Ending ❤️

3.2K 152 16
                                    

Ending

ថ្ងៃនេះ Jimin មករៀនតាមជាធម្មតានៅសាលាថ្មីដែលទើបតែប្ដូរមកបានមួយខែនេះទេ ព្រោះសាលាចាស់ល្បីលំដាប់ប្រទេសត្រូវបានបិទព្រោះក្ស័យធុនតាំងពីថ្ងៃនោះមកម្លេះ

មកនៅសាលានេះ Jimin អាចមានមិត្តភក្តិច្រើនជាងមុនបន្តិចក្រៅពី Hobi គឺមាន Jin Jonnie និង Yoongi ទៀតផង ពួកគេសុទ្ធតែស្រលាញ់និងមើលថែ Jimin មិនសូវជាអោយខុសចន្លោះទេ ដូចជាដៃជើងរបស់ Taehyung និង Jungkook យ៉ាងចឹង

" Minnie ថ្ងៃនេះទៅអីនៅហាងមុខសាលានោះដែរទេ គេទើបតែបើកថ្មីណា " ពេលនេះជាពេលសម្រាកនៃម៉ោងចុងក្រោយមុននឹងត្រូវចូលរៀនវិញដល់ម៉ោងទៅផ្ទះ សិស្សកម្លោះទាំង 4 នាក់ក៏រត់មកប្រមូលផ្តុំគ្នានៅនឹងតុរបស់ Jimin តែម្ដង ព្រោះពួកគេគិតគ្នាមកយូរហើយថាថ្ងៃនេះចង់បបួល Jimin ទៅញ៊ាំអីខាងក្រៅម្ដង

" Ohh okay , តែខ្ញុំសុំ call ទៅប្រាប់ប៉ា Tae សិនណា ខ្លាចគាត់ថាអោយដូចកាលទៅជាមួយ Hobi hyung លើកមុនហ៉ឹសហ៉ឹស !! " Jimin និយាយរួចក៏ងាកទៅសម្លឹងនិងសើចបន្តិច ចំណែកអ្នកត្រូវគេសើចក៏បានត្រឹមតែធ្វើមុខស្អុយដាក់

គេចាំបានថាព្រឹកស្អែកបន្ទាប់ពីមានរឿង Hobi ក៏រត់ត្រហេបត្រហបមកប្រាប់គេថាឃើញមុខ Taehyung ថ្ងៃនោះគឺធ្វើអោយគេញ័រជើងខ្លាំងប៉ុណ្ណា

*ទឺតទឺត*

" Hallo Ji... " សម្លេងទូរស័ព្ទលឺត្រឹម 2 ដង ទីបំផុតខ្សែម្ខាងទៀតក៏ព្រមលើកមកទទួលទាំងញញឹមបិទមាត់មិនជិត ទោះបីជាមុននេះកំពុងចងចិញ្ចើមនឹងការងារក៏ដោយ

" Hallo ប៉ា Tae ថ្ងៃនេះធ្វើការហត់រឺអត់ហ្នឹង " ទម្លាប់ជាក្មេងពូកែដឹងចិត្តក៏បង្ហាញឡើងភ្លាមៗពី Jimin ដោយការដឹងសុខទុក្ខអីបែបនេះ

មិនមែនថាគេចង់យកចិត្ត Tae ដើម្បីបានទៅញ៊ាំអីទេ តែគេគឺបែបហ្នឹងតែម្ដង គេបារម្ភនិងយកចិត្តទុកដាក់នឹង Taehyung និង Jungkook ខ្លាំងដូចគ្នា ទោះគេមិនអាចសម្រាលការងាររបស់គេទាំងពីរបាន តែសុំអោយបានសម្រាលតាមរយៈផ្លូវចិត្តទៅចុះ

" អត់ហត់ផង...ចុះអូន រៀនច្រើនរឺអត់ថ្ងៃនេះ " រាងសង្ហារញញឹមនឹងពាក្យបារម្ភ ហើយក៏ឆ្លើយតបទៅវិញដោយសម្ដីផ្អែម មិនភ្លេចនឹងសួរទៅវិញ

Possessive 🌈✨ • Vminkook (ចប់)Where stories live. Discover now