Ep25• អូសកចូលគុក💀

3.1K 308 25
                                    


បន្ទាប់ពីនាយបន្ទោសខ្លួនឯងអស់ចិត្តហើយទើបនាយបិទភ្នែកលក់តាមរាងតូចតែដៃនាយនៅតែកាន់ដៃតូចនោះថ្នមៗមិនព្រមព្រលែងឡើយដូចខ្លាចរាងស្តើងរត់ទៅណាបានចឹង ។

________

Morning☀️

« ទឹក....ទឹក » រាងស្តើងហើបមាត់និយាយតិចពេលនេះព្រោះក្នុងខ្លួនខ្សោះគ្មានកម្លាំងនឹងនិយាយទេ

រាងក្រាស់ដែលគេងនៅក្បែរនោះគ្រាន់តែដឹងថាថេយ៍របស់គេស្រែករកទឹកនោះ    នាយក៏ស្ទុះងើបទៅចាក់ទឹកកែវដែលនៅក្បែរនោះយកមកអោយរាងតូចផឹកថ្នមៗដោយរាងក្រាស់ជាអ្នកបញ្ចុក

« Jung...ជួយអូនងើបអង្គុយបន្តិច »

« បាទ...បាន » និយាយរួចរាងក្រាស់ចូលទៅទប់រាងស្តើងអោយងើបអង្គុយថ្នមៗព្រមទាំងចុះតម្លើងគ្រែអោយខ្ពស់បន្តិចដើម្បីអោយTaehyung ស្រួលអង្គុយ

« Tae.... អូនឈឺខ្លាំងទេ...ហឹក...អោយបងសុំទោសដែលបងមើលថែអូនមិនបានល្អ »

មិនទាន់បានស្អីផងរាងក្រាស់កូនប្រុសដើមទ្រូង5ហត្ថយំហូរមុខប្រពន្ធតែម្តង

« អូ...អូនៀក ...លោកប្តីកុំយំទៅ..មើលអូនមិនអីទេ...អូនធម្មតាវិញហើយ...បងមើលមកអូននៀក » រាងតូចយកដៃទៅអង្អែរមុខប្តីហើយនិយាយ

« ហឹក...អូនដឹងទេ...ថាបងភ័យពិនណា...បើគ្មានអូនអោយបងរស់មិចនឹងបាន » រាងក្រាស់ស្ទុះទៅ
ក្រាបននៀលអោបចង្កេះរាងស្តើងដែលអង្គុយនៅលើគ្រែហើយយំខ្សឹកខ្សួលដូចកូនក្មេងឃ្លានមឹមចឹង រាងស្តើងប្រាប់ហើយមិនចង់បាត់យំ ទេ ញឹកញក់ណាស់

« បានហើយៗ អូនលែងអីហើយ កុំយំមើលតែក្មេងមើល ...ចុះJimin គេយ៉ាងមិចហើយ  អូនចង់ទៅមើលមិត្តអូន »

« មិនបាន...! ទៅមិនបានអូននៅឈឺនៅឡើយទេចាំជាសិនទៅ » រាងក្រាស់ស្ទុះងើបត្រង់ភ្លឹងនិយាយដោយដាច់អហការ មិនអោយរាងស្តើងទៅមើលទេ

« បើបងមិនអោយអូនទៅ...អូនខឹង...បើអូនខឹងអូនឈប់និយាយរកបងឯងហើយ...ហឹស» រាងតូចធ្វើមុខស្អុយ

(ងាប់ហើយប្រពន្ធអញខឹងឡើងខ្ជូត..ខិ..ខិ និយាយសុទ្ធតែអូនខឹងអូនឈប់និយាយរក...អូយ...ឈឺបេះដូង ) រាងក្រាស់ស្រមៃក្នុងចិត្តម្នាក់ឯងដូចមនុស្សរោគចិត្តចឹង😹

លង់ស្នេហ៍ប្រធានាធិបតី 🤍✨Where stories live. Discover now