ភាគទី១៧: ជាមិត្តប្រុស..!

474 62 2
                                    

ដើមឡើយក្នុងថ្នាក់មួយនេះជីមីនជាសិស្សពូកែជាងគេហេតុនេះក៏មានអ្នកមិនចូលចិត្តច្រើនប៉ុន្តែក៏មានអ្នកចូលចិត្តដូចគ្នា ណាមួយជីមីនជាសិស្សឆ្នើមម្នាក់ផងមិនថាអ្នករៀនក្នុងថ្នាក់ជាមួយគេឬក៏ថ្នាក់ផ្សេងគឺចូលចិត្តនិងស្រលាញ់គេឯអ្នកស្អប់ក៏មានតែមិនច្រើនពេកទេព្រោះតែចរឹតរបស់នាយតូចស្លូតបូតខ្លាំងណាស់មិនដែលចងគុំនំជាមួយនរណាម្នាក់ឡើយជាហេតុធ្វើឲ្យមានអ្នកស្រលាញ់ចូលចិត្តចង់រាប់អានគ្រប់គ្នា ។

..មិនតែប៉ុណ្ណោះក៏មានមនុស្សចង់បានជីមីនជាសង្សារទៀតផងភាគច្រើនជាមនុស្សប្រុសទាំងអស់ដែលចាប់អារម្មណ៏ទៅលើជីមីន ដូចជាបុរសម្នាក់នេះជាដើម៖

" ជីមីន..សុំចូលក្រុមផងបានអត់? "

" បានតើ " នាយតូចមិនចិត្តអាក្រក់នោះទេហេតុនេះបុរសម្នាក់នោះក៏មានឱកាសនៅក្បែរគេក៏តែងតែមករកជីមីនលក្ខណៈថាចេះតែសួរពីនេះសួរពីនោះដើម្បីឲ្យបាននិយាយជាមួយអញ្ចឹងទៅលើកនេះក៏ដូចគ្នាគ្រាន់តែជីមីនព្រមភ្លាមគេរហ័សទាញកៅអីមកអង្គុយជិតៗកៀកៗតែម្ដងទាំងរីករាយក្នុងចិត្តដោយម៉ោងនេះគ្រូឲ្យចាប់ក្រុមធ្វើកិច្ចការ មួយក្រុមមានយ៉ាងតិចបួននាក់

" គ្រីត..លោកជាអ្នកសរសេរកិច្ចការចូលឮទេ? "

" បាទ " នាយញញឹមងក់ក្បាលដោយមិនប្រកែកបន្តិចឡើយឲ្យតែជីមីនប្រាប់ថាយ៉ាងម៉េចគឺបែបនឹងហើយប៉ុន្តែបើក្រឡែកមកមើលអ្នកខាងក្រៅដែលឈរសម្លឹងមកពីក្រៅមកជាមួយទឹកមុខមិនពេញចិត្តចិញ្ចើមជ្រួញចូលគ្នាដូចគេចែកទ្រព្យមិនស្មើខណៈដែលជីមីននៅរៀននិងអង្គុយពិភាក្សារឿងរៀនជាមួយមិត្តផ្សេងទៀតរួមមានគ្រីតផងដែរនោះធ្វើឲ្យអារម្មណ៏របស់យុនហ្គីនៅមិនស្រណុកឡើយ

" ត្រង់នេះយល់ឬអត់.? "

" ជីមីនស្អាតសូម្បីតែពេលរៀន " គ្រីតនិយាយបញ្ជោរទៅកាន់នាយតូចដោយកែវភ្នែកសម្លឹងមិនដាក់ភ្នែក

" គ្រីតនិយាយអ្វីនឹង.? យកចិត្តទុកដាក់បន្តិចបានទេ..ផ្ដោតអារម្មណ៏លើកិច្ចការខ្លះផង "

" ផ្ដោតហើយ " តបបកវិញប៉ុន្តែភ្នែកមិនព្រមឈប់សម្លឹងមើលនោះទេដែលធ្វើឲ្យជីមីនមិនស្រណុកដូចគ្នាមានអ្នកមកអង្គុយមើលមុខចំៗបែបនេះគេក៏ចេះអៀនដែរតែគេមិនហ៊ាននិយាយអ្វីនោះទេបានត្រឹមបណ្ដោយឲ្យនាយមើលគេតាមចិត្តហ្នឹងឯង

🍃ម្ចាស់តូចរបស់បង🍃(completed✔️)Where stories live. Discover now