Bad baby boy 🤣🖤

2.9K 140 0
                                    

Ep 02

           កន្លងផុតទៅ 2 ម៉ោងនៃការរៀន វាក៏ដល់ពេលសំរាក 15 នាទី Jimin ដើរចេញពីថ្នាក់ទាំងមុខស្អុយ ព្រោះមិត្តសំណព្វចិត្តរបស់គេមិនមករៀន មិនដឹងថាកើតអីរឺអត់

Jimin ដើរចុះឡើងក៏ប្រទះនឹងរាងកាយរបស់មនុស្សម្នាក់កំពុងឈរគៀនរបង មើលទៅដូចប្រហែលៗ ក៏រត់ទៅអោយជិតទើបដឹងថា...

« Hobi.... » Jimin ស្រែកឡើងទាំងភ្ញាក់ផ្អើល

« Jiminie.... » Hobi ពេបមាត់អោនមុខចុះ ដូចជាចង់យំ

« Hyung មានបញ្ហាអីមែនទេ មិចបានមិនមករៀន ឆាប់ចូលមកក្នុងមក » ( Hobi នៅក្រៅ Jimin នៅក្នុង )

« អត់ទេ Jiminie hyung គ្មានសៀវភៅ គ្មានអីទេ Hyung ទៅវិញហើយ »

« ឈប់សិន ៗ » Jimin ស្រែកឃាត់ មុននឹងរត់ទៅរកទ្វាចេញ ទោះជាមនុស្សច្រើនយ៉ាងណាក៏ដោយក៏វាមិនពិបាកសម្រាប់រាងតូចដែរ ព្រោះនៅសាលានេះអ្នកណាមិនស្គាល់ Jimin ទៅ!!  គេត្រូវតែបើកផ្លូវអោយមាឌតូចជាប្រញ៉ាប់ ចឹងហើយ

ឃើញមាឌតូចៗ មុខស្លូតៗ ចឹងទេ តែខ្នងបង្អែកប៉ុនណាប៉ុណី ហើយមិនមែនមានតែមួយទៀត មានដល់ទៅ 2 ម្នាក់ជា CEO ម្ចាស់ក្រុមហ៊ុននាំចេញ នាំចូលគ្រឿងយន្តគ្រប់ប្រភេទ រាប់បញ្ចូលទាំងឡានផងដែរ ( Tae ) ចំណែកម្នាក់ទៀត ជា CEO ម្ចាស់ក្រុមហ៊ុន គ្រឿងពេជ្រលំដាប់ប្រទេស ( JK ) នៅមានផ្សារទំនើប សណ្ឋាគារ និង ក្លិបកម្សាន្តទៀត សុទ្ធតែ 2 នាក់នោះក្ដោបក្ដាប់ទាំងអស់

« កុំទាន់ទៅ Hyung!!  » Jimin រត់តាម Hobi ហើយចាប់ដៃជាប់

« Hyung មានរឿងអី hyung ប្រាប់ខ្ញុំបានណា »

« Hyung... » Hobi ស្ទាក់ស្ទើរមិនហ៊ាននិយាយ
« គឺ...  Hyung ឈ្លោះជាមួយប៉ា ហើយឥឡូវគាត់ដកកាតរបស់ Hyung បាត់ហើយ Hyung អត់មានលុយទេ ហើយ ពេលនេះ Hyung ឃ្លានខ្លាំងណាស់ »

« ពុទ្ធោ Hyung...  ចឹងយើងទៅញ៊ាំអីនៅហាងនោះទៅ »

« Jiminie មិនចូលរៀនទេហេស??  »

« មិនចូលទេ អោយខ្ញុំទៅចូលរៀនចោល Hyung យ៉ាងមិចបានទៅ តោះ!!  »

ត្រូវហើយ តាំងពីដើមមកមានតែ Hobi ទេ ដែលរាប់អាន ការពារ Jimin ហើយអោយគេចោល Hobi យ៉ាងមិចបានទៅ គេចត្រឹមមួយថ្ងៃក៏មិនអី

Possessive 🌈✨ • Vminkook (ចប់)Where stories live. Discover now