ភាគទី៣២ : វិធីឲ្យប្ដីនិយាយរក

2.2K 231 4
                                    

" ចុះអ្នកនាង? លឺថាមិនទាន់មានគូទេ " យុនហ្គីងាកមកសួរទៅនាងម្នាក់នោះវិញព្រោះអ្នកណាក៏ដឹងថានាងនៅទំនេរយូរហើយមិនឃើញយកសង្សារឬក៏រៀបការអ្វីសោះមកនិយាយទើសលើរឿងរបស់គេប៉ុន្តែមិនមើលខ្លួនឯងទេគិតពីរឿងខ្លួនឲ្យច្រើនទៅល្អជាងកុំពូកែចេះដឹងរឿងគេពេកវាអត់សីលធម៌
នាងតូចញញឹមបន្តិចពេលលឺសំណួរនេះហើយមិនបានខ្លាចនឹងឆ្លើយនោះទេ ><

" ខ្ញុំរើសបន្តិចប្រុសៗដែលចូលមកគឺអត់មានការទាំងអស់ទើបខ្ញុំសុខចិត្តនៅទំនេរប៉ុន្តែបើលោកចាប់អារម្មណ៏នោះខ្ញុំនឹងព្រម " និយាយមិនខ្មាសមាត់យុនហ្គីលឺហើយក៏ចងចិញ្ចើមនិងសើចក្រហឹមដើមករបន្តិចដូចជាកំពុងអស់សំណើចនូវរឿងអ្វីមួយ

" នាងមិនគួរយកពេលមកទាក់ទាញខ្ញុំនោះទេព្រោះថាខ្ញុំមានម្ចាស់ៗកាចណាស់ "

" ហិហិៗ..លោកខ្លាចប្រពន្ធឬ? មនុស្សអង់អាចដូចលោកមិនគួរណាត្រូវខ្លាចប្រពន្ធនោះទេគ្មានអ្វីអស្ចារ្យឡើយ " នាងចូលមកក្បែរដើរមកពីក្រោយនាយលើដៃអោបករនិយាយបែបលួងចិត្តឲ្យទន់នឹងខ្លួនកាយវិការឲ្យដៃទាក់ទាញមិនធម្មតាទេព្រាននារីល្មមៗបែបចាប់នាងនឹងបាត់ហើយ ><
** តុកៗៗ ** សម្លេងគោះទ្វាបន្លឺឡើងយុនហ្គីក៏ទាញដៃនាងចេញវិញឡើងលឿននិងឲ្យនាងឈរទៅម្ខាងដើម្បីកុំឲ្យមានគេចូលមកយល់ច្រឡំលើខ្លួនច្បាស់ជាចប់ហើយពិបាកបកស្រាយណាស់ ។

" លោកប្រធានមានគេមករក "

" ឲ្យគេចូលមកចុះ " លេខារបស់នាយចេញទៅវិញហើយក៏មានបុរសម្នាក់ដើរចូលមកដោយប្រើខ្សែភ្នែកសម្លឹងស្រីដែលឈរក្បែរនេះមិនដាក់ភ្នែកហើយគេជាយុនជេនឹងហើយគ្មានអ្នកណាទឆ្ងាយទេ

" បងប្រុស? មករកខ្ញុំមានការអ្វី " យុនជេអង្គុយចុះសិនហើយស្រីម្នាក់នោះក៏ភ្ញាក់ផ្អើលដែរបានឃើញបងភ្លោះរបស់យុនហ្គីនាងមិនដែលដឹងទេទើបនៅស្ងៀមៗចាំស្ដាប់បងប្អូនគេនិយាយគ្នាក្រែងបានដឹងរឿងអ្វីខ្លះប៉ុន្តែមិនបានផលទេគឺពួកគេងាកមកនាងដើម្បីឲ្យចេញក្រៅគេត្រូវការនិយាយបែបផ្ទាល់ខ្លួន ~,~

" នាងចេញហើយបងនិយាយមក "

" នាងជាអ្នកណា? លើកមុនយើងឃើញឯងនិងនាងជិះឡានជាមួយគ្នាទៀតកុំឲ្យដូចអ្វីដែលយើងគិតឲ្យសោះណា " ថ្ងៃមុននោះគឺជាយុនជេដែលបានឃើញស្រីម្នាក់នឹងចេញពីឡានរបស់យុនហ្គីនាយបានយករូបថតចេញមកឲ្យមើលទៀតសុទ្ធតែថតទុកស្រួលមកសួរនាំឲ្យដឹងរឿងនឹងហើយព្រោះគេដឹងចរឹកប្អូន

💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )Where stories live. Discover now