ភាគទី២៣ : រំអួយប៉ះរំអួយ!!!

2.5K 241 4
                                    

ទ្វាបើកឡើងដោយដៃតូចដំណើរដើរចូលទៅខាងក្នុងតាំងៗនឹងទម្លាក់ខ្លួនអង្គុយចុះទៅលើសាឡុងមួយទំហឹងឡើងប្ដីទាំងពីរបុកពោះយុនជេក៏ចងចិញ្ចើមនេះមានរឿងអ្វី? ឬក៏យុនហ្គីធ្វើអ្វីឲ្យខឹងទៀតហើយបានមុខមិនរីកសោះមើលទៅគេមិននៅក្បែរមិនបានមែនបណ្ដោយឲ្យនៅជាមួយគ្នាប្រហែលឈ្លោះគ្នាបែកផ្ទះហើយនាយទុកឯកសារចុះរួចក៏ងើបទៅអង្គុយក្បែរជីមីនដើម្បីចង់ដឹងរឿងថាមានរឿងអ្វីកើតឡើងបានប្រពន្ធរបស់គេមុខក្រញូវបែបនេះមានកូនផងខឹងច្រើនមិនល្អទេ ><

" មីនៗអ្នកណាធ្វើអីអូន? " សួរដំបូងៗមិនឆ្លើយទេក៏ងាកមុខចេញនិងសម្លក់យុនហ្គីទៀតផងដូចជានៅខឹងនៅឡើយគ្មានអ្នកណាបាត់ខឹងភ្លាមៗនោះទេដែលឃើញប្រុសផ្សេងមកឲ្យដៃប្ដីខ្លួនឯងនោះយុនហ្គីក៏មិនហ៊ានមើលមុខជីមីនដែរព្រោះគេខុសមែនទើបស្ងាត់មាត់រៀងខ្លួនមិនតបជាមួយគ្នានោះទេហើយភ្លាមនោះក៏ក្មេងប្រុសដែលមានរឿងជាមួយពួកគេមិញនេះក៏ចូលមកដោយសារតែត្រូវយកឯកសារមកឲ្យយុនជេពិនិត្យក៏មានការភ្ញាក់ផ្អើលឃើញមានមនុស្សមានមុខដូចគ្នាក៏ដឹងថាប្រធានរបស់ខ្លួនមានកូនភ្លោះអញ្ចឹងតើបានចរឹកខុសគ្នាដាច់ខំតែឆ្ងល់ ។

" មានការអ្វីមែនទេដេហ៊ុន " យុនជេងាកទៅសួរដោយទឹកមុខស្មើធម្មតាទើបក្មេងប្រុសម្នាក់នោះចូលមកយកឯកសារឲ្យនាយមិញនេះរវល់ភ្លឹកមើលប្ដីរបស់គេពេក ~,~

" ឯកសារលោកប្រធាន "

" ឯងធ្វើកិច្ចការបានល្អណាស់មិនមានកំហុសអ្វីនោះទេខ្ញុំចូលចិត្តបុគ្គលិកដែលយកចិត្តទុកដាក់បែបនេះណាស់ " នាយពេញចិត្តមនុស្សដែលយកចិត្តទុកដាក់និងម៉ត់ចត់លើការងារណាស់ពេលឃើញក្មេងប្រុសនេះធ្វើការងារបានល្អក៏និយាយសរសើរទៅធ្វើឲ្យគេមានសង្ឃឹមថែមទៀតញញឹមខ្ចឹបតែម្ដងពេលលឺអញ្ចឹងទៅប៉ុន្តែជីមីនមិនពេញចិត្តអ្វីដែលបានឃើញនេះទេប៉ុន្តែក៏មិនបាននិយាយអ្វីចេញមកដូចគ្នានៅស្ងាត់តែម្ដងកុំឲ្យយុនជេថាគេរករឿងខុសទំនង

" ខ្ញុំសប្បាយចិត្តណាស់ដែលលឺបែបនេះ "

" ទៅធ្វើការរបស់ឯងបន្តចុះ " ក្មេងប្រុសដេហ៊ុនក៏ចេញទៅជាមួយនឹងស្នាមញញឹមស្រស់នៅមានងាកមកញាក់ចិញ្ចើមដាក់ជីមីនទៀតផងឌឺសម្បើមណាស់នាយតូចឃើញដែលប៉ុន្តែក៏ទប់អារម្មណ៏មិនរករឿងព្រោះគិតថាពេលនេះគេកំពុងមានកូនមិនចង់ប្រើកម្លាំងឈ្លោះជាមួយអ្នកណាទេប៉ុន្តែកុំឲ្យអស់ការអត់ធ្មត់ឲ្យសោះច្បាស់ជាបានស្គាល់របស់ខ្លាំងមិនខានឡើយក្មេងទេកុំឈ្លើយពេក ><

💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )Where stories live. Discover now