ភាគ៧:អ្វីមួយដែលយើងនឹកស្មានមិនដល់♛

506 41 0
                                    

//២ខែក្រោយមក//
ការចូលធ្វើការរបស់ចាន់ដំណើរការទៅយ៉ាងរលូន ចំណែកប្រឡងក៏ចេញលទ្ធផលដែរ គឺចាន់ជាប់
និទេស A ចំណែកម៉េងB+ ខ្វះមួយសប្ដាហ៍ទៀតចូលរៀនសកលវិទ្យាល័យហើយ
«កាចាន់ការងារថ្ងៃនឹងយ៉ាងម៉េចដែរ»
«គឺធម្មតាទេ»
«បានធ្វើលេខាCEOសំណាងណាស់គេ»
«យើងក៏មិនយល់គាត់អោយមនុស្សដូចយើងធ្វើជាលេខា»
«មកពីឯងវាឆ្លាត»
«សរសើរលេង ក៏មែន»
«អាឆ្កួតនេះ»

ពួកគេធ្វើដំណើរទៅផ្ទះសើចសប្បាយតាមផ្លូវ រឿងការងារចាន់លាក់មិនអោយម៉ាក់ប៉ាគេដឹងទេ
«មកពីរៀនវិញហើយហេសកូន»
«បាទ»សម្ដីសោះកក្រោះ
«មិនហូបបាយសិនទេ»
«អត់ទេខ្ញុំមិនឃ្លាន»ចាន់ឡើងទៅលើបាត់
«ចាន់ឥឡូវប្រែច្រើនណាស់ មិនសូវនៅផ្ទះហើយមិនសូវនិយាយជាមួយពួកយើងទៀត»
«កុំពិបាកចិត្តអីអូន»
«មិនអោយពិបាកចិត្តយ៉ាងម៉េច គេក៏កូនយើងដែរ»
«ដឹងហើយ ប្រហែលមិនពីគេរវល់រៀនហត់ទើបចង់សម្រាកនឹងណា»
«ហឹមសង្ឃឹមចឹងចោះ»

//ម្ខាងទៀត//
«អ្នកនាង...»
ប្រាវ~~~~
«ខ្ញុំសុំទោសអ្នកនាង»ហាវីននិយាយទាំងញ័រមាត់
«ការងារប៉ុណ្ណឹងឯងសើបរាប់ខែ»
«គឺ...នៅទីនោះមានគេបំបិទមិនអោយរកព័ត៌មានពីគេម្នាក់
នេះបាន ទើបពិបាកក្នុងការសើបណាស់»
«ហឹស សើបបានប៉ុណ្ណាយកអោយយើងមើលមក»
«គឺបុរសម្នាក់នឹងឈ្មោះ Xiao ZhouChengជាកូនលោក
សៀវម្ចាស់ក្រុមហ៊ុនXZ....»
«សុំអាសាច់ការណ៍មក រឿងមិញយើងដឹងមុនឯងទៀត»
«គាត់ជាប់អាហាររូបករណ៍ទៅរៀនសហរដ្ឋអាមេរិកផ្នែកDoctor....»
«តទៀត!!!!!ហើយវាថីនឹងញ័រដូចកូនសត្វធ្លាក់ទឹក»
ហាវីនក៏រៀបរាប់ប្រាប់ម៉េងគ្រប់យ៉ាងដែលគេសើបបាន
«នៅពេលនេះមិនដឹងថាគាត់ស្លាប់បាត់ឬក៏រស់ទេ តែបើតាមខ្ញុំគិតសង្ឃឹមរស់មានតិចណាស់»
«ហឹមហើយចុះម្នាក់ដែលមកចិនកាលពី២ខែមុនជាអ្នកណា ឮចាន់ប្រាប់ថាគេមកលេងឪពុកម្ដាយគេ»
«គេមិនមែនZhou cheng ពិតប្រាកដទេ»
«អូ!ចៃដន្យដ៏ហើយណ៎លើកលោកនេះមានមនុស្សពីរនាក់
ដែលមុខដូចគ្នា»
«ខឹះ ខឹះ...»សម្លេងសើចរបស់ហាវីន
«នែឯងសើចស្អី»
«គឺថាអ្នកនាងនេះជាស.វទី២១ណា»
«ស.វទី២១តើវាយ៉ាងម៉េច?»
«អ្វីគ្រប់យ៉ាងអាចផ្លាស់ប្ដូរបានដោយគ្រាន់តែមានលុយ
ប៉ុណ្ណោះ»
«ឯងចង់បានន័យថាគេកែរមុខអោយដូចZhou cheng»
«ប្រហែលហើយ»
«ចឹងបានវាហ៊ានរំលោភកាចាន់»
«អ្នកនាងថាម៉េច»
«គ្មានអីទេឯងចេញទៅចុះហើយហាមមិនអោយអ្នកណាដឹងដាច់ខាត ទៅសើបតទៀតផងបានដំណឹងអីប្រាប់យើង»
«បាទអ្នកនាង»
ទឺត ទឺត........
[ស្អែកឯងទំនេរទេ?]
[យ៉ាងម៉េចចង់ណាត់ខ្ញុំហ៎]
[នាងfeiខ្ញុំមានរឿងសំខាន់ចង់និយាយកុំមកលេងសើច]
[អីយ៉ា និយាយឥឡូវមិនបានទេហេសខ្ញុំឃ្លានចង់ដឹងណាស់នៀក]
[ល្មមៗបានហី ឆ្លើយសំណួរខ្ញុំមក]
[បើឯងបបួលហើយ ទោះមិនទំនេរក៏ត្រូវតែទំនេរដែរ]
[ល្អស្អែកជួបគ្នាកន្លែងចាស់ម៉ោង៩ព្រឹក]
[Ok!!]
[បានហើយចឹង]
[អឹម]
_______________
//ព្រឹកថ្ងៃថ្មី//
Yang Ji Group~~~~
«ចាន់ការងារនេះជួយរៀបចំអោយហើយមុនម៉ោង៣ល្ងាចណា»
«បាទលោកហ្វឹង»
«ចឹងធ្វើការតទៀតចុះ»
ជីហ្វឹងជាជំនួយការCEOក្រុមហ៊ុននេះ គាត់ជាមនុស្សស្មោះត្រង់មានអាយុ២៥ឆ្នាំ មានការគិតវែងឆ្ងាយ

ជំពាក់ស្នេហ៍𝖢𝖤𝖮វ័យក្មេង♛(End)Where stories live. Discover now