Ep16 •អ្នកណាហ៊ានប៉ះមនុស្សរបស់យើង 🤬

4.3K 316 12
                                    



បន្ទាប់ពីពួកគេទាំង4ពិភាក្សាគ្នារួចរាល់ហើយពួកគេក៏បំបែកគ្នារាងខ្លួនរាងក្រាស់ទាំងពីរក៏ទៅធ្វើការតាមធម្មតា ។ ចំណែកឯរាងស្តើងទាំងពីរក៏មិនទំនេរដែលត្រូវខិតខំរៀនព្រោះជិតដល់ថ្ងៃប្រលងបញ្ចប់ឆ្នាំដែលហើយ ។ សកម្មភាពទាំងនេះកើតដដែលចុះឡើងៗរាល់ថ្ងៃ ។

Skip ......
មួយសប្តាហ៍ក្រោយមកលឿនដូចគេកុហក (បើកុហកមែន)🤣

ថ្ងៃនេះក៏ជាថ្ងៃខួបកំណើតម្តាយចុងរបស់រាងស្តើងផងដែល ដែលកម្មវិធីប្រព្រឹត្តឡើងនៅផ្ទះត្រកូលHwang ដែលជាផ្ទះរបស់គ្រួសាររបស់ម្តាយរាងស្តើងតែម្តង ។

« ម៉ាក់....តើម៉ាក់ចង់ធ្វើអីអាថេយ៍នោះ » SUMin សួរទៅម្តាយនាង

« ម៉ាក់ប្រាកដជាមានវិធី ហើយ ...កូនកុំព្រួយអីទោះជាJeon Jungkook មកក៏ធ្វើអីពួកយើងមិនកើតដែល » Mrs.Kim Suahh


មិចបាច់ឆ្ងល់ទេថាហេតុអីបានជា2អ្នកម៉ែកូននោះមិនខ្លាច ព្រោះពេលនេះពួកគេនៅក្នុងគ្រួសារHwang  ។ អ្នកជាម្តាយចង់យកលេះថាយកថេយ៍មកអប់រំព្រោះចង់អោយថេយ៍ក្លាយជាក្មេងល្អ  ពេលរាងក្រាស់មកនិងប្រាប់ដូចគ្នាព្រោះការពីនៅតូចរាងស្តើងយើងក៏ធ្លាប់មកទីនេះដូចគ្នា ។

តែអ្នកទាំងអស់គ្នាមិនដឹងទេថាកាលនៅតូចនោះរាងស្តើងយើងជួបរឿងបែបណាខ្លះនោះ ។ ពេលដែលMr.Kim ទៅធ្វើជំនួញនៅក្រៅប្រទេសនោះ រាងស្តើងត្រូវគេយកទៅចាប់ឃុំក្នុងបន្ទប់ងងឹត  វៃដំ ទាត់ធាក់គ្មានប្រណៃទេ  ។ រាងស្តើងក៏មិនហ៊ានប្រឆាំងនឹងគេដែល ។ ទោះជាពេលMr.Kim មកក៏ជឿពីអ្នកទាំងពីរនោះដែរស្តាប់ទៅវាមិនយុត្តិធម៌ចំពោះរាងស្តើងសោះ ។

ត្រលប់មកសាច់រឿងយើងវិញ ពេលនេះរាងស្តើងនឹងភ្ញៀវឯទៀតក៏បានមកដល់ទីនេះដូចគ្នា ។

« ថេយ៍កូនមកហើយមែនទេ » Mrs.Suahh

Admin សម្រេចហៅថាMrs.Suahh វិញ កុំអោយអ្នកទាំងអស់គ្នាច្រលំជាមួយ Mr.Kim ប៉ារាងស្តើង

រាងស្តើងមិនមាត់ហើយក៏ដើរចូលក្នុងកម្មវិធីបាត់ដោយមិនខ្វល់ពីអ្នកជាម្តាយចុង

« ថេយ៍មិចក៏កូនធ្វើបែបនេះគេជាម្តាយរបស់កូនណា» Mr.Kim

« លោកប៉ា...! ម៉ាក់ខ្ញុំមានតែម្នាក់ទេ គាត់មិនមែននោះទេ  » រាងស្តើងស្រែកអោយវិញ

លង់ស្នេហ៍ប្រធានាធិបតី 🤍✨Where stories live. Discover now