ភាគទី០២ : លោកនាំស៊យណាស់!!!

1.3K 163 4
                                    

ពេលនិយាយត្រូវគ្នាហើយទើបនាយតូចយល់ព្រមឲ្យយុនហ្គីរស់នៅជាមួយមួយរយៈសិនចុះដោយសារតែអាណិតឃើញមិនមានកន្លែងទៅចិត្តរបស់ជីមីនមិនអាក្រក់ទេទើបងាយនឹងព្រមបែបនេះបន្ទាប់មកក៏ឡើងមកគេងវិញប៉ុន្តែក៏នៅខ្លាចៗដែរព្រោះមុខរបស់នាយមិនញញឹមសោះកាចដល់ហើយមុនបិទភ្នែកគេងត្រូវងាកមកមើលទៀតយុនហ្គីមិននិយាយច្រើនក៏ទៅរកកន្លែងគេងដែរមិនទៅណាឆ្ងាយទេគឺគេងនៅក្រោមហ្នឹងឯង ><

" ឈប់មើលខ្ញុំទៅម្ចាស់តូចអាចគេងដោយសុវតិ្ថភាពមិនបាច់ភ័យខ្លាចទេខ្ញុំមិនធ្វើអ្វីនោះទេព្រោះខ្ញុំមិនមែនចេះធ្វើបាបមនុស្សនោះទេក៏ត្រូវមានហេតុផលដែរបែបនេះអាចទុកចិត្តបាន " នាយនិយាយចប់ក៏បិទភ្នែកគេងធ្វើមិនដឹងទើបជីមីនសង្ងំគេងតាមក្រោយឃើញនាយគេងហើយបានហ៊ានគេងនេះចំជាមនុស្សកំពូលខ្លាចពិតៗមាត់និយាយថាមិនខ្លាចខ្លាំងណាស់តែពេលជួបប៉ះខ្លួនឯងឡើងញ័រខ្លួនអស់ ។


ព្រះអាទិត្យរះពន្លឺឡើងជាងថ្ងៃថ្មីងាកមើលអ្នកដែលកំពុងគេងគឺលក់ស្រួលណាស់ប៉ុន្តែសម្លេងអ្វីម្យ៉ាងបន្លឺឡើង ** ប្រាវ ** ចេញពីផ្ទះបាយជីមីនលឺក៏ងើបឡើងទាំងនៅងងុយភ្នែកបើកមិនចង់រួចផងយ៉ាងណាក៏ត្រូវងើបនិងទាញទូរស័ព្ទមកមើលឃើញថាដល់ម៉ោងត្រូវទៅរៀនហើយក៏ស្ទុះឡើងប្រញាប់មុននឹងចូលបន្ទប់ទឹកក៏ចុះមកមើលខាងក្រោមសិនដែរថាមានអ្វីបានលឺសម្លេងរំខានបែបនេះ

" ងាប់ហើយៗ..ម៉េចក៏ធ្លាក់បែកអស់អញ្ចឹង? " ត្រូវបើកភ្នែកធំៗពេលដែលឃើញរបស់ដែលបែកពេញផ្ទះថែមទាំងត្រូវបែកកញ្ចក់មួយទៀតតើមានអ្វីកើតឡើងបានបែករបស់បែបនេះ?
នាយតូចងាកមកមើលឃើញយុនហ្គីនៅឈរធ្វើមុខឆ្ងល់ៗចងចិញ្ចើមសម្លឹងមើលរបស់ដែលបែកនោះស្ងៀមមួយកន្លែងដូចជាកំពុងតែឆ្ងល់អ្វីម្យ៉ាង ><

" លោកជាអ្នកធ្វើមែនទេ? ពុទ្ធោអើយកញ្ចក់ទើបទិញមកថ្មីផងបែកអស់ហើយ..ហឹកៗ.. " នាយតូចទន់ជើងចុះរួចក៏ពេបមាត់យំនេះរបស់ទើបតែទិញមកថ្មីផងឥឡូវបែកអស់ស្ដាយណាស់លោកអើយទិញមកអស់លុយមិនចេះតិចទេហើយមកខ្ទេចអស់យ៉ាងងាយបែបនឹងមែនទេ? យំឲ្យលិចផ្ទះហ្មង

🍃ម្ចាស់តូចរបស់បង🍃(completed✔️)Where stories live. Discover now