ថេយ៉ុងអង្គុយសម្លេងមើលទៅជុងហ្គុកនិងឈូអ៉ីដែលកំពុងតែដឈរនិយាយគ្នាទាំងមុខមិនរីកសោះ។ អារម្មណ៍ប្រចណ្ឌ ហួងហែង អន់ចិត្ត ខឹងក៏កើតមានឡើងនៅក្នុងខ្លួនរបស់គេ។ គេខឹងនិងជុងហ្គុកដែលតាម ហូងហែងគេគ្រប់ពេលមិនឲ្យនិយាយសូម្បីតែជាមួយមិត្តរួមការងារប្រុសៗ ចំណែកឯខ្លួនឯងវិញបែរជាឈរ និយាយជាមួយស្រីណាមិនដឹងមិនខ្វល់ពីចិត្តគេអីបន្តិចសោះ។ មើលទៅគេនិងស្រីម្នាក់នោះស្និទ្ធស្នាលនិងគ្នា សល់ហើយ ប្រហែលជាពួកគេធ្លាប់មានទំនាក់ទំនងស៉ីជម្រៅនិងគ្នាហើយ។ គិតហើយក៏ក្ដៅចិត្តតែម្ដង គេមិន យល់ទេថាហេតុអីគេចាំបាច់ខឹងប្រចណ្ឌនិងរាងក្រាស់បែបនេះ បើគេមានឋានៈត្រឹមជាមិត្តនិងគ្នាហ្នឹង។ តែគេ មិនខ្វល់ច្រើនទេ ដឹងត្រឹមតែពេលនេះគេខឹង ហួងហែងនិងរាងក្រាស់។
"ឈូអ៊ី រៀបចំខ្លួនរួចហើយឬនៅ ដល់ម៉ោងថតហើយ"
"ចា៎ស រួចហើយ" នាងងាកទៅឆ្លើយជាមួយអ្នកចាត់ការហើយ ទើបងាកមករករាងក្រាស់វិញ។
"អូនទៅសិនហើយណា" និយាយរួចនាងក៏ដើរចេញទៅកន្លែងថតបាត់ រីឯរាងក្រាស់ក៏ដើរមកជិតថេយ៉ុងដែល អង្គុយមើលទៅកន្លែអថតទាំងមុខក្រម៉ូវធ្វើឲ្យគេចាប់ផ្ដើមឆ្ងល់ឡើងមិនដឹងថាមានរឿងអីកើតឡើងចំពោះថេ ព្រោះមុននេះគេនៅញញឹមសុខៗសោះគ្រាន់តែគេបែរមកនិយាយជាមួយឈូអ៉ីតែមួយភ្លែតសោះគេក៏ប្ដូរមកជា បែបនេះទៅវិញ។
"ថេហ៎ា...." ជុងហ្គុកដាក់ខ្លូនអង្គុយនៅលើកៅអីដែលជំនិតគេទើបតែយកមកឲ្យមុននេះ រួចក៏និយាយទៅកាន់ថេ យ៉ុងដែលអង្គុយអោបដៃធ្វមិនដឹងមិនខ្វល់ពីវត្តមានរបស់គេសោះ។
ថេយ៉ុងមិនមាត់មិនតប មិនសូម្បីតែងាកមកមើលមុខរាងក្រាស់អីបន្តិចសោះ ចង់ជុងហ្គុកហៅទាល់តែងាប់ ទៀតក៏គេមិនខ្ចីងាកមកនិយាយជាមួយដែរ ព្រោះពេលនេះគេកំពុងតែខឹងនិងរាងក្រាស់ហើយ។
"ថេយ៉ុងហ៎ា...កើតអីមែនទេ?" ជុងហ្គុកនៅតែព្យាយាមនិយាយរកថេទោះជាគេមិនតបនិងខ្លួនក៏ដោយ។ ថេយ៉ុង នៅតែមិនមាត់ រក្សាភាពស្ងៀមស្ងាត់របស់គេដដែល វាកាន់តែធ្វើឲ្យជុងហ្គុកចាប់ផ្ដើមនៅមិនសុខនិងភាពហីៗ របស់ថេយ៉ុងចំពោះគេ។
![](https://img.wattpad.com/cover/242951313-288-k703967.jpg)
YOU ARE READING
❤🌿តាមស្នេហ៍អតីតភរិយា🌿❤
RomanceJeon Jungguk X Kim Taehyungស្នេហាដែលកើតឡើងដោយគ្រាន់តែក្រឡេកភ្លាមស្រឡាញ់ភ្លែតប្រៀបដូចជារន្ទះ ជាស្នេហាមួយដែល ខុសធម្មតាជាតិ តែពួកគេទាំងពីរមិនបានខ្វល់ ខ្វាយពីរឿងនេះឡើយ។ ពួកគេស្ម័គ្រចិត្តឲ្យគេគ្រប់គ្នាថាឲ្យ រើសអើងគ្រប់ បែបយ៉ាងតែពួកគេមិនបានខ្វល់ឡើយសំខាន់ឲ...