង។

ជុងគុកឈោងចាប់ដៃស្រ្តីនោះទាំងស្ទាក់ស្ទើរ នេះ
គេមកដល់ក្នុងវាំងហើយមែនទេ????

គេបានដើរតាមស្រ្តីចំណាស់រហូតដល់បន្ទប់មួយ
បើតាមគេមើលឃើញតាមរយះស្បៃដែរគេគ្របមុខ
គេបានឃើញដូចជាស្រ្តីអ្នកបំរើពីរបីអ្នកដូចជាឈររង
ចាំគេស្រាប់។

📜MY POSSESSIVE📜Where stories live. Discover now