** តឹងៗៗ ** នៅពាក់កណ្ដាលយប់សម្លេងសារលោតឡើងជាបន្តបន្ទាប់រហូតមិនឈប់សោះយប់ស្មានេះហើយតើអ្នកណាក៏ទំនេរម្លេះផ្ញើមកទាំងកណ្ដាលយប់នឹង? គ្មានអ្នកណាភ្ញាក់ទេមានតែជីមីនដែលលឺសម្លេងនេះក៏បើកភ្នែកមកទាញទូរស័ព្ទមកមើលប៉ុន្តែជារបស់យុនហ្គីទេមិនមែនរបស់គេឡើយដំបូងមិនចង់បើកមើលទេតែចុងក្រោយក៏សម្រេចចិត្តមើលបន្តិចទៅក៏វាមិនអីដែរទូរស័ព្ទប្ដីក៏ដូចរបស់ប្រពន្ធដែរមិនចឹង?
" ជាអ្វីនឹង? " ចងចិញ្ចើមបន្តិចនឹងងាកទៅសម្លឹងយុនហ្គីរួចក៏ចុចបិទទូរស័ព្ទវិញនិងដាក់ខ្លួនគេងបន្តទៀតដោយមិនបាននិយាយអ្វីទាំងអស់ ។
៚ ព្រឹកថ្ងៃបន្ទាប់ប្ដីទាំងពីរចេញទៅធ្វើការធម្មតាឯជីមីនក៏បានចេញទៅក្រុមហ៊ុនដូចគ្នាដោយគ្មានអារម្មណ៏ក្នុងខ្លួនសោះចេះតែគិតដល់សារពីយប់មិញនេះឯងគិតដល់ភ្លាមទឹកភ្នែកក៏ហូរមកដោយមិនដឹងហេតុផលសោះ ><" កើតអ្វីមែនទេកូន? " លោកផាកចូលមកមើលកូនប្រុសថាធ្វើការយ៉ាងម៉េចដែរប៉ុន្តែចូលមកឃើញកូនអារម្មណ៏មិននៅក្នុងខ្លួនហើយថែមទាំងយំទៀតអ្នកណាមិនបារម្ភមិនដឹងថាកើតអ្វីទេសុខៗទៅជាបែបនេះទៅវិញ ។
" អត់មានអ្វីទេប៉ា "
" បើមានរឿងមិនសប្បាយចិត្តប្រាប់ប៉ាៗនឹងជួយអ្នកណាធ្វើឲ្យកូនពិបាកចិត្តប៉ានឹងចាត់ការវាឲ្យ " លោកផាកស្រលាញ់កូនណាស់មិនដែលហ៊ានទាំងវៃមួយដៃផងឃើញកូនយំបែបនេះគាត់នៅមិនស្រណុកខ្លួនទេជីមីនមិនដែលយំទេតាំងពីតូចមកតែងតែញញឹមសើចសប្បាយរហូតនឹង ><" កូនអត់មានអីទេរឿងតិចតួចកូនអាចចាត់ការខ្លួនឯងបានហើយ "
" ឲ្យច្បាស់បើប៉ាដឹងថាអាកូនភ្លោះនោះធ្វើឲ្យកូនពិបាកចិត្តមានរឿងធំហើយ " ជីមីនញញឹមដាក់លោកផាកវិញមើលចុះបារម្ភពេកហើយលោកប៉ាសំនប់ចិត្តអើយប្ដីល្អៗបែបនេះគ្មានហ៊ានធ្វើបាបចិត្តកូនប្រុសប៉ាទេកុំភ័យអីចាំតែព្រួយទៅបានហើយអរទេៗច្រឡំចាំតែសប្បាយចិត្តគឺគ្រប់ហើយ ~,~
បន្ទាប់មកគាត់ក៏បានឲ្យឯកសារប៉ុន្មានទៀតទៅជីមីនពិនិត្យមើលរួចក៏ចេញទៅវិញដោយច្បាស់ចិត្តថាកូនមិនអីគឺធូរចិត្តហើយមិនបារម្ភច្រើន ។
YOU ARE READING
💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )
Short Story" អូនស្រលាញ់ប្ដីទាំងពីរស្មើៗគ្នា " ជាប្រលោមលោកប្រុសនិងប្រុសលាយជាមួយស្នេហាមនោសញ្ជេតនាកំប្លែងការប្រច័ណ្ទហួងហែង Yoonmin = Yoongi Top / Jimin Btt 14.06.21 Write by : PICH