ភាគ១៤:សុំទោស♛

367 32 3
                                    

//វីឡាត្រកូលសៀវ//
«ម៉ាក់រឿងថ្ងៃមុនខ្ញុំនិយាយច្បាស់លាស់ហើយ»
«អង្គុយចុះសិនមកកូន»
«ឯងត្រូវតែរៀបការ»លោកWangដើរចេញមកនិយាយយ៉ាងម៉ីងម៉ាត់
«ទេ...ខ្ញុំមិនរៀបការទេ»
«ចាន់ឯងរឹងរូសមេស»
«ប៉ាចិញ្ចឹមខ្ញុំមកសម្រាប់តែរឿងបែបនេះទេហេស»ខ្ញុំនិយាយជាមួយសម្លេងស្រាលៗ
«មិនមែនបែបនឹងទេចាន់ ម៉ាក់និងប៉ាគឺគ្មានជម្រើសពិតមែន»
«ចុះបងប្រុសមិនអោយគាត់រៀបការទៅ»ខ្ញុំខឹងពេកក៏ធ្លោយមាត់និយាយពីបងប្រុស
«បងឯងមិនស្រឡាញ់នាងទេ»
«ចុះប៉ាមានសួរខ្ញុំទេ ថាស្រឡាញ់នាងឬអត់?»
«ចាន់....ឯងអត់គិតចង់សងគុណយើងវិញខ្លះទេហេស»
«ប៉ា....»ខ្ញុំស្រែកដោយខឹងច្រឡោតយករឿង២ផ្សេងគ្នាមកនិយាយបញ្ចូលគ្នា
«ចាន់យល់ចិត្តប៉ាផងណា»
«ទេ...ខ្ញុំមិនព្រម»
«ចាន់ឯងត្រូវតែរៀបការ ប៉ាគ្មានលុយសងគេទេ២០លានណា»
«អ៎...អោយខ្ញុំរៀបការកាត់កងបំណុលដែលប៉ាជំពាក់គេ ធ្វើចឹងមិនបានន័យថាលក់កូនអោយគេទៅហើយទេ»
«ចាន់ឯងគិតស្អីនឹង»
«ហាស ហា....ចុះខ្ញុំនិយាយខុសឬ ត្រូវហើយខ្ញុំគ្រាន់តែជាកូនអុកសម្រាប់គេប៉ុណ្ណោះ»
«ចាន់....»
«បងបានហើយ កុំបង្ខំកូនទៀតអី»
«រឿងលុយចាំខ្ញុំអ្នកចេញសងជំនួសប៉ាចុះ តែខ្ញុំមិនរៀបការ
ទេព្រោះខ្ញុំមិនបានស្រឡាញ់ស្រី»
«.........»

ខ្ញុំដើរចេញពីវីឡាមួយនោះដោយទឹកភ្នែកជោគថ្ពាល់ពេលនេះអ្វីៗហាក់រញ៉េរញ៉ៃស្មានមិនត្រូវ មនុស្សដែលខ្ញុំស្រឡាញ់ទាំងអស់សុទ្ធតែកុហកបោកប្រាស់ខ្ញុំ

«ហឹម.....តាមពិតបងទៅភ្ជាប់ពាក្យបែបនេះសោះ ខ្ញុំល្ងង់ណាស់មែនទេ?»ខ្ញុំទាញទូរសព្ទមករកតេទៅលោកហ្វឹងតែបែរជាប្រទះឃើញព៌ត័មានល្បីៗធ្វើអោយខ្ញុំសឹងតែគាំងបេះដូង

ហាសហា....ខ្ញុំដើរបណ្ដើរសើចបណ្ដើរអាណិតជីវិតមួយនេះណាស់ ហេតុអីគ្រប់គ្នាធ្វើបែបនេះដាក់ខ្ញុំ តែមិនអីទេបន្តិចទៀតខ្ញុំនឹងលែងឮលែងដឹងអ្វីនៅលើពិភពលោក
នេះទាំងអស់ហើយ មុនដំបូងក៏គិតចង់ព្យាបាលដែល
តែឥឡូវខ្ញុំគ្មានកម្លាំងចិត្តក្នុងការទទួលយកការព្យាបាលទៀតនោះទេរស់បានប៉ុន្នានថ្ងៃទៀតគិតប៉ុន្នឹងទៅ

ជំពាក់ស្នេហ៍𝖢𝖤𝖮វ័យក្មេង♛(End)Where stories live. Discover now