ចូលមកដល់បន្ទប់ការងារវិញមានបុគ្គលិកចាំមើលនៅពីក្រៅទៀតហេតុតែចង់រឿងគ្រួសាររបស់គេស៊ូណាស់ដូចអ្នកអានអញ្ចឹងយុនជេទៅអង្គុយមួយកន្លែងដោយមានជីមីននៅក្នុងដៃយុនហ្គីនៅអង្គុយម្ខាងទៀតចាំមើលថាមានរឿងអ្វីកើតឡើងព្រោះនេះប្រពន្ធទូពិតបងប្រុសមិនមែនគេទេអញ្ចឹងហើយគេមិនដឹងរឿងប៉ុន្តែនៅចាំលួងជីមីនដូចគ្នាឃើញយំខ្លាំងណាស់ហើយដេហ៊ុនក៏ដូចគ្នាមើលទៅគួរឲ្យអាណិតយុនហ្គីក៏ចង់ទៅជួយលួងដែរប៉ុន្តែទឹកមុខប្រពន្ធមិនល្អទេមិនអាចចេះតែជួយបានឡើយមិនស្រួលនឹងបានអាយះក្បាលលេង ><
" សម្រេចថាមានរឿងអ្វី? និយាយម្ដងម្នាក់មក "
" ហឹកៗ..ប្ដីសម្លាញ់ក្មេងនេះវាវាយអូន..ហឹក..ហើយវាថានឹងដណ្ដើមពួកបងចេញពីអូនពេលអូនស្រែកដាក់ក៏ហក់មកទះថ្ពាល់រួចហើយរុញអូនទៀតនៅមានគប់ថូផ្កាប្រុងសម្លាប់អូនទៀតផង..ហឹកៗ..វាឃោឃៅណាស់លោកប្ដីដេញវាចេញទៅ " នាយតូចរបៀបទាំងទឹកភ្នែកជាមួយនឹងកាយវិការដៃជើងទៀតផងមើលទៅដូចមែនទែនណាស់ល្មៗអីជឿស្លប់បើទឹកភ្នែកវិញដូចដាក់មោគ្នាហូរមកឡើងច្រើនសមជាអ្នកសម្ដែងជំនាញពិតៗខ្ញុំនេះសរសើរអស់ពីចិត្តដេហ៊ុនអង្គុយក្បែរនឹងដែរស្ដាប់លឺហើយឡើងចំហរមាត់ហួសចិត្តនេះចោទស្រស់ៗទាំងជីមីនទេដែលជាអ្នកហក់មកវាយគេចេញឈាមមកទៀតពូកែរំអួយគ្រាន់បើ ~,~
" អត់ទេៗ..ខ្ញុំមិនបានធ្វើអ្វីដូចដែលគាត់និយាយឡើងមើលតែមុខរបស់ទៅក៏ដឹងគាត់ទេដែលវាយខ្ញុំៗក៏គ្មានបំណងចង់ដណ្ដើមប្ដីរបស់គេដែរគាត់ចោទច្បាស់ណាស់មនុស្សខ្ញុំល្អណាស់មិនអាក្រក់អញ្ចឹងទេ "
" ឆើស..អត់បំណងតែប៉ងចង់បាន " នាយតូចនិយាយក្នុងចិត្តជាមួយទឹកមុខពេបជ្រាយដាក់ដេហ៊ុនដោយមិនឲ្យប្ដីៗឃើញនោះទេនៅជ្រេញនឹងពាក្យរបស់ក្មេងនឹងសុទ្ធតែគ្មានបំណងចង់បានរបស់គេអួយលឺហើយចង់តែហក់ទៅទះឲ្យបែកមាត់ថែមទៀតទេសម្ដីឡូយណាស់អាប្អូនហាច់ ។
" លោកប្រធានជឿខ្ញុំទៅ..ហឹកៗ..គាត់ចោទខ្ញុំ "
" អូនមិនចេះតែចោទគេផ្ដេសផ្ដាសទេបងក៏ដឹងពីអូនហើយមែនទេ? ថាប្រពន្ធរបស់បងចរឹកបែបណាបើគេមិនប៉ះអូនមុនទេអូនក៏មិនរករឿងដែរ " ជីមីននិយាយច្បាស់លាស់ណាស់ជាប្ដីគួរដឹងពីខ្លួនហើយមិនគួរជឿសម្ដីអ្នកដទៃទេត្រូវទេ? បើជឿមានន័យថាអ្នកដទៃសំខាន់ជាងហើយក៏បង្ហាញមិនបានស្រលាញ់ប្រពន្ធទេនេះណាបើជឿក្មេងនឹងមែនជីមីននឹងសម្លាប់ចោលទាំងអស់លេងសើចអត់បានជាមួយមីនៗនោះស្រួលមិនស្រួលសម្លាប់ចោលមែនហាស៎ ~,~
YOU ARE READING
💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )
Short Story" អូនស្រលាញ់ប្ដីទាំងពីរស្មើៗគ្នា " ជាប្រលោមលោកប្រុសនិងប្រុសលាយជាមួយស្នេហាមនោសញ្ជេតនាកំប្លែងការប្រច័ណ្ទហួងហែង Yoonmin = Yoongi Top / Jimin Btt 14.06.21 Write by : PICH