“ Mirae ! ខ្ញុំនៅទីនេះ ! ”
សម្លេងស្រែកបន្លឺឡើង Sun Hyemi រត់ទៅរកមិត្តសម្លាញ់ដែលកំពុងឈរចាំនៅមុខរបងសាលាទាំងស្នាមញញឹមលើផ្ទៃមុខ។Mirae ងាកមើលអ្នករត់មករកខ្លួន បបូរមាត់ស្ដើងញោចញញឹមបន្តិច Hyemi ក៏មកដល់កន្លែងនាងក្រមុំឈរចាំ។
“ ថ្ងៃនេះ Hoseok បបួលពួកយើងទៅញ៉ាំអីផ្ទះគាត់ណ៎ា ! ”
កែវភ្នែក Hyemi រំលេចពន្លឺព្រៀកៗនឹកឃើញដល់ម្ចាស់បេះដូងរបស់ខ្លួន Mirae បើកភ្នែកធំៗសួរហាក់ដូចភ្ញាក់ផ្អើលណាស់។
“ ពិតមែនឬ ? ”“ ពិតមែនហើយ... នោះគាត់មកល្មម ! ! ”
Hyemi ចង្អុល អ្នកទាំងពីរងាកទៅរករាងខ្ពស់ក្នុងឈុតនិស្សិតដែលកំពុងបោះជំហានសម្ដៅមកកន្លែងអ្នកទាំងពីរឈរ។
“ ចាំយូរទេ ? ”
Hoseok ដាក់ដៃលើក្បាល Hyemi ហើយញីតិចៗមុននឹងងាកទៅញញឹមដាក់ Mirae ដែលកំពុងមើលមកពួកគេដោយក្រសែភ្នែកអស់សំណើច។“ ត៎ោះទៅ ! ”
Hoseok បន្លឺដោយចាប់កាន់ដៃ Hyemi ជាសង្សារ។ Mirae ដើរតាមពីក្រោយអ្នកទាំងពីរ កែវភ្នែកពណ៌ខ្មៅយង់សម្លឹងមើលដៃដែលកំពុងស្រាក់គ្នាជាប់រួមជាមួយសម្លេងសើចក្អាកក្អាយមិនដាក់ជាមួយពន្លឺមិនសប្បាយចិត្ត។
[ Hoseok’s house ]Hoseok ចាក់សោរបើកទ្វារឲ្យសង្សារខ្លួននឹងមិត្តរបស់នាងចូលទៅខាងក្នុង ពួកគេដោះស្បែកជើងប៉ាត់តាទុកនៅម្ខាងទ្វារ។ គ្រាន់តែទុកស្បែកជើងស្រួលបួលហើយភ្លាម Hyemi ហក់ឡើងលើខ្នងរបស់ Hoseok យ៉ាងលឿនធ្វើឲ្យអ្នកខាងណោះប៊ិះនឹងផ្កាប់មុខតែសំណាងដែលទប់ជំហជាប់ ចំណែក Mirae នៅតែលួចមើលពួកគេពីក្រោយខ្នងដោយក្រសែភ្នែកមិនសូវរីករាយ។ Hyemi សើចកក្អឹកពេលបានធ្វើបាបមនុស្សជាទីស្រឡាញ់ អ្នកកម្លោះក៏សើចតាមមុននឹងអៀវរាងតូចរត់ពេញផ្ទះ។
“ បានហើយ.. បានហើយ.. Hoseok ! ”
“ អូនអ្នកចង់លេងបែបនេះខ្លួនឯងទេ ”
Hoseok បង្វិលខ្លួនជាច្រើនជុំដើម្បីធ្វើបាបអ្នកនៅលើខ្នងរបស់គេប៉ុន្តែដៃទាំងពីរក៏ព័ទ្ធទៅក្រោយទប់រាងតូចជាប់ខ្លាចធ្លាក់។
YOU ARE READING
Blooms Into You
FanfictionThe hardest thing to do is to watch someone you loved, loving someone else. Based on someone's true story.