Part 65 : ហេតុអីបានជានាងស្លាប់

3.3K 179 0
                                    

គេតែងតែនិយាយថាក្រោយភ្លៀងមេឃនិងស្រឡះ បន្ទាប់ពីរឿងរ៉ាវអាក្រក់ៗបានកន្លងទៅ ពេលនេះមានតែរឿងល្អៗចូលមក ដូចជាគូរស្នេហ៍មួយគូរនេះយ៉ាងចឹង ទោះបីជាពួកគេមានស្នេហាដែលខុសធម្មតាជាតិ មិនសូវមានអ្នកទទួលស្គាល់ ឬអាចនិយាយបានថាទទួលរងនូវការរិះគន់ពីសំណាក់ខាងក្រៅ ប៉ុន្តែពួកគេនៅតែកាន់ដៃគ្នាបន្តទៅមុខមិនរាថយ មិនអោយឧបសគ្គផ្សេងៗមក រារាំងពួកគេបានឡើយ ពេលខ្លះក៏ធ្លាប់មានរឿងរកាំរកុះជាមួយនិងគ្នារហូតដល់បែកបាក់គ្នាក៏មាន ប៉ុន្តែសេចក្តីស្នេហា ទំហំនៃចិត្តដែលស្រលាញ់ ដែលជាហេតុបណ្ដាលឲ្យពួកគេត្រូវមកជួបជុំគ្នាវិញ ព្រោះម្នាក់ៗសុទ្ធតែត្រូវការគ្នាទៅវិញទៅមក មិនអាចរស់ដោយខ្វះម្នាក់ណាបានឡើយ។

ភូមិគ្រឹះ Jeon ដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់ ពេលនេះគឺអ៊ូអរខុសធម្មតា អ្នកបម្រើរត់ខ្វែងដៃខ្វែងជើងគ្នាប្រញាប់ប្រញាល់រៀបចំម្ហូបអាហារទទួលស្វាគមន៍លោកម្ចាស់ដែលត្រលប់មកភូមិគ្រឹះវិញ បន្ទាប់ពីគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល1ខែមកនេះ មើលទៅម្នាក់ៗសប្បាយចិត្តខ្លាំងណាស់

ងុឺត~~ សម្លេងបានមកឈប់ចតនៅពីមុខភូមិគ្រឹះ បណ្ដាអ្នកបម្រើក៏នាំគ្នាមកឈរជាជួរចាំទទួលលោកម្ចាស់

«សូមអញ្ជើញបាទ!!»Bell ចុះមកបើកទ្វាអោយចៅហ្វាយ មុននិងរាដៃបើកផ្លូវអោយនាយដើរចូលទៅខាងក្នុងដែលមានអ្នកបម្រើជាច្រើនមកឈរចាំទទួលនោះ ធ្វើឲ្យ Jungkook ជ្រួញចិញ្ចើមឆ្ងល់ តែខ្ជិលគិតច្រើនក៏ចុះពីលើឡាន

«ម៉ោះ!! អូនសម្លាញ់ ប្រយ័ត្នផង»Jungkook ចុះពីលើឡានមុននិងហុចដៃអោយទៅអ្នកជាប្រពន្ធកាន់ចេញពីក្នុងឡានមក Tae ញញឹមកាន់ដៃប្ដីដើរចូលទៅក្នុងភូមិគ្រឹះ ខណៈពេលដែលដៃរបស់ Jungkook ដែលនៅទំនេរម្ខាងទៀតនោះ លើកមកក្រសោបចង្កេះមួយក្បាប់របស់ Tae ជាប់

«សូមស្វាគមន៍លោកម្ចាស់ ក្នុងការវិលត្រឡប់មកវិញ»អ្នកបម្រើទាំងអស់និយាយព្រមគ្នា ភ្ជាប់ជាមួយនិងស្នាមញញឹម ទៅកាន់លោកម្ចាស់

«ហើយថ្ងៃនេះអ្នកទាំងអស់គ្នាកើតអី បានជានាំគ្នាមកឈរត្រៀបត្រាពេញមុខភូមិគ្រឹះបែបនេះ ហើយនៅមកនិយាយស្អីប្លែកៗ ធ្វើមើលតែខ្ញុំបាត់ទៅណារាប់ខែ»Jungkook សួរទាំងមិនយល់ នេះពួកគេកំពុងតែលេងស្អី នាយមិនយល់ទេ

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now