Part 57 : ឈឺក្រពះ

3.5K 213 0
                                    

+ Morning

ព្រឹកថ្ងៃថ្មីចូលមកដល់ រាងតូចក្រោកពីព្រលឹមមកធ្វើម្ហូបតាមទម្លាប់របស់ខ្លួន ដែលមានតួនាទីជាប្រពន្ធនោះ

«ម៉ែដោះ!!»Tae ស្រដីហៅគាត់ទាំងទឹកមុខញញឹមពព្រាយដើរទៅរកគាត់ អំឡុងពេលដែលម៉ែដោះកំពុងតែរៀបចំធ្វើម្ហូប

«Tae ! ភ្ញាក់ហើយហេស៎…ថ្ងៃនេះចង់ធ្វើម្ហូបអី ចាំម៉ែដោះជួយរៀបចំអោយ»ម៉ែដោះ មាត់និយាយតែដៃនៅបន្តធ្វើការងារគាត់ដដែល 

«ខ្ញុំមិនដឹងទេថាគួរធ្វើអ្វីញុាំនៅព្រឹកនេះ ប៉ុន្តែខ្ញុំចង់ញ៉ាំសាច់ត្រី »Tae ក្រវីក្បាលមិនដឹងគួរធ្វើអ្វី រាងតូចឈរគិតមួយសន្ទុះក៏នឹកឃើញដល់សាច់ត្រីមានអារម្មណ៍ថាឃ្លានចម្លែក

«អា៎…បើចឹងថ្ងៃនេះធ្វើម្ហូបចេញពីសាច់ត្រីតែម្ដងទៅ ចាំម៉ែដោះយកត្រីទៅធ្វើអោយ»ម៉ែដោះ លឺបែបនេះក៏ផ្ដល់ជាយោបល់ដល់គេ រាងតូចក៏ងក់ក្បាលយល់ព្រម ទើបម៉ែដោះដើរទៅបើកទូរទឹកកកយកត្រីទៅធ្វើ 
ចំណែកTaehyung ក៏ចាប់ផ្តើមធ្វើម្ហូបបណ្ដើរៗ 

«ម៉ែដោះ! ត្រីធ្វើរួចឬនៅ បាទ»Tae សួរទៅគាត់ ក្រោយពីរង់ចាំអស់មួយសន្ទុះដែរហើយនៅមិនទាន់ឃើញគាត់យកត្រីមកទៀត

«រួចហើយៗ»ម៉ែដោះ ប្រញាប់លាងត្រីអោយស្អាតមុននិងយកមកអោយ Tae ប៉ុន្តែគេបែរជាធ្វើមុខជូរ លើកដៃខ្ទប់មាត់រត់ទៅបន្ទប់ទឹកបាត់

«អ៊ួក…អ៊ួក»Tae គ្រាន់តែមកដល់បន្ទប់ទឹកភ្លាមក៏ក្អួតយកៗ តែម្ដង

«Tae កើតអីនិងហាស៎…ឆាប់បើកទ្វារឲ្យម៉ែដោះចូលផង»ម៉ែដោះ រត់មកសួរទាំងភ័យ ស្រែកអោយអ្នកខាងក្នុងបើកទ្វារឲ្យគាត់ ព្រោះរាងតូចចាក់គន្លឹះខាងក្នុងហើយ

«ខ្ញុំ…អ៊ួក…មិនអីទេម៉ែដោះ»Tae ប្រឹងហើបមាត់ប្រាប់គាត់កុំអោយបារម្ភ តែនិយាយមិនទាន់ទាំងបានស្រួលបួលផងក៏ត្រូវក្អួតមកទៀតបាត់ទៅហើយ

«មិនអីយ៉ាងម៉េច ក្អួតខ្លាំងដល់ថ្នាក់នេះទៅហើយ ឆាប់បើកទ្វារឲ្យម៉ែដោះចូលទៅមើលបន្តិចទៅ»ម៉ែដោះ ព្យាយាមគោះទ្វារហៅរាងតូចអោយគេមកបើក ក្នុងចិត្តក៏រឹតតែភ័យលើសដើមព្រោះតែសម្លេងរាងតូចក្អួតមិនឈប់សោះ 

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now