Ep1ព្រឹកព្រលឹមស្រាងៗ មេឃពណ៌ខៀវស្រឡះដោយសារតែទើបតែទម្លាក់ទឹកភ្លៀងមកមួយមេធំដែរ ដែលនៅពេលនេះ នៅតាមស្លឹកឈើវានៅដក់ជាប់ដោយដំណក់ទឹកភ្លៀវនៅឡើយ
ហើយវាក៏ជាហេតុផលមួយដែលធ្វើអោយកាយតូចរបស់ Jimin នៅត្រាំត្រែងលើពូកមិនព្រមងើប ទោះបីជាមានសម្លេងដាស់ដល់ទៅ 2 នៅក្បែរត្រចៀកក៏ Jimin មិនខ្ចីនឹងងើប មិនមែនខ្ជិលទេ តែមេឃត្រជាក់ៗបែបនេះអោយងើបយ៉ាងមិចទៅប៉ុន្មាននាទីក្រោយមក Jimin ក៏ដឹងដល់បបូរមាត់របស់អ្នកទាំង 2 នោះកំពុងអូសតាមសាច់ម្រាមដៃរបស់ខ្លួនឡើងមកដល់កញ្ចឹង ក ហើយក៏ឆ្មុលៗថើបកញ្ចឹង ក របស់គេដែលវាធ្វើអោយ Jimin សើចកក្អឹកព្រោះតែរសើប តែមិនទាន់បើកភ្នែកនៅឡើយ
« អូននៅមិនព្រមងើបទៀតមែនទេហឹម Kitty » សម្លេងជ្រៅបង្កប់ដោយពាក្យផ្អែមល្ហែម របស់ Tae សួរទៅកាន់ Jimin ដោយនៅសសៀរៗថើប ក រាងល្អិត
« ទ្រមក់យ៉ាងនៀក គួរតែឈប់អោយទៅរៀនតើល្អដែរទេ មើលចុះស្មាននេះហើយមិនទាន់ភ្ញាក់ទៀត » Jungkook និយាយបន្តពី Tae ដោយងើបមុខឡើងសម្លឹងចាំមើលប្រតិកម្មរបស់ Jimin ក៏ដឹងថារាងតូចជាក្មេងស្រលាញ់ការរៀនសឹងស្លាប់
« ងើបហើយៗ... » Jimin ងើបអង្គុយទាំងយកដៃខ្ទប់មាត់ស្ងាបនឹងសម្លឹងមើល Tae & Jungkook ឆ្លាស់គ្នា ដោយទឹកមុខស្រទន់មិនដឹងអី វាមើលទៅ soft ខ្លាំងណាស់
« អ្នកណាថាមិនអោយអូនទៅរៀនហ៎៎.... អូនសុំទោសណា... អូនឈប់គេងទ្រមក់ទៀតហើយ... » រាងល្អិតបូច មាត់ ភ្នែកព្រិចតិចៗ និយាយបញ្ចេញសម្លេងតូចរបស់ខ្លួនចេញមក ដែលវាជាចរិកធម្មជាតិរបស់គេ
« ..... » រាងសង្ហារទាំង 2 យកកែងដៃទល់នឹងពូក ដៃទ្រក្បាល មិននិយាយអ្វីទាំងអស់ ចាំមើលក្មេងធ្វើអីទៀត
« មិននិយាយរកអូនទេរឺ?? » Jimin ធ្វើមុខឆ្ងល់ នេះគ្មានអ្នកណាចង់និយាយជាមួយខ្លួនទេរឺ?? រឺក៏ចង់បញ្ឈប់គេមែន?? ស្លាប់ ស្លាប់ មិនបានទេ
Jimin យកដៃទាំងសងខាងដាក់អោបចង្កេះអ្នកទាំង 2 នោះម្នាក់ម្ខាងហើយផ្កាប់មុខនឹងពូក
មានមិត្តប្រុស 2 នៀកវាមិនមែនស្រួលឯណា បើចង់លួងត្រូវលួងទាំង 2 អោបទាំង 2 ថើបទាំង 2 ដូចជាពេលនេះ បើគេមិនផ្កាប់មុខនឹងពូកទេ អោយគេអោបទាំង 2 បានយ៉ាងមិចទៅ