Ch. 5

253 18 16
                                    

       Hello there!~ ㅋㅋㅋㅋ
      Just so you know i feel like coming back for you today hehehe ^^ but i’m not guaranteed that I won't be disappeared again ㅋㅋㅋㅋ

      ______________

     “ យប់មិញមកមុនមិនប្រាប់គ្នាផងទេឯងនេះ ! ” Hyemi សម្លក់ Mirae បែបខ្ជីខ្ជូត។

     “ គឺម៉ាក់ call ហៅ ប្រញាប់ក៏មិនបានប្រាប់ ”

     “ លើកក្រោយផ្ញើរសារមួយម៉ាត់ក៏បានដែរយើងបារម្ភ ! ”

     “ okay ”

    
     ស្នាមញញឹមដែលមាននៅលើផ្ទៃមុខ Mirae សាបរលាបទៅវិញភ្លាមៗគ្រាដែលមិត្តបែរក្រសែភ្នែកចេញពីខ្លួន។ អារម្មណ៍មួយនេះនៅតែនៅទីនេះមិនព្រមទៅណា... វានៅតែឈឺក្តុកៗគួរឲ្យរំខាន។ មាលតីផ្កាប់មុខលើតុទាំងបេះដូងកំពុងលោតជាមួយសម្ពាធស្របជាមួយទឹកភ្នែកដែលត្រៀមខ្លួនបម្រុងនឹងហូរចុះមកគ្រប់ពេល។ នាងមិនចង់ឃើញមុខរបស់គេ មិនចង់សូម្បីតែឮឈ្មោះ នាងចង់ដកឃ្លាឈប់មួយជំហានព្រោះគ្រប់ជំហាននីមួយៗដែលនាងក្រមុំបោះទៅបេះដូងក៏ឈឺកាន់តែខ្លាំង។

      

      “ ចាំបងបណ្ដើរកង់ឲ្យ ” សម្លេងទន់ភ្លន់របស់មនុស្សប្រុសតែម្នាក់ដែលជាសង្សារពេញមុខមាត់របស់ Hyemi និងជាសង្សារលួចលាក់ជាច្រើនឆ្នាំមកហើយរបស់មិត្តភក្ដិនាង; Mirae ។ អ្នកកម្លោះបណ្ដើរកង់ជំនួសឲ្យ Hyemi ស្របពេលដែលអ្នកម្នាក់ទៀតបណ្ដើរតិចៗពីក្រោយពួកគេព្រោះមិនចង់ក្លាយជាចំណែកលើស។

      “ Mirae ថ្ងៃនេះចង់ញ៉ាំអី ?? ” Hyemi ងាកក្រោយសួរ។

      “ អត់ទេ យើងមានការនៅផ្ទះ ”

      ចម្លើយនាងក្រមុំធ្វើឲ្យ Hoseok ភ្ញាក់បន្តិច គេប្រញាប់និយាយឡើង។
      “ ទៅមួយភ្លែតក៏បានដែរ Mirae បងធ្វើម្ហូបលឿនតើប្រហែលជាមិនយូរទេ ! ”

      “ ទេ ខ្ញុំមានការសំខាន់ ”

      “ ចឹងនៅចាំយកទៅញ៉ាំនៅផ្ទះទៅយ៉ាងម៉េចដែរ ? ” Hoseok ព្យាយាមសើចបន្លប់ស្របពេលដែលអ្នកមិនដឹងរឿងអីងក់ក្បាលយល់ស្រប។

      “ មិនអីទេ អរគុណហើយ ! ”

      “ Mirae-yah ឯងមិនស្រួលខ្លួនមែនទេ ? ថ្ងៃនេះឯងមើលទៅខុសពីសព្វមួយដង ” Hyemi ដាច់ចិត្តសួរនៅទីបំផុត នាងសង្កេតឃើញអាការៈប្លែកៗយូរហើយប៉ុន្តែមិនហ៊ានសួរនាំ។

Blooms Into YouWhere stories live. Discover now