ភាគ៦:កិច្ចសម្ងាត់♛

526 48 3
                                    

«អ្នកមីងបង...ប្រុសទៅណា»ចាន់ចុះក្រោមហើយដើរទៅផ្ទះបាយ និងបន្ទប់ទទួលភ្ញៀវមិនឃើញZhou cheng
«អ្នកប្រុសគាត់ទៅក្រៅបាត់ហើយ»
«ចឹងអ្នកមីងជួយប្រាប់ម៉ាក់ផងថាខ្ញុំទៅផ្ទះមិត្តមួយរយៈមិនបានមកផ្ទះទេ»ចាន់ក៏ឆ្លៀតឱកាសរត់ចេញពីផ្ទះមួយរយៈសិន
«អ្នកប្រុសតែ...»និយាយមិនទាន់ទេចាន់ប្រញាប់ចេញទៅបាត់ទាំងមានតែសម្លៀកបំពាក់មួយកំផ្លេ និងទូរសព្ទ
ជាប់ខ្លួនប៉ុណ្ណោះ
ទឹង ទឹងៗ~~~
«អ៎ ចាន់មករកMengហេសក្មួយ»
«បាទ»ចាន់និយាយទាំងអោនមុខចុះដៃក្ដាប់ជាយអាវខ្លួនជាប់
«ចូលសិនមកក្មួយ នាងនៅខាងក្នុង»អ៊ំស្រីម្នាក់ទំនងជាមេផ្ទះមកនិយាយជាមួយ
«បាទ»
«កាចាន់ ឯងមកមិចមិនប្រាប់គ្នា»ម៉េងចុះពីលើមកពេលឮសម្លេងស្រដៀងៗ
«គឺ...យើងមានរឿងនិយាយជាមួយឯង»
«អឹម...ឡើងមក»
«មានរឿងអីហេស មើលទៅដូចមិនសប្បាយចិត្តសោះ»
«គឺយើងចង់នៅផ្ទះឯងមួយរយៈតើបានទេ?»
«បានតើ តែហេតុអី?»

ចាន់ក៏រៀបរាប់ប្រាប់ម៉េងគ្រប់យ៉ាងដែលកើតឡើងកាលពីយប់មិញរឿងដែលបងប្រុសគេធ្វើដាក់ខ្លួន
«មនុស្សចង្រៃ ហេតុអីគេធ្វើបែបនេះទៅកើត»
«យើងក៏មិនយល់ពីគាត់ដែលហេតុអី..ហឹក...ហឹក...»
«កុំយំ...យើងដឹងថាឯងជាមនុស្សរឹងមាំ ប្ដឹងប៉ូលីសទៅ»
ម៉េងអោបលួងលោម
«ទេ...ម៉ាក់ប៉ាគាត់នឹងមិនជឿ ហើយគាត់នឹងថាយើងបង្ខូចកូនគាត់»ចាន់ប្រកែកភ្លាមៗ
«អឹមមែនតា ព្រោះយើងគ្មានភស្តុតាងទេ»
«ហឹម»
«មិនអីទេ ឯងនៅទីនោះយូរប៉ុណ្ណាក៏បានចាំយើងប្រាប់អ៊ំយើងអោយដឹង»
«អរគុណឯងច្រើនហើយ»
«មិនអីសម្រាកទៅ មើលទៅឯងស្លេកស្លាំងណាស់»
«អឹម»

ម៉េងរស់នៅប្រទេសចិនជាមួយអ៊ំរបស់នាង ចំណែកឪពុកម្ដាយរស់នៅសហរដ្ឋអាមេរិកក៏ជាម្ចាស់ក្រុមហ៊ុនដែលមានឥទ្ធិពលម្នាក់ដែល មានត្រកូលខ្ពង់ខ្ពស់ក្នុងចំណោមត្រកូលទាំង៥

បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួចរាល់ចាន់ និងម៉េងក៏ឡើងទៅលើ គឺគេងបន្ទប់ជាមួយគ្នា
«នាមបណ្ណ»ចាន់ដាក់ដៃចូលហោប៉ៅរបស់ខ្លួនតែក៏ប៉ះនឹងក្រដាសខ្លីល្មមមួយ
«អីនឹងចាន់»
«វាជានាមបណ្ណ័»
«នាមបណ្ណ័អីទៅ យើងមើលបន្តិចមើល»
«គឺកាលពីយប់នៅក្លឹបនុងមានបុរសចំណាស់ម្នាក់បានអោយវាមកយើង ហើយយើងក៏យកទុកទៅមិនទាន់បានមើលថាជាអីផង»
«កាចាន់ Yang Ji Group»
«វាជាអីទៅ»
«ភ្លើអីក៏ភ្លើយ៉ាងនេះ»ម៉េងខោកមួយក្រញ៉
«អូយ...វាជាអីប្រាប់មក»
«Yang Ji Groupជាក្រុមហ៊ុនជំនួញដ៏ល្បីក្នុងប្រទេសចិន ក្រុមហ៊ុននេះមិនងាយចូលបានទេហើយCEOក្រុមហ៊ុននេះណាមិនងាយបង្ហាញមុខអោយអ្នកណាឃើញទេ បើតាម
យើងដឹងទៀតគឺគាត់ប្រហែលអាយុខ្ទង់៥០ប្លាយហើយ!! អ្នកណាអោយនាមបណ្ណ័នេះមកឯង?»
«គឺពេលនុងយើងលើកស្រាទៅអោយ ហើយបុរសម្នាក់អាយុខ្ទង់៥០នឹងឯងហៅយើង និយាយបាន២~៣ម៉ាត់គាត់ក៏ហុចវាមក ហើយប្រាប់ថាបើមានចំណាប់អារម្មណ៍Call
ទៅលេខនឹងទៅ»
«សាកCallទៅ ក្រែងឯងរកការងារធ្វើមិនចឹងហី»
«តែឯងក៏ដឹងថាក្រុមហ៊ុននោះពិបាកចូល»
«យី!!!!សាកបានដឹង»
«សាកក៏សាក»
ទឺត ទឺត~~~~~~
«ចូលហើយ»
«អើ!!!ហើយមានអ្នកលើកនៅ»
«នៅទេ...»
«ចាំបន្តិចសិនមើល»
«មានអ្នកលើកហើយ»
«អឹម និយាយទៅៗ»ម៉េងខ្សឹបៗ
[ជម្រាបសួរលោក]
[បាទ ទីបំផុតទាក់ទងមកហើយហេស]
[អើ....បាទ]ចាន់ឆ្ងល់ "គាត់ដឹងថាខ្ញុំជាអ្នកណាហេស?"
[បើឯងមានចំណាប់អារម្មណ៍ចង់ចូលធ្វើការនៅក្រុមហ៊ុន Yang Ji Groupសុំមកសម្ភាស៍នៅក្រុមហ៊ុនថ្ងៃស្អែកម៉ោង៩ព្រឹក]
[បាទអរគុណលោក]
ទឺតៗៗៗ~~~~បិទទូរសព្ទ
«យ៉ាងម៉េចហើយឯង»
«គឺយើងត្រូវទៅសម្ភាស៍ថ្ងៃស្អែក»
«យេ!!!!យើងគិតថាឯងធ្វើបាន ស៊ូៗវើយ»
«អើអរគុណឯងហើយ»
«អឹម សល់តាមួយសប្ដាហ៍ទៀតចេញលទ្ធផលប្រឡង
ហើយ»
«យ៉ាងមិចភ័យ»
«ភ័យស្អីហា៎ យើងគិតថាយើងមិនធាក់ទេ»
«ជឿជាក់ម្លេសនាង»
«យើងត្រូវតែជឿជាក់លើខ្លួនឯង»និយាយទាំងមុខសឹម
«អើ!!!បងប្រុសយើងតេមក»
«មិនបាច់លើកទេ»
«តែ.......»
«តែស្អីមិនបាច់លើកទេ ដេកទៅ»ម៉េងយកទូរសព្ទទុកលើតុបិទសម្លេង

ជំពាក់ស្នេហ៍𝖢𝖤𝖮វ័យក្មេង♛(End)Where stories live. Discover now