ភាគបញ្ចប់: ពួកយើងជាគូស្នេហ៏..!

793 104 13
                                    

" នែ.! លោកជាមិត្តប្រុសរបស់ខ្ញុំពីពេលណាម៉េចក៏ខ្ញុំមិនដឹង.? " នៅតាមផ្លូវដៃទាំងគូកាន់ចូលគ្នាជាប់មិនលែងទើបនឹកឃើញសួរមិញនេះដែលនាយប្រាប់មិត្តរបស់គេថាជាមិត្តប្រុសស្ដាប់ទៅគេក៏សប្បាយចិត្តប្លែកប៉ុន្តែតើនាយគ្រាន់តែនិយាយការពារគេធម្មតាទេត្រូវអត់? ពួកគេបញ្ឈប់ដំណើរយុនហ្គីក៏បែរមកសម្លឹងចំៗដោយក្រសែភ្នែកទន់ភ្លន់ជាមួយជីមីនមួយគេមិនដែលកាចឬសម្លុតដាក់នោះទេគេតែងតែស្លូតបូតនិងទន់ភ្លន់បំផុតសម្រាប់ជីមីន

" ក្លាយជាមិត្តប្រុសរបស់ឯងមិញហ្នឹងឯង "

" តែលោកមិនទាន់សួរខ្ញុំផងថាខ្ញុំព្រមឬអត់..ស្របតែខ្លួនឯងមិនស្មើភាពទេ "

" អញ្ចឹង..តើឯងមិនចង់ក្លាយជាមិត្តប្រុសរបស់ខ្ញុំទេឬ? "

" .... " ជីមីនឈរស្ងៀមមិនឆ្លើយតបដែលធ្វើឲ្យនាយមិនបានដឹងពីអ្វីដែលនាយតូចគិតនោះទេហេតុនេះហើយនាយក៏មិនបានទាមទារចង់ដឹងពួកគេក៏បន្តដំណើរទៅមុខទៀតបោះជំហានមួយៗដោយឃើញយុនហ្គីទម្លាក់ទឹកមុខចុះបែបនេះក្នុងចិត្តក៏មិនស្រួលដែរ

" រឿងនេះ.. "

" មិនចង់មិនចាំបាច់បង្ខំឆ្លើយទេ..ត្រឹមជាម្ចាស់របស់ខ្ញុំគឺគ្រប់គ្រាន់ហើយ " យុនហ្គីនិយាយកាត់ដោយសារគេដឹងថាជីមីននឹងនិយាយអ្វីចេញមកទើបគេមិនចង់ស្ដាប់មិនចង់ឲ្យនាយតូចបង្ខំចិត្តឆ្លើយនោះទេ ហេតុនេះជីមីនក៏មិនបាននិយាយអ្វីដែរពួកគេបន្តដំណើររហូតដល់ផ្ទះរបស់ពួកគេវិញដោយម្នាក់ៗស្ងាត់មាត់រៀងខ្លួនពិសេសយុនហ្គីហ្នឹងតែម្ដង ។

" លោកអន់ចិត្តមែនទេ? "

" ..... " នាយក្រវីក្បាលតិចៗដោយមិនបានឆ្លើយអ្វីទាំងអស់និងបានហុចទឹកក្ដៅមួយកែវឲ្យទៅជីមីនដើម្បីបានផឹកនាយនៅតែយកចិត្តទុកដាក់ចំពោះនាយតូចដដែរគ្រាន់តែមិនបាននិយាយអ្វីច្រើននោះទេក្នុងថ្ងៃនេះអាការៈបែបនេះច្បាស់ណាស់ថាអន់ចិត្តប៉ុន្តែមិនប្រាប់ឲ្យត្រង់ៗ ។

មេឃកាន់តែងងឹតអាកាសធាតុក៏កាន់តែត្រជាក់យុនហ្គីបានត្រៀមភួយក្រាស់ៗទុកឲ្យនាយតូចរួចជាស្រេចបន្ទាប់ពីនឹងនាយចុះមកខាងក្រោមដោយមិនបាននៅរងចាំរហូតដល់ជីមីនគេងលក់នោះទេណាមួយមិនចង់រំខានដំណេក កាយវិការព្រងើយៗបែបនេះវាមិនស្រួលទេសម្រាប់ជីមីនឃើញចរឹតអញ្ចឹងគេមិនអស់ចិត្តឡើយព្រោះយុនហ្គីគឺតែងនិយាយច្រើនណាស់ពេលនៅជាមួយគេប៉ុន្តែថ្ងៃនេះគឺអត់ ។ ក្នុងចិត្តមិនស្រណុកយប់នេះក៏គេងមិនលក់ទៀតនាយតូចចុះមកខាងក្រោមរកមើលថាតើយុនហ្គីធ្វើអ្វីយប់ក្រៅបែបនេះ..

🍃ម្ចាស់តូចរបស់បង🍃(completed✔️)Where stories live. Discover now