ភាគទី១៨ : ចង់សម្រុកយកភ្លោះឬ?

4.5K 284 2
                                    

ប្ដីប្រពន្ធទាំងបីបណ្ដើរគ្នាទៅមើលរបស់ខ្លះៗដែលមានលក់នៅក្បែរនេះនិយាយទៅមនុស្សដែលមកលេងទីនេះគឺសម្លឹងមើលមកជីមីនគ្រប់គ្នាមិនមែនលង់ស្នេហ៏អ្វីនោះទេគឺច្រណែនដែលងាកទៅឃើញនាយតូចបណ្ដើរបុរសម្ដងពីរនាក់ក្នុងពេលតែមួយថែមទាំងជាកូនភ្លោះទៀតសង្ហារៗដើរអមសងខាងស្រីៗដែលសម្លឹងមើលសែនច្រណែនគិតថាពេលណាមានសំណាងបែបនេះដែរព្រោះថាជីមីនជាប្រុសប៉ុន្តែមានប្ដីឡើងពីរម្នាក់ឯងចុះពួកនាងជាស្រីរកមួយមិនបានផងនេះចង់អន់ជាងស្អីគេប្រុសទៅទៀតឈឺចិត្តណាស់ ។
តែបើនិយាយប្ដីប្រពន្ធគេនេះអស់ពីឈ្លោះគ្នាហើយក៏មកបណ្ដើរសាសងគ្នាផ្អែមទៅវិញខឹងគ្នាមិនដែលបានយូរសោះ ><

" ប្ដី..មើលនាងនោះមើលបងហ៎ " ដើរសុខៗក៏ងាកឃើញស្រីម្នាក់សម្លឹងមកយុនហ្គីមិនដាក់សោះទើបមិនសុខចិត្តហ៊ានម្លេះមកមើលប្ដីរបស់ជីមីនហែកនាងជាពីរឥឡូវហើយស្លូតណាស់ប្រាប់ឲ្យហើយទៅកុំលេងជាមួយប្រយ័ត្នពិការ ។

" មកពីសង្ហារឲ្យនាងមើលទៅសំខាន់ក្នុងកែវភ្នែករបស់បងមានតែមីនៗរបស់បងមួយទេ " នាយនិយាយហើយក៏ច្បិចចង្ការរបស់ជីមីនលេងតិចៗបែបគ្រឺតខ្នាញ់នាយតូចបានលឺបែបនេះក៏ញញឹមខ្ចឹបវិញហើយក៏ងាកមកញាក់ចិញ្ចើមញញឹមចុងមាត់ឌឺដាក់ស្រីដែលឈរមើលយុនហ្គីមិញនេះទៀតផងរួចក៏កៀកដៃម្ខាងអោបដៃយុនហ្គីជាប់ ( ខ្មើតណាស់កូន )

" ហៃយ៉ា..ខ្សែករនេះស្អាតណាស់មានបីខ្សែល្មមពួកយើងទៀតទិញវាតែម្ដងទៅ " ជីមីនទាមទាររបស់ទៀតហើយឃើញស្អាតណាមួយបានពាក់ជាគូផងប្ដីទាំងពីរនេះក៏តាមចិត្តទៀតងក់ក្បាលទាំងញញឹមដាក់នាយតូចរួចក៏ទិញខ្សែករបីខ្សែនោះយកមកពាក់ម្នាក់មួយ ( ខ្សែករម៉ូតដូចៗគ្នាបន្ដោងតូចៗល្មមមិនធំពេកមើលទៅស្អាតសាមញ្ញាទៀត )
បន្ទាប់ពីទិញរបស់គូស្នេហ៏ជាមួយគ្នាអស់ហើយក៏ដើរមករកអ្វីញ៊ាំម្ដងដឹងហើយថាជីមីនពូកែទារញ៊ាំណាស់មាត់មិនចេញទំនេរតែបើគេហៅថាជ្រូកក៏ខឹង

" យកអានេះ..និងអានេះផងណាបាទ " ជីមីនកម្មង់របស់ស្អីខ្លះទេឃើញរៀបចំឡើងចង់មួយខ្សែទៅហើយគ្មានឲ្យប្ដីៗបានលូកមាត់ឡើយគេឃ្លានអញ្ចឹងហើយត្រូវតែញ៊ាំឲ្យច្រើនៗដើម្បីមានកម្លាំង ។

💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )Where stories live. Discover now