ភាគទី៣០ : បងថ្នមអូនដូចរាជបុត្រតូច!!!

2.6K 245 3
                                    

ពេលល្ងាចបន្តិចអ្នកដែលមកលេងបានត្រឡប់ទៅវិញអស់ហើយព្រោះមិនចង់នៅរំខានទុកពេលឲ្យនាយតូចបានសម្រាកខ្លះសំខាន់ស្អែកអាចចេញទៅផ្ទះវិញបានហើយមិនបាច់នៅសម្រាកយូរនោះទេហើយយុនហ្គីក៏បានសុំឲ្យម៉ាក់របស់គេយកអ្នកបម្រើពីរនាក់មកផ្ទះផ្ទាល់របស់គេផងដែរដើម្បីជួយមើលថែបោសសម្អាតផងកុំហត់តែប្ដីនេះពេកត្រូវមើលថែកូនពីរនាក់ទៀតគឺកាន់តែហត់ទើបត្រូវការអ្នកបម្រើបន្ថែមបានជួយមើលកូនឲ្យផង
** ក្រាក ** ទ្វាបើកឡើងដោយដៃក្រាស់គឺជាយុនជេស្មាលនេះទើបតែមកមើល ** ផូស ** ខ្នើយកើយចេះហោះៗមកត្រូវកណ្ដាលមុខរបស់នាយដោយស្នាដៃរបស់ជីមីននឹងហើយមិនទាន់បានគេងទេនៅចាំផ្លូវថាពេលណាទើបបានមកនឹងបានខឹងបន្តទៀតកុំឲ្យដាច់ភាគវាស្ដាយ ។

" បងសុំទោស " ដោយដឹងខ្លួនខុសទើបឆាប់និយាយពាក្យនេះចេញមកជាមួយនឹងទឹកមុខដឹងខុសដើរយឺតៗចូលទៅក្បែរនាយតូចធ្វើបែបនេះដើម្បីឲ្យជីមីនទន់ចិត្តនឹងបាត់ខឹង ><

" ទៅយកការងារធ្វើប្រពន្ធទៅ "

" យកយ៉ាងម៉េច? ការងារផ្សេងប្រពន្ធផ្សេងមិនដូចគ្នាទេបងធ្វើការបណ្ដើរនឹកដល់អូនបណ្ដើរចេះតែបារម្ភខ្លាចថាអូនកើតអ្វីធ្ងន់ធ្ងរពេលលឺថាអូនមិនអីបងក៏ធូរចិត្តប៉ុន្តែក៏ព្យាយាមបង្ហើយកិច្ចការឲ្យឆាប់ហើយនឹងបានមកមើលអូននិងកូន "

" ហឹកៗ..បងគួរតែមកមើលសិនការងារទុកពេលក្រោយក៏បាន "

" បើបងទុកបានបងច្បាស់ទុកហើយប៉ុន្តែគេវាសំខាន់ពិតមែនទើបបងមិនអាចចោលបានបងសុំទោសដែលឲ្យអូនចាំផ្លូវមានឈឺត្រង់ណាទេ? យុនហ្គីមើលថែអូនល្អទេ? " ការនិយាយលួងលោមគឺថាផ្អែមស្រទន់ខ្លាំងមែនទែនសូម្បីយុនហ្គីអង្គុយស្ដាប់ក៏ចិត្តត្រជាក់វិញដែរជីមីនងក់ក្បាលជាចម្លើយទៅវិញហើយពេបមាត់បែបញិញក់ទៀតហើយបានគេលួងបានចិត្តណាស់អាចរឹកនឹងសុំទិញលក់អត់?

" ហឹមម..ផ្អែមណាស់ខ្ញុំស្ដាប់ឡើងងងុយគេងហើយល្មមមកមើលកូនម្ដងហើយខ្ញុំបានសម្រាកម្ដង "

" ហើយកូននៅមិនទាន់គេងទៀត? "

" នៅទេពេលនេះបងយកគេងទៅងូតទឹកទៅ..ខ្ញុំទៅរៀបអាហារឲ្យមីនៗ " យុនហ្គីនិយាយហើយក៏ងើបចេញទៅតែម្ដងដោយមិនបានខ្វល់នោះទេថាបងប្រុសរបស់គេអាចធ្វើបានឬអត់នោះបងគេមិនសូវដែលត្រូវធាតុជាមួយក្មេងទេក៏មិនចេះតែការងារបែបនេះដែរបើឲ្យធ្វើម្ហូបអីចេះបើឲ្យងូតទឹកឲ្យក្មេងមិនចេះទេនិយាយត្រង់ពិបាកជាងអ្វីៗទៅទៀត ~,~

💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )Where stories live. Discover now