Part 45 : ខ្ញុំឈឺ

3.3K 217 3
                                    

@ JEON'G

វត្តមានរបស់ Fuji ថ្ងៃនេះបានធ្វើឲ្យបុគ្គលិកនៅក្នុងក្រុមហ៊ុនភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះមិនដែលឃើញនាងពីមុនមក អ្វីដែលកាន់តែពិសេសនោះគឺនាងមកជាមួយនឹង CEO Jeon ទៀតផង ។ កាលពីមុនធ្លាប់តែឃើញនាយកប្រតិបត្តិនៅទីនេះ បណ្ដើររាងតូច Taehyung មក ចុះពេលនេះ ហេតុអ្វីបានជាចេញមនុស្សស្រីប្លែកមុខម្នាក់នេះវិញ តើនាងត្រូវជាអ្វីនិង CEO Jeon ទៅ?

+ Office

«Fuji!! អង្គុយលេងលើសាឡុងនេះហើយ… បងធ្វើការ»Jungkook ថាតែប៉ុណ្ណឹងក៏ដើរទៅរកតុធ្វើការរបស់នាយបាត់ មើលទៅសោះកក្រោះណាស់មិនដូចពេលនៅភូមិគ្រឹះនោះទេ

«បងកើតអីមែនទេ…ខ្ញុំឃើញបងមុខមិនរីកសោះ តាំងពីឃើញ Tae ឡើងឡានជាមួយនិងបុរសម្នាក់នោះ»Fuji នាងឆ្ងល់មកយូរហើយ ដោយគ្រាន់តែឃើញរាងតូចជិះទៅជាមួយអ្នកផ្សេងសោះ មុខរបស់នាយក៏ចាប់ផ្តើមប្រែប្រួលមកជាក្រញូវភ្លាមៗ

«គ្មានអ្វីទេ…អូនគិតច្រើនពេកហើយ»Jungkook ដំបូងក៏ភ្ញាក់ដែរ ពេលត្រូវនាងចាប់បាន ប៉ុន្តែប្រឹងធ្វើធម្មតាវិញ តើមុននេះនាយបង្ហាញអាការៈច្បាស់ដល់ថ្នាក់និងហេស៎ ទើបមានគេចាប់បានបែបនេះ

«កុហក!! ទឹកមុខបងបញ្ជាក់ច្បាស់ណាស់ថាបងកំពុងតែប្រច័ណ្ឌគេ…»Fuji ម៉េចនិងជឿសម្ដីរបស់ នាយទៅ  បើទឹកមុខបង្ហាញមកច្បាស់ៗបែបនេះទៅហើយនិង 

«កាន់តែផ្ដេសផ្ដាសហើយ…មានហេតុផលអី ដែលបងត្រូវទៅប្រច័ណ្ឌគេនោះ»Jungkook តបទៅវិញទាំងមិនពេញចិត្ត ម៉េចក៏មកចោទនាយបែបនេះ 

«បងមានរឿងលាក់បាំងនិងខ្ញុំដែរទេ…»Fuji នៅតែមិនជឿរាងក្រាស់ ទើបជម្រិតសួរនាយបន្តទៀត យ៉ាងណាថ្ងៃនេះនាងត្រូវតែដឹងរឿងគ្រប់យ៉ាងអោយបាន

«ហ្អើយ…Fuji !! វាជារឿងផ្ទាល់ខ្លួនរបស់បង អូនកុំចេះដឹងអី»Jungkook ដកដង្ហើមធំ ទាំងធុញទ្រាន់និងនាងដែលសួរនាំនាយមិនឈប់ បើដឹងបែបនេះមិនយកមកជាមួយនោះទេ នាំតែរំខាន

«ហឹស…ក៏បាន!! បើចឹងខ្ញុំទៅជួបមិត្តចាស់របស់ខ្ញុំហើយ បងធ្វើការបន្តចុះ»Fuji ពេល Jungkook ថាអោយបែបនេះក៏ខឹងដែរ តែធ្វើអ្វីនាយមិនបានព្រោះនាងមានឈ្មោះត្រឹមជាប្អូនដូច្នេះហើយ នាងមិនអាចទៅជម្រិតសួរនាយខ្លាំងជាងនេះទេ

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Onde histórias criam vida. Descubra agora