“ Mirae ម៉េចបានជាភ្នែកឯងហើមៗបែបនេះ ? ”
រាងស្ដើងក្នុងឯកសណ្ឋានសាលាសួរបន្ទាប់ពីឃើញត្របកភ្នែកអ្នកម្ខាងទៀតរាងប៉ោងៗនិងក្រហមហាក់បីដូចជាទើបតែយំហើយកាលពីយប់មិញ។ Mirae គ្រវីក្បាល សម្លេងប្រហែលៗក៏បន្លឺតាមពីក្រោយ។
“ អ៎េពីរនាក់ ! ! ”
ក្រមុំទាំងពីរងាកក្រោយប្រទះ Hoseok កំពុងរត់សម្ដៅមករកខ្លួន។ គ្រាន់តែអ្នកកម្លោះរត់មកដល់ភ្លាម Mirae ឱនមុខចុះយ៉ាងលឿនមិនចង់ឲ្យគេឃើញភ្នែកហើមប៉ោងស្របពេលដែល Hoseok លើកដៃក្រៀកស្មា Hyemi ទាំងមិនភ្លេចលួចមើលអ្នកដើរជ្រប់មុខមើលដីមិនងើប។
“ មានរឿងអីមែនទេ Mirae ? ”
Hoseok អត់មិនបាននឹងសួរ, គេបារម្ភថានាងនឹងយំដូចរាល់ដង។ Mirae មិនដែលទាមទារចំណាប់អារម្មណ៍ មិនដែលសុំឲ្យគេខ្វាយខ្វល់ពីនាង មិនដែលនិយាយថាអន់ចិត្តដែលឃើញនាយស្និទ្ធស្នាលនឹង Hyemi... មិនដែលសូម្បីតែទាមទារសិទ្ធដែលនាងគួរតែទទួលបាន ដូច្នេះហើយវាធ្វើឲ្យគេមានអារម្មណ៍ថាខុសដែលមិនបានយកចិត្តទុកដាក់នឹងនាងឲ្យបានគ្រប់គ្រាន់។
Mirae គ្រវីក្បាល បេះដូងតូចឈឺស្កៀបៗ មនុស្សយើងបែបនេះមែនទេ ? ដឹងហើយក៏នៅតែសួរចឹងឬ ?
“ ឯងមិននិយាយអីចឹង... ចម្លែកម៉្លេះនៀកក៎ ”
Hyemi អង្រួនស្មាមិត្តដោយមិនបានដឹងខ្លួនអីបន្តិចថាហេតុផលដែលធ្វើឲ្យមិត្តស្លាប់រស់នាងស្ងប់ស្ងាត់បែបនេះគឺដោយសារតែ Jung Hoseok មិត្តប្រុសខ្លួន។ ចំណែក Mirae ពេលដែលនៅមិនទាន់បាត់តូចចិត្តនៅឡើយហើយត្រូវមកជួបជាមួយពាក្យសួរនាំដដែលៗច្រើនដងបែបនេះទៀត រង្វង់ភ្នែកមូលក្រឡង់ដាបថ្លាដោយទឹកពេញប្រៀប បំពង-ក-តឹងដូចគេយកខ្សែមករឹតរួតនិយាយមិនបាន។
“ ទៅថ្នាក់មុនទៅណ៎ាចាំបងជូន Mirae ទៅឲ្យពេទ្យពិនិត្យមើលក្រែងលោមិនស្រួលខ្លួន ”
Hoseok រកលេសដើម្បីបិទបាំងការពិតដែលគេចង់លួងលោមអ្នកម្ខាងទៀត Hyemi ងក់ក្បាលយល់ព្រមគ្មានស្ទាក់ស្ទើរ ទឹកមុខនាងមិនសូវរីកដូចគ្នា ចិត្តបារម្ភពី Mirae ។
YOU ARE READING
Blooms Into You
FanfictionThe hardest thing to do is to watch someone you loved, loving someone else. Based on someone's true story.