@skip
_Evening_
"ដេតឌីហ៎ា!!!" នាងតូចជីអាស្រែកហៅឪពុកបណ្ដើរខ្លួនកំពុងតែរត់ចុះទៅខាងក្រោមបណ្ដើរ។ ជុងហ្គុកងាកមក មើលក្វាច់ ព្រលឹងចង់ហោះទៅស៊ីអា**ហើយពេលដែលឃើញកូនលេងរត់ផ្លោះជណ្ដើរម្ដងបីកាំ។
"ជីអា!!!មិចក៏រត់ចុះពីលើជណ្ដើរផ្លោះចឹងកូន?? ដឹងទេថាវាមានគ្រោះថ្នាក់ប៉ុណ្នា??" ជុងហ្គុកចាប់លើកនាងតូចឲ្យ មកអង្គុយនៅលើភ្លៅខ្លួនពេលដែលនាងដើរមកជិតដល់ខ្លួនមុននិងពោលឡើងទាំង បារម្ភទៅកាន់កូន ស្រីជាខ្លាំង។
"កូនសុំទោសដេតឌី!!!"
"ដេតឌីមិនបន្ទោសកូនទេ តែលើកក្រោយកុំធ្វើបែបនេះទៀតណា បើកូនកើតអីទៅឲ្យម៉ាមីនិងដេតឌីរស់យ៉ាងមិច បានទៅ??"
"ច៎ាស កូនមិនធ្វើចឹងទៀតទេ!! តែថាដេតឌីហ៎ា!!!"
"មានអ្វីមែនទេ???" ជុងហ្គុកអោនមុខមកជិតកូនមុននិងពោលសួរទៅនាងទាំងជ្រួញចិញ្ចើមពេលឃើញអាការៈ អឹមអៀនមិនហ៊ាននិយាយរបស់នាងដែលគេមិនធ្លាប់បានឃើញពីមុនមកឡើយ។ អាការៈនាងវាស្រដោងទៅនិង មនុស្សដែលកំពុងតែចង់សុំអ្វីពីគេមួយ តែមិនហ៊ានក្នុងការនិយាយ។
"គឺកូនឃ្លានចង់ញ៉ាំភីហ្សា ដេតឌីនាំកូនទៅចាំនៅផ្សារទំនើបបានទេ" សម្ដីរបស់នាងធ្វើឲ្យជុងហ្គុកដែលបានឮ ហើយក៏រាងអស់សំណើចចេញមកបន្តិច។ គ្រាន់តែរឿងប៉ុណ្នឹងសោះនាងក៏មិនហ៊ាននិយាយចេញមកដែរ ធ្វើឬក អេសអុញ ដូចមានរឿងអ្វីធំដុំណាស់ចឹង គេខំតែចាំស្ដាប់។
"បានទេដេតឌី?" ពេលដែលឃើញជុងហ្គុកមិនតបតនិងខ្លួននាងតូចក៏សួររំអុកគេទាំងប្រើកែវភ្នែកកូនឆ្កែនិយាយ ទៅកាន់គេ វាកាន់តែធ្វើឲ្យនាងខ្ជួតលើសដើម។ កាលបើឃើញបែបនេះហើយជុងហ្គុកអត់និងខ្នាញ់និងកូនស្រី ម្នាក់នេះមិនបានឡើយ ចូលចិត្តណាស់អាធ្វើចរិកគួរឲ្យស្រឡាញ់ដាក់គេគ្រប់ពេលដូចម៉ាមីគេចឹង ចង់តែចាប់ ក្រញិចឲ្យស្លាប់នោះទេ។
"ចុះកូនមានសុំម៉ាមីកូនហើយឬនៅ???"
"កូនសុំរួចហើយ ម៉ាមីថាឲ្យមកសុំដេតឌីទៅបើដេតឌីព្រមយើងនិងទៅទាំងអស់គ្នា"

VOCÊ ESTÁ LENDO
❤🌿តាមស្នេហ៍អតីតភរិយា🌿❤
RomanceJeon Jungguk X Kim Taehyungស្នេហាដែលកើតឡើងដោយគ្រាន់តែក្រឡេកភ្លាមស្រឡាញ់ភ្លែតប្រៀបដូចជារន្ទះ ជាស្នេហាមួយដែល ខុសធម្មតាជាតិ តែពួកគេទាំងពីរមិនបានខ្វល់ ខ្វាយពីរឿងនេះឡើយ។ ពួកគេស្ម័គ្រចិត្តឲ្យគេគ្រប់គ្នាថាឲ្យ រើសអើងគ្រប់ បែបយ៉ាងតែពួកគេមិនបានខ្វល់ឡើយសំខាន់ឲ...