ភាគទី១០ : កុំមកក្បែរកូនយើងពេក

755 118 5
                                    

#1ឆ្នាំមុន
នៅក្នុងព្រៃក្រាស់មួយក៏មានទីកន្លែងមួយដូចជាភូមិរបស់មនុស្សរស់នៅយ៉ាងអញ្ចឹងប៉ុន្តែបើយើងចូលមើលទៅគឺជាមួយទីតាំងរបស់ពួកមនុស្សចចករស់នៅហើយអ្នកកាន់កាប់នៅទីនេះជាយុនហ្គីនេះហើយនាយមានចរឹកមិនល្អនោះទេតែងធ្វើបាបលើអ្នកដែលមិនតាមចិត្តរបស់នាយហើយបុរសម្នាក់បានធ្វើខុសបញ្ជាតែមិនបានធ្ងន់ធ្ងរអ្វីនោះទេតែនាយបែរជាដាក់ទោសយ៉ាងឃោឃៅនិងធ្វើបាបគ្រួសាររបស់គេទៀតផង ។

" យើងនឹងតាមយកជីវិតឯងដូចអ្វីដែលឯងធ្វើដាក់យើងនិងគ្រួសារ " នេះជាពាក្យសម្ដីពោលឡើងរបស់បុរសម្នាក់នោះជាមួយការគុំគួនកំហឹងមានក្នុងខ្លួនហើយតាំងពីនឹងមកគេក៏ធ្វើការវាយលុកប្រហារលើនាយរហូតដល់ចេញពីព្រៃមួយនេះបាត់ដំណឹង ><
ត្រឡប់មកបច្ចុប្បន្នវិញដែលរឿងកន្លងមិញនេះជាការនឹករលឹករបស់បុរសម្នាក់នោះដែលបានមកធ្វើបាបយុនហ្គីនេះឯងគេបានដំណឹងពីនាយថានៅរស់ក៏តាមមកឃើញនៅជាមួយមនុស្សបុរសនោះក្ដាប់ដៃណែនពេលនឹកដល់អតីតកាលម្ដងៗវាក្ដៅក្រហាយពេញខ្លួនអស់ហើយទាំងដែលពីមុនគេនិងយុនហ្គីគឺជាមនុស្សជឿទុកចិត្តលើគ្នាណាស់តែដោយសារអត្តចរឹករបស់នាយទើបធ្វើឲ្យពួកគេមានជម្លោះធ្ងន់ធ្ងរដែលមិនអាចអត់អោនឲ្យបានឡើយ ។

" រឿងដែលឯងសម្លាប់ប្អូនយើងៗចាំមិនភ្លេចទេមិនយូរទេឯងនឹងបានទៅជាមួយដែរ " ដោយសារតែគុំនុំមាននៅក្នុងខ្លួនមកយូរហើយក៏នៅតែផ្សារភ្ជាប់នឹងអារម្មណ៏ដែលមិនអាចបំភ្លេចបានព្រោះគេមានប្អូនតែមួយបែរជាត្រូវស្លាប់ដោយមិនដឹងហេតុផលច្បាស់លាស់រួចក៏និយាយរកថាអចេតនាគិតថារឿងនឹងចប់មែនទេ? វាមិនដូចការគិតទេសម្រាប់គេនេះគឺគុំសាហាវណាស់ ><


ក្នុងយប់ស្ងាត់កណ្ដាលអាទ្រាធមិនមានមនុស្សនោះទេគឺមានតែយុនហ្គីម្នាក់ប៉ុណ្ណោះដែរនៅមិនទាន់គេងនៅពេលនេះកំពុងតែដើររកចំណីរបស់ខ្លួនឯងបីសាចដូចគេតើអាចបរិភោគអ្វីចូលបាន? កំពុងតែដើររកសុខៗក៏មានអ្វីលេចចេញមកពីក្រោយខ្នងពេលនេះនាយនៅជារូបរាងចចកត្រចៀកស្ដាប់លឺសម្លេងយ៉ាងលឿនក៏ងាកទៅមើលឃើញក៏ស្គាល់ ។

🍃ម្ចាស់តូចរបស់បង🍃(completed✔️)Where stories live. Discover now