ភាគ២:ស្និតស្នាល♛

883 58 0
                                    

យូរទៅកាន់តែយូរទៅ ពេលខ្លះពេលវេលាអាចកែប្រែចិត្តមនុស្សម្នាក់បាន កន្លងទៅមួយខែចាន់ និងម៉េងក៏រៀងស្និតនឹងគ្នា

//ថ្ងៃមួយនៅសាលា//
«អាចង្រៃ»ស្រីជើងល្អមករៀនបានមួយខែប៉ុណ្ណោះ តែឡូវទៀតហើយ
«អូយ ខ្ញុំឈប់ហើយ ឈប់វាយខ្ញុំទៅ»
«ល្អ»
«នែនាង មកណេះ មកអង្គុយវិញអោយលឿន»ចាន់អង្គុយនៅតុឃើញក៏ស្រែកហៅមក
«ឃើញទេ ខ្ញុំអាចការពារឯងបានណា»
«នាងចូលចិត្តវាយគេបែបនឹងមែនទេ»
«ទេ ខ្ញុំវាយតែអ្នកណាដែលធ្វើបាបឯងប៉ុណ្ណោះ»
«ហ្អើយ បានហើយយ៉ាត់គ្រូអោយដូរថ្នាក់ទៀតទៅ»
«អោយតាអ្នកណាហ៊ានធ្វើបាបឯង ប្រាប់ខ្ញុំមកចុះ ទុកអោយខ្ញុំអ្នកចាត់កា»
«គ្រូមកហើយបិទមាត់ទៅ»
«Ok!!»

ចាន់ឥឡូវជាមនុស្សស្ងៀមស្ងាត់តាំងពីលែងមានវត្តមាន
Fanxingមកគេហាក់មិនសូវជឿ មិនទុកចិត្តនឹងសម្ដីអ្នកណាទៀតទេ មិនចង់ខកចិត្តម្ដងទៀត

«ចាន់ខ្ញុំទៅផ្ទះមុនហើយណា»
«បាទ»
«កុំធ្វើមុខចឹងមើល មិនួអោយស្រឡាញ់ទេ»ម៉េងចាប់ទាញថ្ពាល់ចាន់អោយញញឹម
«ឈឺលែងទៅ»
«អូ!!មិនស្មានថាឯងត្រជាក់ចឹងសោះ»
«ទៅផ្ទះទៅ»
«ដឹងហើយ ស្អែកជួបគ្នាណា»
«ចាន់»
«បងប្រុស»
«តោះទៅបងនាំឯងទៅញុំានំណា»
«ហឹម មិនទៅផ្ទះទេហ៎បង»
«ញុំានំហើយចាំទៅផ្ទះ!!Ok?»
«បាទ»ចាន់ញញឹមតែជាមួយគ្រួសារប៉ុណ្ណោះ

ចាន់ជាក្មេងដែលពូកែរៀបឆាប់យល់ ឆ្លាតរាល់ឆ្នាំគេតែងតែបានលិខិតសរសេីរទៅផ្ទះជានិច្ច (ពេលវេលាលឿនណាស់ដោយសារអ្នកសរសេរខ្ជិល ហិហិ) ដូចគ្នាដែលឆ្នាំនេះគេរៀនដល់ថ្នាក់វិទ្យាល័យហើយ

ឆ្នាំ២០១៦ ចាន់អាយុ១៦ឆ្នាំ រៀនវិទ្យាល័យថ្នាក់ទី១២
ឯZhou chengរៀនតនៅក្រៅប្រទេស និងធ្វើការ
នៅទីនោះមិនទាន់មកចិនវិញទេ

«ចាន់ហា យើងស្រឡាញ់ឯងជាងគេ»
«សុំទោស យើងមិនស្រឡាញ់ស្រីជើងកាចដូចឯងទេ»
«យើងជើងកាច មើលយ៉ាងម៉េចថាជើងយើងកាច នែដើរ
ធម្មតាដូចគេដូចឯងនឹង»និយាយហើយដើរអោយមើល
ទៀត
«យើស នាងម៉េងសម្ដីថ្លោះណាស់ណ៎»
«សរសើរយើងមួយម៉ាត់ទៅវាថី ម្ងៃៗឯងជេរយើងជាងម៉ែយើងទៀត»
«បើឃើញមុខឯង យើងចូលចិត្តជេរជាងសរសើរ ហើយណាមួយឯងនឹងគ្មានកន្លែងណាអោយយើងសរសើរ»
«អាកាចាន់ អាចង្រៃ ដៀលកប់ៗមាត់»ម៉េងដោះស្បែកជើងដេញគប់ចាន់ពេញបរិវេណគេលេងបាល់បោះ

ជំពាក់ស្នេហ៍𝖢𝖤𝖮វ័យក្មេង♛(End)Where stories live. Discover now