ភាគទី២៦ : មានកូនសាហាវជាងមុន!!!

2.4K 234 5
                                    

និយាយគ្នាពីរឿងដែលមានគិតរួចរាល់ហើយពួកគេទាំងពីរក៏ចុះមកមើលថាប្ដីៗយ៉ាងម៉េចហើយឃើញថាមានអ្នកស្រវឹងខ្លះហើយនៅឡើយតែយុនជេប៉ុណ្ណោះជីមីននិងថេយ៉ុងក៏ចូលទៅមើលជិតៗបើមិនទៅបំបែកគ្នាទេផឹកដល់សន្លប់ហើយម្នាក់ៗមិនចេះគិតសោះបានបើកដៃដាក់យកណាណីហ្មងលោកប្ដីកំពូលអើយ ><
ឯជីមីនវិញចូលទៅសុំខ្ចីទូរស័ព្ទរបស់យុនជេសិនព្រោះគិតក្នុងទូរស័ព្ទអាចនឹងមានលេខរបស់ក្មឹងប្រុសដេហ៊ុននោះហើយពេលបើកមើលក៏មានដូចគិតមែនប៉ុន្តែដេហ៊ុនជាអ្នកខលមកមុនទេសម្រាប់យុនជេគិតថាជាបុគ្គលិកទើបទុកលេខនឹង ។

" ឆើស..ខលមកប្ដីយើងទៀតចាំមើលទៅឯងនឹងស្គាល់យើងច្បាស់នៅថ្ងៃស្អែកនេះហើយ " និយាយក្នុងចិត្តជាមួយនឹងស្នាមញញឹមចុងមាត់មើលទៅមុខនឹងសម្បូរល្បិចណាស់នាយតូចមិនបានធ្វើអ្វីច្រើននោះគឺគ្រាន់តែផ្ញើរសារណាត់ជួបដេហ៊ុនក្នុងនាមជាយុនជេប៉ុន្នឹងឯងព្រោះបើជាអ្នកផ្សេងប្រហែលមិនមកនោះទេជីមីនឆ្លាតក៏យកទូរស័ព្ទរបស់ប្ដីផ្ញើរទៅចង់ទាក់សត្វឲ្យចូលអន្ទាក់ត្រូវតែយករបស់មកបញ្ឆោតទើបបាន ><

" ហុឹស..តែប៉ុន្នឹងក៏បានហើយ " ញញឹមឡើងស្រស់រួចក៏ទៅរកប្ដីវិញដែលចាំនៅឡាននិងបានទៅផ្ទះវិញចំណែកយុនហ្គីគឺស្រវឹងហើយដេកសន្លប់បាត់ស្មារតីគ្មានដឹងអ្វីឡើយផឹកច្រើនពេកយុនជេវិញគឺផឹកតិចៗប៉ុណ្ណោះទើបអាចបើកឡានត្រឡប់មកវិញបានដោយគ្មានគ្រោះថ្នាក់ឡើយ ។


ព្រឹកថ្ងៃបន្ទាប់រៀងចូលថ្ងៃត្រង់ទៅហើយមានមនុស្សប្រុសម្នាក់អង្គុយចាំមើលអ្នកណាក៏មិនដឹងឃើញអើតចុះឡើងរហូតដូចជាអន្ទះសារដល់ហើយចំណែកឯមនស្សដែលឈរចាំមើលពីក្រោយនៅញញឹមនិងរងចាំមើលមិត្តរបស់គេដូចគ្នា ><
មួយសន្ទុះថេយ៉ុងក៏ដើរចូលមកហាងតែមួយនឹងដេហ៊ុនដែរជាមួយនឹងជុងហ្គុកកាន់ដៃគ្នាញញឹមញញែមពេញនឹងក្មេងប្រុសដេហ៊ុនតាមចរឹករបស់គេដោយតែឃើញប្រុសសង្ហារមានលុយនិងមានប្រពន្ធនឹងតែចាប់អារម្មណ៏ហើយទើបធ្វើជាងើបឈរនិងដួលទៅលើជុងហ្គុក ( ឈ្លើងមិនខុស )

" អុ៎ស..សុំទោសៗ "

" មិនអីទេមែនទេ? " ជុងហ្គុកសួរទៅវិញឡើងចង់ប្រាកដចិត្តមិនមែនចាប់អារម្មណ៏អ្វីនោះទេគឺគេចូលចិត្តជួយមនុស្សដូចជាអ្នកមានសុខភាពមិនល្អដើរៗដួលអ្វីបែបនេះនិងបានជួយនាំទៅពេទ្យតាមបែបមនុស្សល្អ ><

💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )Where stories live. Discover now