ព្រឹកថ្ងៃបន្ទាប់ជាថ្ងៃដែលយុនជេត្រូវទៅមើលការងារទើបនាយងើបពីព្រលឹមរៀបចំខ្លួនស្អាតបាតដើម្បីឆាប់ទៅដល់ក្រុមហ៊ុនទោះជាមិនចង់ទៅក៏ត្រូវទៅមកពីថ្ងៃនេះមានប្រជុំជាមួយគូសហការធំៗទើបផ្អាកមិនបាននាយចេញទៅពេលជីមីនគេងលក់ដោយមានសំបុត្រសរសេរទុកនៅលើតុទៀតផងខ្លាចថាងើបមកមិនឃើញក៏សួររកពេញផ្ទះបែបនឹងណាមួយយុនហ្គីនៅមិនទាន់ងើបដូចគ្នាគ្មានពេលដាស់ទេឲ្យគេងបន្តចុះ ><
មិនយូរប៉ុន្មានយុនហ្គីក៏បើកភ្នែកមកសន្សឹមៗព្រោះតេលឺសម្លេងខ្សឹបខ្សួលក្បែរៗត្រចៀកមិនឈប់សោះទើបធ្វើឲ្យគេងើបមកទាំងនៅងងុយងាកមកក៏ឃើញប្រពន្ធអង្គុយអោបក្បាលជង្គង់ខ្សឺតខ្សក់នៅនឹងមិនដឹងថាកើតអ្វីនោះទេមានរឿងអ្វីទាំងព្រឹក ។" ហេតុអ្វីបានអូនយំ? "
" ហឹកៗ..យុនជេនៅណា? គេទុកពួកយើងចោលបាត់ទៅទាំងព្រឹក " ស្មានតែមានរឿងអ្វីកើតឡើងធំគ្រាន់តែបាត់ប្ដីមួយទៀតសោះក៏យំដែរលោកអើយស្ទះទ្រូងងាប់មិនខានទេឲ្យតែម៉ាកៗនឹងយុនហ្គីចូលទៅអោបលួងលោមដើម្បីកុំឲ្យយំងាកយំរហូតតាំងពីមានកូនចិត្តច្រើនណាស់ឥឡូវធ្វើអ្វីមិនទំនងថាឲ្យញិញក់ភ្លាមៗហ្មងពិបាកផ្កាប់ចិត្តណាស់ ។
នាយងាកមើលក៏ឃើញក្រដាសដែលបងប្រុសសរសេរទុកមិនបានខលមកប្រាប់ទេមកពីប្រញាប់អញ្ចឹងវិធីមួយល្អគឺសរសេរទុកឲ្យបែបនឹងតែម្ដងទៅងាយស្រួលជាង ><" បងជេទៅធ្វើការបន្តិចទៀតគាត់នឹងមកវិញអូនកុំយំអីមិនមែនក្មេងទេមានកូនក្នុងពោះហើយនៅមកយំដូចក្មេងទៅកើត " នាយលូកទៅជូតទឹកភ្នែកឲ្យថ្នមៗមើលចុះយំទាំងព្រឹកតែម្ដងក្មេងខូចណាស់ ~,~ ទម្រាំជីមីនឈប់យំប្រើពេលយូរល្មមគួរសមដែរយុនហ្គីនៅក្បែរលួងលោមអោបនៅនឹងរហូតដល់អស់អីបន្ទាប់មកក៏នាំនាយតូចនៅងូតទឹកចេញដោយមាននាយតាមទៅដែរព្រោះជីមីនចង់ឲ្យយុនហ្គីងូតទឹកឲ្យទៀតបម្រើគ្រប់សព្វហ្មង ។
" សឺតត..ក្រអូបណាស់ប្រពន្ធបង "
" មើលមកអូនឥឡូវស្អាតទេ? អូនមើលខ្លួនឯងទៅដូចមិនស្អាតសោះមុខស្ងួតៗស្លេកៗម៉េចមិនដឹងបងមើលឃើញដូចអូនទេ " ប៉ុន្មានថ្ងៃនេះគេឈឺផងទឹកមុខក៏មិនសូវជាស្រស់ឃើញស្លេកៗពេលដឹងថាមានកូនក៏សប្បាយចិត្តប៉ុន្តែនៅមើលមកខ្លួនឯងមិនស្អាតដូចមុនដដែរជីមីនស្រលាញ់សម្រស់ណាស់ខ្លាចមិនស្អាតតែមុខឡើងមុនបន្តិចមិនបានទេស្រែកផ្អើលផ្ទះឥឡូវហើយ ><
YOU ARE READING
💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )
Short Story" អូនស្រលាញ់ប្ដីទាំងពីរស្មើៗគ្នា " ជាប្រលោមលោកប្រុសនិងប្រុសលាយជាមួយស្នេហាមនោសញ្ជេតនាកំប្លែងការប្រច័ណ្ទហួងហែង Yoonmin = Yoongi Top / Jimin Btt 14.06.21 Write by : PICH