Part 8 : តើខ្ញុំខុសអីទៅ

4.8K 333 0
                                    

+បន្ទប់

"អ៊ូ…បន្ទប់របស់គេធំណាស់សឹងតែប៉ុនផ្ទះរបស់ខ្ញុំទៅហើយ អឹប …អា៎…ពូកក៏ទន់ទៀតដូចជាគេងលើរោមសត្វចឹង គ្រែនេះទោះគេងគ្នាដប់អ្នកទៀតក៏នៅតែមិនចង្អៀតដែរ ហឺយ…មើលទៅខ្ញុំមានសំណាងបានមកគេងបន្ទប់បែបនេះដែរឬអត់ ណ៎"ថេយ៉ុងដើរមើលជុំវិញបន្ទប់ហើយ គេក្រលេកឃើញគ្រែគេង ក៏ទម្លាក់ខ្លួនពីលើ ពូកនេះទន់ជាងពូកគេនៅផ្ទះទៅទៀត 

"តែទោះបីជា ផ្ទះធំឬកន្លែងគេងល្អយ៉ាងណាក៏ដោយ បើវាគ្មានភាពកក់ក្តៅ ក្ដីស្រឡាញ់ ការមើលថែ ទេនោះក៏គ្មានន័យសម្រាប់ខ្ញុំដែរ"ថេយ៉ុង ស្រាប់តែហូរទឹកភ្នែកមកនៅពេលដែលគេ ចាប់ផ្ដើមគិតពីអតីតកាល របស់ខ្លួន

"ហឹកៗ ខ្ញុំពិតជានឹកពុកខ្លាំងណាស់ ហឹក …បើពេលនេះពុកមិនស្លាប់ចោលកូនទេនោះ ហឹកៗ… កូនប្រហែលជាអាចសម្រេចក្ដីស្រមៃរបស់ខ្លួនឯងបានបាត់ហើយ គ្រួសារយើងក៏ប្រហែលជាមិនអាចធ្លាក់ខ្លួនមកដល់ថ្នាក់នេះដែរ ខ្ញុំក៏មិនត្រូវជាប់ឈ្មោះថាជាក្មេងកំព្រា ដែលត្រូវ មជ្ឈដ្ឋានជុំវិញខ្លួនគេមើលងាយ ហឹកៗៗ…តែព្រហ្មលិខិតដូចជាមិនមេត្តាដល់ខ្ញុំសោះ ហឹក…ហឹកៗ គេយកពុកចេញពីខ្ញុំ អោយខ្ញុំរស់នៅជាមួយម៉ែ ដែលតែងតែវៃខ្ញុំ បំផ្លាញ់ក្ដីស្រម៉ៃរបស់ខ្ញុំ ក៏ដើម្បីតែល្បែង ឯណាទៅភាពកក់ក្តៅដែលខ្ញុំមានកាលពីមុន ឯណាទៅពាក្យលើកទឹកចិត្តដែលតែងតែផ្ដល់អោយខ្ញុំ ពាក្យសម្ដីផ្អែមល្ហែម ហឹកៗ ការបារម្ភ ការថ្នាក់ថ្នម ពីលោកទាំងពីរ ហឹក ហឺៗ តើវាបាត់ទៅណាអស់ហើយ ….សងគ្រួសារដែលកក់ក្ដៅអោយខ្ញុំវិញមក ហឹកហឺៗៗៗ" ថេយ៉ុងស្រែកយំ ទួញសោកយ៉ាងគួរឲ្យអាណិត ទាមទារអ្វីដែលគេចង់បានអោយត្រលប់មកវិញ

បើសិនជាអាចគេពិតជាចង់ត្រឡប់ទៅអតីតកាលវិញណាស់ ទោះបីជាពេលនោះជីវភាពគេមិនមានណាស់ណាក៏ដោយ ប៉ុន្តែគេពិតជាមានក្ដីសុខណាស់។ប៉ុន្តែ អ្វីៗ ត្រូវផ្លាស់ប្ដូរអស់ក្រោយពីការស្លាប់របស់ប៉ាគេ ម៉ាក់គេធ្លាប់តែជាម្ដាយដ៏ល្អ តែប្រែជាមនុស្សញៀនល្បែងដោយសារ គាត់តាមការបបួលរបស់មិត្ត មិត្តភក្តិក៏រើសអើង ព្រោះគិតថាគេជាក្មេងកំព្រាថែមទាំងក្រីក្រទៀត

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now