ភាគ១៧:ស្នាមញញឹមក្លែងក្លាយ♛

1.1K 79 14
                                    

«គិតយ៉ាងម៉េចបានជាចង់មកលេងសមុទ្រអូនសម្លាញ់»
អុីប៉ូដើរចូលមកអោបពីក្រោយខណៈដែលខ្ញុំកំពុងឈរនៅលើឆ្នេរខ្សាច់មើលព្រះអាទិត្យរៀបលិច
«គ្រាន់តែចង់ចំណាយពេលជាច្រើនបងអោយបានច្រើនមិនបានទេហេស»
«បាន...អនាគតប្រពន្ធបងនឹងធ្វើអ្វីដែលអូនចង់បានទាំងអស់ តែសន្យាណាថាកុំធុញបងឮទេ បន្តិចទៀតអូននឹងចំណាយពេលមួយជីវិតនៅក្បែរបងហើយ»សម្ដីរបស់ប៉ូធ្វើអោយបេះដូងខ្ញុំឈឺ...ខ្ញុំញញឹមទប់ទឹកភ្នែកដែលប្រុងហូរ
«ប៉ូបងអង្គុយចុះមក អូនចង់នៅមើលព្រះអាទិត្យលិចជាមួយបង!!អូនឮគេនិយាយថាព្រះអាទិត្យរៀបលិចនៅសមុទ្រស្អាតណាស់»ខ្ញុំហៅគាត់អោយអង្គុយក្បែរ
«ស្អាតដែលទេ»ខ្ញុំផ្អែកស្មាអុីប៉ូសម្លឹងមើលទៅដែនសមុទ្រដែលឆ្ងាយដាច់កន្ទុយភ្នែក
«ស្អាតណាស់តែនៅចាញ់សម្រស់អូន»
«ហឹសមែនក៏អី»
«បងនិយាយមែនណា»
«ហឹម ជឿក៏បាន!!!ប៉ូបើថ្ងៃណាមួយបាត់អូនបងនឹងធ្វើយ៉ាងម៉េច»ខ្ញុំបែរជាសួរសំណួរឆ្កួតៗបែបនេះទៅបានគាត់
«បងមិនអោយអូនទៅជាដាច់ខាត បើម៉ាក់ប៉ាអូនមិនព្រមបងនឹងធ្វើគ្រប់យ៉ាងដើម្បីអោយគាត់ព្រម»
«គួអោយស្រឡាញ់ដ៏ហើយ»
«ព្រោះអូនជាមនុស្សដែលបងស្រឡាញ់ ចឹងបងនឹងធ្វើគ្រប់យ៉ាងដើម្បីអូន»
«ប៉ូបងចង់លេងទឹកសមុទ្រទេ»ខ្ញុំក៏ទាញដៃគេទៅតែម្ដងមិនចាំបាច់គេប្រាប់ចម្លើយទេ

បន្ទាប់ពីលេងទឹកសមុទ្រឆ្អែតឆ្អន់ គេក៏បីខ្ញុំមកអង្គុយលើខ្សាច់ម្ដងទៀត ថ្ងៃនេះខ្ញុំអស់កម្លាំងខ្លាំងមែនទែនតែក៏សប្បាយចិត្តខ្លាំងណាស់ដែល
«ចាន់អូនត្រូវតែសន្យាថានឹងធ្វើជាប្រពន្ធរបស់ អូខេ?»
ភ្លាមៗគាត់ក៏និយាយប្រយោគនេះឡើងធ្វើអោយខ្ញុំរំជើបរំជួល ខ្ញុំអង្គុយមើលមុខបុរសម្នាក់នេះដោយមិន
និយាយអ្វី ទឹកភ្នែកដែលខំទប់នោះក៏ហូរមកដូចបាក់ទំនប់
«ចាន់មានរឿងអី ហេតុអីក៏យំ?»ខ្ញុំយកដៃខ្ទប់មុខរត់មកបន្ទប់ស្នាក់នៅ
«ចាន់បើកទ្វារមកបងនិយាយអីខុសហេស បងសុំទោសផង ចាន់បើកទ្វារអោយបង»អុីប៉ូគោះទ្វារនៅខាងក្រៅមិនឈប់ ធ្វើអោយខ្ញុំយំខ្លាំងឡើងតែចុងក្រោយក៏បើកទ្វារអោយគេ
«បងសុំទោស»គាត់ទាញខ្ញុំទៅអោបយ៉ាងណែន ខ្ញំព្យាយាមជូតទឹកភ្នែកចេញសម្លឹងមើលមុខគាត់
«ចាន់អូនស្រឡាញ់បងទេ»ខ្ញុំមិនទាន់ឆ្លើយគាត់ក៏ប្រគល់ស្នាមថើបអោយខ្ញុំទាំងតក់ក្រហល់ ហើយក៏ប្រែជាទន់ភ្លន់ កក់ក្ដៅដុតកម្លោចរាងកាយ និងបេះដូងខ្ញុំអោយក្ដៅ
រោលរាល ច្រមុះរបស់គេក៏កាន់តែខិតជិតគល់ករបស់ខ្ញុំហើយកាន់តែខិតចុះទៅ ដៃមឹកលូកសព្វសារពាង្គកាយខ្ញុំ
ខ្ញុំបិទភ្នែកបណ្ដោយខ្លួនតាមនឹងការប៉ះពាល់របស់អុីប៉ូ ដោយមិនគិតនឹងឃាត់......
____________________
ខ្ញំបើកភ្នែកឡើងកណ្ដាលអាធាត្រ ដោយសារការឈឺចុកចាប់ឆ្អឹងខ្នងខ្លាំងស្ទើតែទ្រាំមិនបាន នៅជិតខ្ញុំគឺមានអុីប៉ូដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់ ដៃអោបចង្កេះខ្ញុំជាប់មិនលែងទៅណា។

ជំពាក់ស្នេហ៍𝖢𝖤𝖮វ័យក្មេង♛(End)Where stories live. Discover now