#South Korea
រយៈពេលកន្លងផុតទៅ ពោះរបស់ថេយ៉ុងក៏ចាប់ផ្ដើមនរីកធំឡើងបន្តិចៗទៅតាមការលូតលាស់របស់កូន ដែលក្នុងផ្ទៃរបស់គេ។ ប៉ុន្តែវាពិតជាចម្លែកខ្លាំងណាស់ ពោះរបស់គេទើបតែមានអាយុ៥ខែជាងជិត៦តែប៉ុណ្នោះ តែវាមានទំហំធំខ្លាំងណាស់ទាំងដែលនេះជាកូនដំបូងរបស់គេសោះហ្នឹង។ ពោះរបស់គេមានទំហំធំ ដូចស្ដ្រីដែល ពពោះកូនទីពីរឬទីបី ហើយចិត្តសម្រាលយ៉ាងអញ្ចឹង ធ្វើឲ្យអ្នកផ្ទះមានក្ដីបារម្ភពីថេនិងកូនជាខ្លាំង។ វាមានទំហំធំ ជាងពោះរបស់ជីមីនដែលបានពពោះមុនគេទៅទៀត។
ចាប់តាំងពីពោះរបស់គេកាន់តែធំមកថេក៏ចាប់ផ្ដើមពិបាកក្នុងការដើរ អង្គុយ និងគេជាខ្លាំង។ តែជា សំណាងល្អដែលគេមានប្ដីល្អដូចជារាងក្រាស់ ដែលចាំនៅមើលថែគេគ្រប់ពេលវេលាទាំងអស់។ សោយឃើញ ថាថេមានការលំបាកខ្លាំងយ៉ាងនេះ ធ្វើឲ្យជុងហ្គុកមិនដាច់ចិត្តក្នុងការទុកគេចោលនៅផ្ទះម្នាក់ឯង ទោះជា មានម៉ាក់កេនិងថេនៅចាំមើលថែគេជំនួសខ្លួនពេលទៅធ្វើការក៏ដោយក៏គេនៅតែមានក្ដីបារម្ភចំពោះគេជានិច្ច។ ហឹតុនអហើយទើបជុងហ្គុកគេបានទុក ការងារឲ្យជំនិតរបស់គេ និងលោកចនធ្វើទាំងអស់ដោយយកពេលវេលា ដែលគេមានទាំងប៉ុន្មានមកមើលថែ ប្រពន្ធនិងកូនរបស់គេ។
"ដើរថ្នមៗណាថេ" សម្លេងរបស់ជុងហ្គុកបន្លឺឡើងនៅលើកាំជណ្ដើរប្រាប់ទៅប្រពន្ធរបស់ខ្លួនដែលកំពុងតែដើរចុះ មកខាងក្រោមដោយមានគេជួយទប់ពីក្រោយ។
"បាទ..." ថេយ៉ុងញញឹមតបទៅគេ មុននិងទម្លាក់ជើងដើរចូលមកថ្នមៗទាំងពិបាក តែវាក៏បានធូរស្រាលខ្លះព្រោះ មានរាងក្រាស់ជាប្ដីជាជំនួយជួយទប់ខ្លួនគេពីក្រោយ ដើម្បីការពារពេលដែលគេភ្លាត់ជើងឬក៏ក្រលឹចជើងអីបែប នេះ។
"ជុងហ្គុក!!!ថេ!!ចុះមកហើយហីកូន ម៉ោះមកញ៉ាំបាយមកម៉ាក់ធ្វើអាហារប៉ូវសម្រាប់កូនច្រើនណាស់" អ្នកស្រីចន និយាយទាំងស្នាមញញឹមទៅកាន់កូនប្រុសនិងកូនប្រសារដែលបណ្ដើរគ្នាចុះមកដល់ខាងក្រោម។
ថ្ងៃនេះវេនអ្នកស្រីចនមកមើលថែររាងតូច ដោយសារតែអ្នកស្រីគីមគាត់ជាប់ការងារនៅតាមខេត្តទើបមិន បាននៅមើលថែគេ។ រីឯលោកចនវិញនិងលោកគីមវិញក៏នាំគ្នាចេញទៅធ្វើការតាំងពីព្រឹកព្រលឹមមកម្ល៉េះ។
KAMU SEDANG MEMBACA
❤🌿តាមស្នេហ៍អតីតភរិយា🌿❤
RomansaJeon Jungguk X Kim Taehyungស្នេហាដែលកើតឡើងដោយគ្រាន់តែក្រឡេកភ្លាមស្រឡាញ់ភ្លែតប្រៀបដូចជារន្ទះ ជាស្នេហាមួយដែល ខុសធម្មតាជាតិ តែពួកគេទាំងពីរមិនបានខ្វល់ ខ្វាយពីរឿងនេះឡើយ។ ពួកគេស្ម័គ្រចិត្តឲ្យគេគ្រប់គ្នាថាឲ្យ រើសអើងគ្រប់ បែបយ៉ាងតែពួកគេមិនបានខ្វល់ឡើយសំខាន់ឲ...