ទីបំផុតរាងស្ដើងដែលរត់ស្ពាយសម្ពាធធ្ងន់កណ្ឌុកទាំងទឹកភ្នែកហូររហាមក៏រត់មកដល់កន្លែងផ្ញើរកង់ទុក។ នាងក្រមុំហុចសំបុត្រទៅអ្នកយាមស្របពេលដែលគេទទួលទាំងមុខស្លឺព្រោះមិនយល់ថាហេតុអីក៏នាងមកដើរលេងយំបែបនេះ ?
“ អ្នកនាងមិនអីទេមែនទេ ? ”
Mirae គ្រវីក្បាលញាប់តតាត់ បំពង់កនាងអួលណែនមិនអាចវាចាបាន ជើងវាត់ជន្ទល់បម្រុងនឹងធាក់កង់ទៅប៉ុន្តែត្រូវអ្នកយាមកង់អំបាញ់មិញចាប់ដៃជាប់។
“ កុំទាន់ទៅអី ជិះកង់យំបែបនេះបើសន្លប់តាមផ្លូវនរណាជួយទៅ ?? ”
“ កុំមករវល់នឹងខ្ញុំបានទេ ??! ” នាងក្រមុំងាកមកស្រែកដាក់គេ នាងចង់ត្រឡប់ទៅផ្ទះឲ្យបានឆាប់បំផុតកុំឲ្យពីរនាក់នោះមកឃើញខ្លួនក្នុងសភាពបែបនេះ នាងមិនចង់ឲ្យប្រុសម្នាក់នោះមកឃើញទឹកភ្នែកនាងឡើយ។
“ ខ្ញុំមិនចង់រវល់ទេបាទ តែបារម្ភខ្លាចអ្នកនាងមានបញ្ហាអីទើបឃាត់ទៅ ”
អ្នកខាងណោះតប Mirae ដកដង្ហើមធំលេបទឹកភ្នែកចូលក្នុងពោះវិញទើបព្យាយាមមើលមុខគេឲ្យច្បាស់។
“ លោកជាសិស្សថ្នាក់ទី 11 មែនទេ ?? ”
“ បាទ! ”
“ សុំពឹងបន្តិចបានទេ ?? ”
“ បាទ ”
“ ទិញទឹកឲ្យខ្ញុំបន្តិចមក ” Mirae គ្រវាសទឹកភ្នែកចេញពីថ្ពាល់ អ្នកយាមកង់មកពីថ្នាក់ទី 11 លើកចិញ្ចើមមើលមុខហួសចិត្តដែលនាងចង់យំក៏យំ ចង់បាត់ក៏បាត់បានភ្លាមដូចគេបេះ។
នាយរត់ទៅទិញទឹកនៅតូបទំនិញក្បែរនោះមកឲ្យនាងក្រមុំ Mirae វាត់ជន្ទល់កង់វិញទើបមួលគម្របទឹកសុទ្ធចាក់ទឹកលើដៃលុបមុខ។
“ អរគុណ ” Mirae ហុចប្រាក់ឲ្យគេថ្លៃទឹក អ្នកកម្លោះអាយុប្អូននាងក្រមុំមួយឆ្នាំទទួលហើយសួរ។
“ ហេតុអីក៏យំ ?? ”
“ រឿងខ្ញុំទេកុំចេះ ” នាងក្រមុំសម្លក់ ក្មេងម្នាក់នេះមកសួរនាងធ្វើដូចស្គាល់គ្នារាប់រយឆ្នាំមកហើយយ៉ាងចឹង។
YOU ARE READING
Blooms Into You
FanfictionThe hardest thing to do is to watch someone you loved, loving someone else. Based on someone's true story.