Part 18 : ខ្ញុំពេញចិត្ត

4.9K 305 1
                                    

ក្រលេកមកមើលកម្លោះតូចយើងវិញម្ដង ពេលនេះកំពុងតែញាប់ដៃញាប់ជើង ប្រញាប់រៀបចំខ្លួនដើម្បីទៅធ្វើការ។ ថ្ងៃនេះគេក្រោកយឺតជាងរាល់ដង មកពីយប់មិញគេចូលគេងយប់ជ្រៅពេក មិនដឹងជាគិតស្អីខ្លះទេបានជាចូលគេងយប់ជ្រៅបែបនេះ ដល់ពេលព្រឹកឡើងក៏ដេកខកម៉ោងទៅធ្វើការទៀត ។

"ហ្អើយ…ម៉ោងជិត 8 ហើយ "ជីមីន ប្រញាប់ប្រមូលរបស់ដែលគេត្រូវយកដាក់តាមខ្លួនគ្រប់ពេលនោះ ញាត់ទៅក្នុងកាតាប ក្រោយពីប្រមូលរួចរាល់ហើយ ជីមីនក៏ដើរចេញមកខាងក្រៅបន្ទប់ដើម្បីទៅយកម៉ូតូជិះទៅធ្វើការ(ជីមីន នៅបន្ទប់ជួល)

"ចង្រៃយ៍!!ម៉ូតូបែកកង់…"ជីមីន ឡើងម៉ូតូបម្រុងនឹងបញ្ឆេះម៉ូតូទៅហើយតែគេក៏មានអារម្មណ៍ថា ម៉ូតូទាបជាងរាល់ដង ដល់ពេលចុះមកមើលទើបដឹងថាម៉ូតូរបស់គេបែកកង់ហើយ

"ហា៎…ហឹក..ហឹក..ហេតុអ្វីបានជាមកបែកកង់អីនៅពេលនេះទៅវិញ មនុស្សកំពុងតែប្រញាប់ផង ស៊យជាន់ស៊យហើយពេលនេះ"ជីមីន គ្រាន់តែឃើញសភាពម៉ូតូហើយ ក៏ដាក់ខ្លួនអង្គុយយំយកតែម្ដង ថ្ងៃនេះជាថ្ងៃស៊យស្អីទៅបានគេជួបផ្ទួនៗគ្នាបែបនេះ

ជីមីន ជូតទឹកភ្នែកខ្លួនឯងចេញ ហើយក៏ងើបឡើងដើរចេញទៅខាងក្រៅដើម្បីរកតាក់ស៊ីជិះបើគេរវល់តែយំ មួយថ្ងៃនេះប្រហែលជាមិនបានទៅធ្វើការទេមើលទៅ

"ហេតុអ្វីថ្ងៃនេះគ្មានតាក់ស៊ី ឆ្លងកាត់តាមនេះសោះចឹង ហឹកៗ..ខ្វះតែ 10 នាទីទៀតទេដល់ម៉ោងចូលធ្វើការហើយ តែពេលនេះខ្ញុំបែរជារកស្អីជិះទៅមិនទាន់បានផង"ជីមីន គេឈរចាំមើលផ្លូវក្រែងមានតាក់ស៊ីជិះឆ្លងកាត់ តែគេចាំមួយសន្ទុះហើយគ្មានឃើញសោះ ម៉ោងក៏កាន់តែកៀកទៀត

ជីមីនដោយអស់ជម្រើសក៏សុខជិតដើរទៅធ្វើការតែម្ដង បើនៅចាំទៀតមិនដឹងជាស្មាលណានោះទេ រាងតូចដើរផងរត់ផង ចំណែកដៃលេងខ្សែកាតាប ហក់លោតៗ ដូចជាកូនក្មេងដើរទៅសាលារៀនចឹង 
នាយតូចដើរសុខៗស្រាប់តែ…

តីត~តីត

"អួយ…សុីផ្លេឡាន រកឪឯងស្អីនិងហា៎ស"ជីមីន ភ្ញាក់ព្រឺត្ត ពេលដែលគេដើរសុខៗ ក៏មានឡានអ្នកណាក៏មិនដឹងមកសុីផ្លេដាក់គេ ភ័យសឹងលោះប្រលឹងទៅហើយ

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now