ភាគទី៣៥ : បងនឹងបានដូចបំណង

2.2K 225 9
                                    

ចេញពីចាត់ការរឿងសំខាន់រួចរាល់ហើយនាយតូចបានបើកឡានចូលទៅផ្សារទំនើបដើម្បីទិញរបស់ចៃដន្យក៏បានជួបនឹងថេយ៉ុងនិងជុងហ្គុកកំពុងតែបណ្ដើរគ្នាទាំងស្នាមញញឹមឃើញគ្នាហើយបានចូលមករកគ្នាបន្តិចសិនទៅមកពីឃើញជីមីនកំពុងរកមើលអ្វីម្យ៉ាង ><

" ឯងកំពុងរកមើលអ្វី? " ជីមីនលឺសម្លេងរកពីថេយ៉ុងក៏ងាកទៅញញឹមដាក់និងក្រវីក្បាលដោយបញ្ជាក់ថាមិនបានរកមើលអ្វីទេហើយគេក៏មិនចង់ឲ្យដឹងដែរពេលបានរបស់ដែលចង់បានហើយក៏ដើរមកក្រៅវិញនិងនិយាយលេងជាមួយមិត្តបន្តិចបន្តួចសិន ។

" មានកូនរវល់ណាស់មែនទេ? "

" មិនសូវរវល់ទេមានអ្នកបម្រើចាំមើលថែហើយយើងក៏ទំនេរច្រើនដែរមិនហត់មើលកូនដូចគេឯងនោះទេ " បានអីហត់នឿយបើប្ដីមិនឲ្យធ្វើអ្វីផងនឹងនៅតែផ្ទះដេកសុីយ៉ាងរំភើយទៀតក៏គ្មានអ្នកស្ដីឲ្យដែរកាលដែលនាយតូចចង់ទៅធ្វើការនៅក្រៅមកពីមិនចង់នៅផ្ទះនិងចង់ដឹងពីប្ដីទាំងពីរថាធ្វើអ្វីខ្លះពេលនៅក្រុមហ៊ុនហេតុនេះហើយទើបគេដឹងច្រើនពីយុនហ្គីនិងឆេយ៉ុង ><

" ហេតុតែគេមានប្ដីស្រលាញ់ថ្នាក់ថ្នម "

" យើងមិនបានស្រួលចិត្តរហូតទេពេលខ្លះតែងពិបាកចិត្តព្រោះថាប្ដីយើងមានមន្ដស្នេហ៏ណាស់ស្រីណាក៏ចូលមកជិតដែរពិបាកតាមហួងហែងដល់ហើយ "

" និយាយដូចមានស្រីមកតោងប្ដីឯង? " ថេយ៉ុងចងចិញ្ចើមដាក់នាយតូចនិយាយចេញមកដូចជាកំពុងតែមានរឿងអ្វីអញ្ចឹងមិនប្រាប់គ្នាឲ្យដឹងខ្លះទេឬ?

" មានតើស្រីនឹងមុខក្រាស់ណាស់ "

" ត្រូវការឲ្យយើងជួយទេ? ប្រាប់បានយើងចាត់ការឲ្យដើម្បីមិត្តសម្លាញ់សប្បាយចិត្ត " ថេយ៉ុងពេញចិត្តនឹងជួយឲ្យតែប្រាប់ព្រោះថាគេមិនចូលចិត្តមនុស្សណាមកធ្វើបាបជីមីនទេតែងគាំទ្រនឹងទង្វើគ្នាទៅវិញទៅមកនិងមិនដែលលាក់បាំងរឿងជាមួយគ្នាឡើយមានអ្វីតែងនិយាយប្រាប់គ្រប់រឿងទាំងអស់នឹង ><

" ចង់ជួយយោបល់ពីឯងប្រសិនបើជាស្រីនោះមកឲ្យដៃប្ដីឯងហើយចាប់នាងបានតើឯងនឹងធ្វើអ្វីលើនាងមុនគេ? " ថេយ៉ុងលឺសំណួរហើយក៏សញ្ចឹងគិតបន្តិចសិននិងងាកមកសម្លឹងមុខជុងហ្គុកតិចដែរមុននឹងឆ្លើយទៅជីមីនវិញ

💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )Where stories live. Discover now