Daddies' protector

2.5K 123 4
                                    

កន្លងផុតទៅមួយឆ្នាំបន្ទាប់ពីរឿងយប់នោះកើតឡើង Taehyung និង Jungkook ក៏ធ្វើខ្លួនដូចជាស្គុតមុខពីរ ពេលនាំ Jimin ទៅកម្មវិធីណាម្ដងៗ ពួកគេទាំងអោប ទាំងចាប់ក្រសោប សឹងគ្រប់ជំហ៊ានក្នុងកម្មវិធី ធ្វើអោយមាឌតូចនេះខ្មាសអ្នកចូលរួមសឹងស្លាប់ទៅហើយ

តែ.....គេសារភាពថាគេចូលចិត្ត ចូលចិត្តភាពហួងហែង និងផ្ដាច់ការទាំងនោះ ព្រោះវាធ្វើអោយគេមានអារម្មណ៍ថាមានសុវត្ថិភាព ហើយក៏មានខ្នងបង្អែក មានអ្នកអោយអាងគ្រប់ពេលវេលា

ពេលព្រឹកម៉ោង 7:30 នាទី នៅតុបាយនៃភូមិគ្រឹះ KimJeon កំពុងមានគ្នា 3 នាក់ដែលកំពុងញ៊ាំអាហារគឺ លោក CEO ទាំងពីរ និង ក្មេងតូចដែលគ្រងឈុតសិស្សសាលារួចជាស្រេច ចាំតែពេលញ៊ាំហើយនឹងទៅរៀនប៉ុណ្ណោះ.....

បើនិយាយពីការអង្គុយនៃតុអាហារគឺ Taehyung អង្គុយកណ្ដាលកន្លែងមេគ្រួសារ ចំណែក Jungkook អង្គុយស្ដាំដៃ Taehyung រីឯ Jimin អង្គុយឆ្វេងដៃ ទោះនេះជាភូមិគ្រឹះ KimJeon តែយ៉ាងណា Tae ក៏មានអាយុបង Jungkook ចឹងគឺគេមានសិទ្ធអង្គុយតុកណ្ដាល

តែរឿងអង្គុយមិនមែនជារឿងសំខាន់សម្រាប់ថ្ងៃនេះដែលធ្វើអោយ Jimin ត្រូវគិតនោះទេ អ្វីដែលគួរអោយគិតពិតប្រាកដនោះគឺ ថ្ងៃនេះមិត្តប្រុសគេទាំង 2 មិននិយាយរកគេសូម្បីមួយម៉ាត់តាំងពីចុះពីលើបន្ទប់មក

« Tae ahhhh.... » ដោយទ្រាំមិនបាននឹងភាពមិនអើពើរបស់គេទាំងពីរ ទើប Jimin ដាច់ចិត្តងាកមុខទៅតុកណ្ដាលហៅគេមុន

« ....... » តែអ្វីដែលបានមកវិញគឺស្ងាត់.... គ្មានចម្លើយឆ្លើយតប ធ្វើដូចសំនួរដែលគេសួរត្រឹមជាខ្យល់បក់កាត់មុខ

« Jungkook ahhhh..... » មាឌតូចបូចមាត់ដាក់ Tae បន្តិច ហើយក៏ងាកទៅហៅ Jungkook ម្ដង

« ......... !! » តែ..... ទៀត !! ស្ងាត់ទៀតហើយ..... នេះយ៉ាងមិចនឹង !! ងររឺក៏ខឹង ??

« ប៉ា Tae ប៉ា Gguk !!!! » លើកនេះមាឌតូចក៏នៅតែធ្វើមុខក្រាស់បន្តិច ហៅគេម្ដងទៀតដោយប្រើសម្លេងរាងខ្លាំងជាងមុន ខ្លាចក្រែងថាគេមិនលឺ !!

តែអ្វីៗនៅតែដដែល គ្មានអ្នកណាឆ្លើយនឹងគេនោះទេ Jimin បូចមាត់កាន់តែខ្លាំង ភ្នែកចាប់ផ្ដើមចង់ដក់ទឹកភ្នែកតិចៗ ចង់ថាគេរំអួយក៏បាន តែអោយធ្វើយ៉ាងមិច គេមិនដែលទទួលអារម្មណ៍ត្រូវប្រងើយកន្តើយទាំងគ្មានមូលហេតុចឹងទេ ដល់ពេលចឹងទៅគេមិនដឹងនោះអី មិនដឹងថាត្រូវធ្វើយ៉ាងមិច

Possessive 🌈✨ • Vminkook (ចប់)Where stories live. Discover now