@Skip
_1 month later_
(Adminកាត់ៗខ្លះហើយឆាប់បានដល់កន្លែងសំខាន់នៃរឿង)
មួយខែបានកន្លងផុតបាត់ទៅទៀតទៅហើយ តែជីវិតរបស់ជីមីនគ្មានបានផ្លាស់ប្ដូរត្រង់ណាបន្តិចឡើយ។ ស៊ូហ្កានៅតែបន្តធ្វើបាបជាន់ឈ្លីរាងកាយរបស់ជីមីនគ្មានបានស្រាក់ស្រាន្តមួយថ្ងៃណាឡើយ។ រាងកាយរបស់ ជីមីនក៏កាន់តែស្គមទៅៗដូចមនុស្សដែលមានជម្ងឺឈឺរ៉ាំរ៉ៃមើលមិនជាជាយូរណាស់មកហើយអញ្ចឹង។ តែទោះជា ជីមីនមានសភាពយ៉ាប់យ៉ាងនេះក៏ដោយក៏ស៊ូហ្កានៅតែគ្មានចិត្តអាណិតចំពោះគេសូម្បីតែបន្តិចសោះឡើយ។ គេបែរជាមានអាំរម្មណ៍ថាសម្បាយចិត្តកាន់តែខ្លាំងឡើងលើសដើម។ ពាក្យសម្ដីប្រៀនប្រដៅរបស់ប៉ាម៉ាក់គេ ទាំងប៉ុន្មាន ក៏គេមិនបានធ្វើតាមដែរ សន្យាបានត្រឹមតែសន្យាតែប៉ុណ្នោះ។
ង៉ឺត!!!!សម្លេងឡានបើកចូលមកចតនៅក្នុងភូមិគ្រឹះរបស់ស៊ូហ្កាបានលាន់ឡើងទាំងព្រឹកព្រលឹមតែម្ដង។ វ័យ ចំណាស់អាយុប្រហែលជា៥០ប្លាយបានឈានជើងចុះមកពីលើរថយន្តមួយគ្រឿងនោះទាំងស្នាមញញឹម ជាមួយ និងកន្ត្រក់ថ្នាំពៅ និងអាហារផ្លែឈើជាច្រើនទៀតសម្រាប់យកមកឲ្យកូនប្រសាររបស់ខ្លួន។ ស្នាមញញឹម របស់គាត់ទាំងប៉ុន្មានក៏ត្រូវរលាយបាត់អស់ពេលក្រឡេកមើលទៅសួនច្បារក្បែរនោះ ឃើញរាងកាយតូចតែមួយ របស់កូនប្រសារខ្លួនកំពុងតែដួលដេកដនោះលើស្មៅ។
"ជី...ជីមីន..ជីមីន" គាត់ទម្លាក់កន្រ្តក់របស់ចោលរត់មករករាងតូចដែលសន្លប់បាត់មាត់នៅលើស្មៅមិនដឹងថាតាំង ពីពេលណានោះទេ។ គាត់ចាប់លើកត្រកងរាងកាយដែលស្គមស្គាំងរបស់កូនប្រសារនៅក្នុងរង្វង់ដៃរបស់ខ្លួន ហើយអន្រួនខ្លួនហៅជីមីនឲ្យភ្ញាក់ដឹងខ្លួនឡើងវិញ។
"ជីមីន..ជីមីនដឹងខ្លួនឡើងកូន? វីត...វីតឆាប់យកឡានមកលឿន" គាត់ងាកមកស្រែកប្រាប់ទៅអ្នកបើកឡាន របស់គាត់ឲ្យប្រញាប់យកឡានមកជូនជីមីនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ អ្នកបើកឡានក៏ប្រញាប់ធ្វើតាមសម្ដី ចាហ្វាយស្រី យកឡានមកជួយលើកដាក់ជីមីនបើកយកទៅកាន់មន្ទីរពេទ្យដែលនៅជិតនោះយ៉ាងលឿនបំផុត។
ВЫ ЧИТАЕТЕ
❤🌿តាមស្នេហ៍អតីតភរិយា🌿❤
Любовные романыJeon Jungguk X Kim Taehyungស្នេហាដែលកើតឡើងដោយគ្រាន់តែក្រឡេកភ្លាមស្រឡាញ់ភ្លែតប្រៀបដូចជារន្ទះ ជាស្នេហាមួយដែល ខុសធម្មតាជាតិ តែពួកគេទាំងពីរមិនបានខ្វល់ ខ្វាយពីរឿងនេះឡើយ។ ពួកគេស្ម័គ្រចិត្តឲ្យគេគ្រប់គ្នាថាឲ្យ រើសអើងគ្រប់ បែបយ៉ាងតែពួកគេមិនបានខ្វល់ឡើយសំខាន់ឲ...
