ភាគទី០១ : ចាប់សុីបែបមនុស្ស!!!

3.5K 256 8
                                    

នៅក្នុងព្រៃក្រៅមួយកន្លែងដោយសម្បូរទៅដោយសត្វសាហាវៗដូចជាខ្លាតោចចកជាដើមភាគច្រើនទីនេះមានសត្វចចកច្រើនជាងអំណាចរបស់ពួកវាគឺខ្លាំងណាស់ហើយក៏មានបក្សពួកផងដែរមិនមែនធម្មតានោះទេចចកទាំងនេះក៏អាចប្រែជាមនុស្សបានដែរអាចនិយាយបានថាជាបីសាចចចកគេថាបីសាចជញ្ចក់ឈាមខ្លាំងប៉ុន្តែបីសាចចចកអាចនឹងខ្លាំងជាងព្រោះពួកគេសុីសាច់ជាអាហារបើគ្មានសាច់សត្វទេគឺសាច់មនុស្សតែម្ដងមិនដូចបីសាចជញ្ចក់ឈាមទេពួកគេបឺតតែឈាមប៉ុណ្ណោះមិនសុីសាច់ស្រស់ៗទេរូបរាងក៏ជាមនុស្សធម្មតាគ្រាន់តែពិសេសជាងគេចំណែកបីសាចចចក់វិញគឺអាចប្រែជាសត្វចចកទៅពេលយប់មានកម្លាំងខ្លាំងបំផុតពេលព្រះច័ន្ទពេញវង់ ( អត់សូវដឹងទេព្រោះខ្ញុំទេវតាមិនមែនបីសាច >< ថាលេង )

** ព្រូសៗ ** មានអ្វីម្យ៉ាងធ្លាក់ចុះទៅខាងក្រោមពីព្រៃជ្រៅនេះបើរមៀលចុះទៅខាងក្រៅព្រៃនេះហើយក្រឡែកទៅមើលរបស់ដែលរមៀលចុះនោះវិញគឺជាមនុស្សប្រុសរូបរាងមានរបួសទៀតផងមិនដឹងថាទៅមានរឿងអ្វីនោះទេពេលនេះគេគឺសន្លប់បាត់ហើយ ។
ភ្លាមនោះក៏មានឡានមួយឈប់ក្បែរនេះផងដែរដើម្បីចុះមកបន្ទោរបង់បន្តិចធ្វើដំណើរផ្លូវឆ្ងាយពេករកកន្លែងគួរសមមិនកើតទេចំពេលដែលមនុស្សប្រុសដែលសន្លប់នោះដឹងខ្លួនល្មមប៉ុន្តែម្ចាស់ឡានមិនបានឃើញនោះទេ ~,~

" ហឹមម.. " បុរសដែលងើបពីសន្លប់ក៏ក្រហឹមឡើងបន្តិចដោយភ្នែករបស់គេមានពណ៌ខុសប្លែកពីមនុស្សទូទៅគឺមានពណ៌លឿនមើលទៅគួរខ្លាចណាស់ថែមទាំងមានចង្កូមទៀតផងតើគេជាអ្វី?
ដំណើរយឺតៗទាំងពិបាកព្រោះពេលនេះកំពុងមានរបួសផងដើរសម្ដៅទៅរកទីជម្រករបស់ខ្លួនវិញ ។


ក្រឡែកមកមើលនៅទីក្រុងវិញមានទេសភាពល្អប៉ុន្តែខែនេះគឺជាខែរងារធ្លាក់ព្រិលទៀតផងមនុស្សភាគច្រើនមិនសូវចេះមកក្រៅទេព្រោះថាប៉ុន្មានថ្ងៃនេះលឺដំណឹងថាមានសត្វចម្លែកចូលមកអុកលុកទីក្រុងប្រហែលជាពួកចចកទេដឹង? ពួកគេក៏មិនច្បាស់ដូចគ្នាមកពីមិនដែលឃើញបានត្រឹមលឺពីគេនិយាយតគ្នា

" ព័ត៌មានបែបនេះមើលទៅគួរឲ្យខ្លាចណាស់ "

" មិនច្បាស់ផងឯងជឿដែរឬ? " ដោយសារព័ត៌មានផ្សាយមកគឺមិនច្បាស់លាស់នោះទេមិនដឹងថាមានមែនឬអត់ផងអាចថាចេះតែយកមកនិយាយដើម្បីបន្លាចមនុស្សទេដឹង? ចេះតែនាំជឿហើយមនុស្សដូចនាយតូចមិនងាយជឿនោះទេទល់តែឃើញច្បាស់នឹងភ្នែកបានជឿប្រាប់ហើយទៅ ><

🍃ម្ចាស់តូចរបស់បង🍃(completed✔️)Where stories live. Discover now