ភាគទី២៨ : ហ៊ានប៉ះកូនប្រសារយើងផង!!!

2.5K 265 16
                                    

បន្ទាប់ពីការប្រច័ណ្ទចុះឡើងបានបញ្ចប់ហើយប្ដីប្រពន្ធក៏នាំគ្នាទៅសម្រាកម្ដងប្រកែកគ្នាឡើងហត់នឿយបានងងុយចង់គេងនិយាយទៅគ្រួសារនឹងវ៉ល់តែម្ដងរកពាក្យមករៀបរាប់មិនត្រូវកំពូលពេកទៅទម្រាំបានគេងលក់នឹងនៅឆ្លៀតញ៉ោះគ្នាទៀតចូលចិត្តណាស់ទោះដឹងថាប្រពន្ធចរឹកយ៉ាងម៉េចក៏ដោយនៅតែមិនឈប់ទេការឌឺញ៉ោះផ្គើនលេងជាមួយនឹងព្រោះតែពេលមានកូនមើលទៅខឹងគួរឲ្យស្រលាញ់ខឹងមិនយូរដូចមុនៗទេតែបន្តិចក៏បាត់វិញហើយយកតែរបស់ញ៊ាំមកលួងគឺបាត់ដោយឯកឯងតែម្ដងឃើញស្រួលលួងអត់? មិនពិបាកដូចមុនទេដែលមុនៗខឹងម្ដងៗសុទ្ធតែហក់ទះធាក់និយាយផ្អែមក៏មិនស្ដាប់ដែរសែនវេទនាជាងអ្វីៗទៅទៀត ។


ដូចដែលដឹងហើយរយៈពេលប៉ុន្មានថ្ងៃនេះជីមីនសប្បាយចិត្តច្រើនដោយសារមានប្ដីមើលថែថ្នាក់ថ្នមយកចិត្តហើយក៏គ្មានពួកឈ្លើងណាមកតោងទៀតដែរតាំងពីប្រដៅថ្ងៃនោះមកមិនដឹងថាងើបចេញពីពេទ្យរួចឬអត់ផងប្រហែលស្លាប់ទេដឹង? ប៉ុន្តែអត់ទេក្មេងប្រុសដេហ៊ុនមិនបានកើតអ្វីធ្ងន់ធ្ងរឡើយគ្រាន់តែនៅព្យាបាលខ្លួនឲ្យសះស្បើយប៉ុណ្ណោះព្រោះថាក្បាលរបស់គេត្រូវធ្ងន់មកពីចាប់បោកនឹងឥដ្ឋខ្លាំងៗពេកហូរឈាមចេញមកច្រើនទៀត ><
ក្មេងប្រុសរូបស្រស់ញញឹមនៅមុខកញ្ចក់សារេករអាចឲ្យស្អាតបន្តិចទាញយកទឹកអប់មកបាញ់ឲ្យក្រអូបទឹកមុខជឿជាក់សម្បើមណាស់កូននឹង ។

" ដេហ៊ុនមិនដែលចាញ់អ្នកណានោះទេបើខ្ញុំចង់បានអ្វីហើយគឺត្រូវតែបានប្រសិនបើខ្ញុំចាញ់សុខចិត្តស្លាប់ក៏បានដែរត្រឹមប្ដីរបស់ឯងតែពីរនាក់នេះយើងយកដោយងាយ " ក្មេងតូចមុខក្រាស់និយាយដោយមានអំនួតជឿជាក់ព្រោះថាតាំងពីដើមមកគេមិនដែលចាញ់អ្នកណានោះទេឈឺខ្លួនប៉ុន្នឹងមិនជាបញ្ហាឡើយអ្វីដែលគេចង់បានហើយគឺមិនដែលគេចផុតនោះទេប៉ុន្តែគួរដឹងផងថាមនុស្សដែលគេលេងជាមួយគឺខ្លាំងដូចគ្នាមិនមែនអន់ៗដែលបើកដៃឲ្យដេហ៊ុនធ្វើបាបឬក៏ដណ្ដើមតាមងាយៗនោះទេ ><

" ហុឹស..យើងជួបគ្នាបន្តិចទៀត " និយាយតិចៗម្នាក់ឯងគេត្រៀមហើយថានឹងជួបជីមីនកូននឹងមុខក្រាស់ពិតៗត្រូវម្ដងហើយអត់រៀងទៀតបែបចង់ដេកក្នុងមឈូសហើយមើលទៅបានជាមិននៅស្ងៀមសោះចេះតែចង់ចូលមកជិតប្ដីរបស់គេរហូតឃ្លានណាស់អារបស់គេនឹងចាប់ហែកអាយះឥឡូវហើយ ។
បន្ទាប់ពីនឹងទៀតដេហ៊ុនក៏មិនបានទៅណានោះទេគឺមកលួចមើលប្ដីប្រពន្ធដែលតែងតែផ្អែមនឹងហើយមើលហើយក៏ច្រណែននិងញញឹមចុងមាត់តិចៗសម្លឹងទៅពោះរបស់ជីមីនជាប់រហូតមិនដឹងថាគិតចង់ធ្វើអ្វីនោះទេគំនិតអាក្រក់ទៀតហើយមើលទៅ ~,~

💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )Where stories live. Discover now