ពេលដែលស្រីស្រស់ឈូអ៊ីចាកចេញបាត់ទៅថេយ៉ុងក៏ទាញទូរស័ព្ទដើរចេញទៅខាងក្រៅសួនច្បារបាត់ ដោយទុកឲ្យជុងហ្គុកអង្គុយនៅតែម្នាក់ឯង។ មិនបង្អង់យូរ ជុងហ្គុកក៏ប្រញាប់រត់ចេញទៅតាមថេយ៉ុងពីក្រោយ ព្រោះគេដឹងថាថេយ៉ុងកំពុងតែខឹងខ្លួនពីរឿងដែលបានកើតឡើងមុននេះ ទោះជាថេមិននិយាយឬបញ្ចេញអីមក ក្រៅក៏ដោយក៏គេអាចដឹងតាមរយៈកែវភ្នែកដ៏ឈឺចាប់របស់ថេដែលសម្លឹងមកគេដែរ។
#សួនច្បារ
"ថេ!!!!អូនខឹងនិងបងមែនទេ? បងសុំទោសណា តែបងពិតជាគ្មានកូនជាមួយនាងមែន អូនត្រូវតែជឿបង បងមិនបានកុហកអូនឡើយ ជឿបងណា" ជុងហ្គុករត់មកចាប់ដៃថេឲ្យឈប់ទាញបង្វែរឲ្យសម្លឹងមកមើល មុខរបស់ខ្លួន មុននឹងពោលពាក្យដដែលៗនិយាយទៅថេ។ គេពិតជាខ្លាចៗខ្លាំងណាស់ ខ្លាចថាថេនិងជឿតាម ពាក្យរបស់ឈូអ៊ី ហើយចាកចេញពីខ្លួននៅថ្ងៃខាងមុខ។ គេពិតជាខ្លាចបាត់បង់ថេយ៉ុងជាលើកទីពីរខ្លាំងណាស់ ទម្រាំតែពួកគេមានថ្ងៃនេះគឺមិនងាយនោះទេ។ គេតាមយកចិត្តថេយ៉ុងរាប់ខែទម្រាំតែថេយល់ព្រមជានាជាមួយគេ វិញ។ ហេតុនេះគេមិនអាចបណ្ដោយឲ្យថេត្រូវចាកចេញពីគេ ព្រោះតែរឿងមិនពិតនោះទេ។
"អូនមិនបានខឹងបងទេ? ហើយក៏មិនបានជឿពាក្យនាងនិយាយមួយរយភាគរយដែរ លុះត្រាតែអូនរកឃើញ ភស្ដុតាងច្បាស់ ទើបអូនជឿថារឿងនេះវាពិតដូចនាងនិយាយឬអត់?"ថេយ៉ុងញញឹមបន្តិចពេលដែលឃើញ អាការៈរបស់ជុងហ្គុកបែបនេះ។ នេះគេខ្លាចថាខ្លួនជឿតាមពាក្យសម្ដីរបស់ឈូអ៊ីយ៉ាងនេះឬ? គេមិនមែនជា មនុស្សល្ងង់ដែលជឿតាមពាក្យគេនិយាយតែប៉ុណ្នឹងនោះទេ គេជឿលើអ្វីមួយទាល់តែមានភស្ដុតាងច្បាស់លាស់ និងសមហេតុផល មិនមែនត្រឹមការនិយាយចោលឲ្យរួចពីមាត់អញ្ចឹងទេ។
"ចុះមិចក៏អូនដើរចេញមកចោលបងលឿនយ៉ាងនេះ?"
"គឺអូនចេញមករកភស្ដុតាងបញ្ជាក់ការពិតនិងហើយ ឡូវបងចូលទៅក្នុងចាំអូនសិនទៅ អូននិយាយកិច្ចការបន្តិច អូននិងចូលទៅតាមបងតាមក្រោយហើយ" ត្រូវហើយ!!!គេចេញមកក្រៅទាញមានកាន់ទូរស័ព្ទមកជាមួយនេះគឺ គ្រាន់តែចង់យកមកនិយាយកិច្ចការខ្លះសម្រាប់ស្វែងរកការពិតតែប៉ុណ្នោះ គេមិនបានទៅខឹងអីជុងហ្គុកដល់ថ្នាក់ ដើរចេញមកខាងក្រៅបែបនេះទេ។ តែអ្នកណាទៅដឹងថាជុងហ្គុកភ័យខ្លាចដល់ថ្នាក់នេះនោះ។
![](https://img.wattpad.com/cover/242951313-288-k703967.jpg)
YOU ARE READING
❤🌿តាមស្នេហ៍អតីតភរិយា🌿❤
RomanceJeon Jungguk X Kim Taehyungស្នេហាដែលកើតឡើងដោយគ្រាន់តែក្រឡេកភ្លាមស្រឡាញ់ភ្លែតប្រៀបដូចជារន្ទះ ជាស្នេហាមួយដែល ខុសធម្មតាជាតិ តែពួកគេទាំងពីរមិនបានខ្វល់ ខ្វាយពីរឿងនេះឡើយ។ ពួកគេស្ម័គ្រចិត្តឲ្យគេគ្រប់គ្នាថាឲ្យ រើសអើងគ្រប់ បែបយ៉ាងតែពួកគេមិនបានខ្វល់ឡើយសំខាន់ឲ...